ផ្សារហ៊ុនក្រុងហាណូយ

ផ្សារហ៊ុនក្រុងហាណូយប្រកាសថានឹងចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធជួញដូរសញ្ញាប័ណ្ណថ្មី


ប្រព័ន្ធថ្មីសម្រាប់ការជួញដូរសញ្ញាប័ណ្ណ ត្រូវបានគេរំពឹងថានឹងមានដំណើរការជាផ្លូវការនៅដើមខែកក្កដា។ សារព័ត៌មាន Vietnam News បានរាយការណ៍ថា ប្រព័ន្ធថ្មីនេះអាចនឹងធ្វើការជួញដូរសញ្ញាប័ណ្ណសារជីវកម្មលើសពី ១ម៉ឺន៦ពាន់សញ្ញាប័ណ្ណ ហើយអាចនឹងមានសមត្ថ ភាពគ្រប់គ្រងដំណើរការបញ្ជាទិញនិងលក់ពី១ម៉ឺន៥ពាន់ ទៅ២ម៉ឺន នៅក្នុងមួយវិនាទី។
ផ្សារហ៊ុនក្រុងហាណូយថានឹងដាក់ប្រព័ន្ធជួញដូរសញ្ញាប័ណ្ណថ្មីឱ្យដើរនៅខែកក្កដា
ដោយ

ផ្សារហ៊ុនក្រុងហាណូយ ដែលគេអាចហៅកាត់ថា HNX បានអះអាងថា ខ្លួនកំពុងតែរៀបចំមូលដ្ឋានសម្រាប់ប្រព័ន្ធជួញដូរសញ្ញាប័ណ្ណថ្មី ដោយរំពឹងថានឹងមានដំណើរការជាផ្លូវការនៅដើមខែកក្កដា ជាមួយនឹងសមត្ថភាពជួញដូរសញ្ញាប័ណ្ណសាជីវកម្មលើសពី១ម៉ឺន៦ពាន់សញ្ញាប័ណ្ណ។
ប្រភពដដែលបានអះអាងថា ប្រព័ន្ធនេះអនុញ្ញាតឱ្យមានសមាហរណកម្មទីផ្សារកាន់តែច្រើន ហើយអាចធ្វើពាណិជ្ជកម្មទំនិញជាច្រើនប្រភេទតាមទម្រង់តែមួយ។
ប្រព័ន្ធថ្មីនេះ ក៏ត្រូវបានគេរំពឹងថានឹងអាចសមត្ថភាពគ្រប់គ្រងការបញ្ជាទិញនិងលក់ភាគហ៊ុននៅក្នុងចន្លោះពី ២០ ទៅ ៣០ លានបញ្ជាការ ក្នុងពេលមួយគ្រា ពោលគឺវានឹងអាចទ្រទ្រង់បានចន្លោះពី ១ម៉ឺន៥ពាន់ ទៅ២ម៉ឺនបញ្ជាការ ក្នុងមួយវិនាទី។


ប្រព័ន្ធជួញដូរបស់ផ្សាហ៊ុនក្រុងហាណូយ អាចទទួលបានតែការបញ្ជាទិញពីក្រុមហ៊ុនមូលបត្រតាមរយៈប្រព័ន្ធបញ្ចូនបញ្ជាការរបស់ខ្លួន ខណៈពេលដែលប្រព័ន្ធជួញដូររបស់ក្រុមហ៊ុនឈ្មួញកណ្តាលត្រូវបានប្រើប្រាស់សម្រាប់ការដាក់លក់សញ្ញាប័ណ្ណឯកជន។
ក្រុមហ៊ុនជួញដូរមូលបត្រមានទំនួលខុសត្រូវក្នុងការកំណត់ស្ថានភាពរបស់អ្នកវិនិយោគ និងធានាថាអ្នកវិនិយោគជាកម្មវត្ថុត្រឹមត្រូវនៃការជួញដូរសញ្ញាប័ណ្ណស្របតាមបទប្បញ្ញត្តិច្បាប់ ហើយភាគីពាក់ព័ន្ធក្នុងប្រតិបត្តិការឈានដល់កិច្ចព្រមព្រៀងលើខ្លឹមសារនៃប្រតិបត្តិការដោយខ្លួនឯង។
នៅពេលនេះ ផ្សារហ៊ុនក្រុងហាណូយបើកការជួញដូរគឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រៀងរាល់សប្តាហ៍ ដោយដំណើរការជួញដូរមានពីរពេល ពោលគឺពេលព្រឹកចាប់ពីម៉ោង ៩ ដល់ម៉ោង ១១ និងពេលរសៀលចាប់ពីម៉ោង ១ ដល់ម៉ោង ៣ រសៀល ម៉ោងក្នុងស្រុក៕




អត្ថបទបន្ទាប់


អបអរសាទរ ការបើកប្លុកថ្មី! ទទួលបានការបញ្ចុះតម្លៃថ្មី រហូតដល់ ១៨% ភ្លាមៗ ពីបុរី មេគង្គ លែន

ព័ត៌មាន
បុរី មេគង្គ លែន បានប្រារព្ធពិធីបុកគ្រឹះសាងសង់ និងប្រកាសបើកលក់ប្លុកថ្មី គម្រោងធំទី២ ហ្គោលឌិន អាវិននូ ជាផ្លូវការ ដែលមានទីតាំងស្ថិតតាមបណ្តោ…

ក្រុមហ៊ុនក្នុងស្រុកធំមួយទទួលបានសិទ្ធិស្របច្បាប់ ចែកចាយ Forklift ប្រើអាគុយស្ងួតម៉ាក STILL (Ep-WSP) លំដាប់លេខ១ពីអាល្លឺម៉ង់

ព័ត៌មាន
ក្រុមហ៊ុន វេរហោស៏ សឹលូសិន ស្ពេសលឡាយដ៏ ឯ.ក គឺជាក្រុមហ៊ុនមួយដែលឈានមុខគេនៅក្នុងទីផ្សារបច្ចុប្បន្ន ដែលបាននាំយកប្រភេទ Forklift ប្រើអាគុយស្ងួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ