រដ្ឋាភិបាលវៀតណាម

រដ្ឋាភិបាលវៀតណាមគ្រោងបង្កើនការខ្ចីបំណុលបន្ថែមដល់ ២៨ពាន់លានដុល្លារ នៅឆ្នាំក្រោយ


រដ្ឋសភាវៀតណាមបានបើកភ្លើងខៀវឲ្យរដ្ឋាភិបាលស្នើខ្ចីបំណុលបន្ថែមដល់ប្រមាណជាង ២៨ពាន់លានដុល្លារ នៅឆ្នាំ២០២៤ខាងមុខ ពោលគឺកើនលើសឆ្នាំ២០២៣ ប្រមាណ ៦%។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន VN Express។
3
ដោយ
អំពី Vietnam News-

ប្រាក់ចំណូលរដ្ឋាភិបាលវៀតណាមនៅឆ្នាំក្រោយត្រូវបានរំពឹងថា នឹងកើនដល់ជិត ៧០ពាន់លានដុល្លារអាមេរិក រីឯឱនភាពថវិកាវិញនឹងមានប្រមាណ ១៦ពាន់លានដុល្លារ ឬស្មើនឹង ៣,៦% នៃទំហំ GDP។ នេះបើយោងតាមផែនការហិរញ្ញវត្ថុ ដែលត្រូវបានអនុម័តដោយសមាជិកសភា៩៤% កាលពីព្រឹកថ្ងៃសុក្រ ទី១០ខែវិច្ឆិកា។

ថវិកាប្រមាណជាង ២៨ពាន់លានដុល្លារ ដែលនឹងត្រូវខ្ចីបន្ថែមនោះ គឺនឹងត្រូវប្រើប្រាស់លើការទូទាត់ឱនភាពថវិកា ការសងសេវាបំណុល និងការផ្ដល់កម្ចី។ ទន្ទឹមនឹងនេះ រដ្ឋសភាវៀតណាម ក៏បានស្នើដល់រដ្ឋាភិបាលឲ្យស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល ដូចជាការផ្លាស់ប្ដូរច្បាប់ ដើម្បីទប់ស្កាត់ការគេចពន្ធ ពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតែម្ដង។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានធ្វើការងារមួយចំនួនពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍ និងដោះស្រាយបញ្ហារបស់បុគ្គលិកនៅក្នុងវិស័យសាធារណៈ ដែលពួកគេតែងរអ៊ូរទាំថាប្រាក់បៀវត្សរបស់ពួកគេមានទាបខ្លាំងណាស់។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ ថ្មីៗនេះបានអះអាងថា អាចនឹងមានការបែងចែកថវិកាប្រមាណ ២៣ពាន់លានដុល្លារ សម្រាប់កម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍មន្ត្រីរាជការសាធារណៈនៅឆ្នាំ២០២៦ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកថា ខ្លួនមិនស្ទាក់ស្ទើរក្នុងការដំឡើងអត្រាការប្រាក់ និងរឹតបន្តឹងហិរញ្ញវត្ថុនោះឡើយ

ព័ត៌មាន
ប្រតិបត្តករ និងអ្នកជំនាញការនៅធនាគារកណ្តាលអាម៉េរិក បានបញ្ជាក់អំពីគោលជំហរនិងការគាំទ្រគោលនយោបាយហិរញ្ញវត្ថុ ដែលសម្រេចបន្តអនុវត្តការរឹតបន្តឹង…

កម្ពុជារកចំណូលបានជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញនៅ១០ខែឆ្នាំនេះ

ព័ត៌មាន
កម្ពុជាទទួលបានចំណូលសរុបជាង១៨ពាន់លានដុល្លារពីការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិនៅ១០ខែឆ្នាំនេះ កើនឡើង០,២% បើធៀបទៅនឹងរយៈពេល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ