ជំនួយអភិវឌ្ឍន៍

អាល្លឺម៉ង់សន្យាផ្តល់ជំនួយ៦៦លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច


រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦៣លានអឺរ៉ូ ឬប្រមាណ៦៦លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ជំនួយទាំងនេះផ្តោតលើទាំងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងកិច្ចសសហប្រតិបត្តិការផ្នែកបច្ចេកទេស។ ការសន្យាផ្តល់ជំនួយរបស់ភាគីអាល្លឺម៉ង់នេះ ធ្វើឡើងនៅក្នុងកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់។
ជំនួយអភិវឌ្ឍន៍
ដោយ

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ នាកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជានិងអាល្លឺម៉ង់ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦៣លានអឺរ៉ូ ឬប្រមាណ៦៦លានដុល្លារដល់កម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជំនួយឥតសំណងទាំង៦៦លានដុល្លារនេះ គឺផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងកិច្ចសសហប្រតិបត្តិការផ្នែកបច្ចេកទេស។

ជាមួយគ្នានេះភាគីទាំងពីរកម្ពុជា-អាល្លឺម៉ង់ បានឯកភាពក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាពចំនួន៣ រួមមាន៖ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, សុខាភិបាល និងគាំពារសង្គម, និងថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗទៀត ដែលមានសង្គតិភាពជាមួយនឹងអាទិភាពនៃកិច្ចអភិវឌ្ឍន៍ជាតិ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០ របស់ប្រទេសអាល្លឺម៉ង់។ ទន្ទឹមនឹងនេះ ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកប្រទេសកម្ពុជា ជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់។

គួរជម្រាបថា គោលដៅចម្បងនៃកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត។ យ៉ាងណាមិញតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចចិនមានសន្ទុះឡើងវិញ ប៉ុន្តែវិស័យអចលនទ្រព្យនៅតែបន្តភាពអួអាប់

ព័ត៌មាន
សេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះឡើងវិញហើយនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ដោយផលិតផលក្នុងស្រុកសរុបពង្រីកបានជិត៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នា…

សមាគមស្វាយចន្ទីស្នើឲ្យរដ្ឋាភិបាល អនុគ្រោះពន្ធមួយចំនួន ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម

ព័ត៌មាន
ស្វាយចន្ទី គឺជាដំណាំដ៏មានសក្ដានុពល និងបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើននាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងទ្រទ្រង់នូវកំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ