វិស័យទេសចរណ៍

ប្រធានសមាគមទេសចរណ៍ ចាត់ទុកការផ្តល់បដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរមកដល់ដំបូង គឺជាចំណុចស្លាប់រស់នៃវិស័យទេសចរណ៍


កម្ពុជា និងឥណ្ឌានឹងបើកដំណើរការជើងហោះហើរត្រង់រវាងគ្នានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងជំរុញឱ្យមានភ្ញៀវទេសរចឥណ្ឌាកាន់តែច្រើនចូលមកកម្សាន្តនៅកម្ពុជា។ ទន្ទឹមនឹងនេះប្រធានសមាគមទេសចរណ៍កម្ពុជា ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ ត្រូវធ្វើយ៉ាងណាឱ្យដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរឥណ្ឌា ដែលចូលមកកម្ពុជា តាមរយៈការហោះហើរត្រង់ជាលើកដំបូងនេះ ទទួលបាននូវបរិយាកាសល្អប្រសើរជាទីចង់ចាំ ពោលគឺត្រូវធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អតាំងពីពួកគេជាន់ទឹកដីកម្ពុជា រហូតត្រឡប់ទៅប្រទេសឥណ្ឌាវិញ។
វិស័យទេសចរណ៍
ដោយ

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានគូសបញ្ជាក់ថា ទោះបីស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាបច្ចុប្បន្នហាក់មិនទាន់មានភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែលំហូរភ្ញៀវទេសចរចូលមកកម្ពុជា គឺមានកំណើនពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ ស្របពេលដែលកម្ពុជា-ឥណ្ឌា នឹងបើកជើងហោះហើរត្រង់រវាងគ្នានៅចុងសប្តាហ៍នេះ វាគឺជាក្តីសង្ឈឹមដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជាត្រូវចាប់យកនៅក្នុងបរិបទនេះផងដែរ។

​អ្នកជំនាញរូបនេះ ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងស្ថាប័នរដ្ឋ និងឯកជន ពិសេសប្រតិបត្តិករទេសចរណ៍ ត្រូវរៀបចំខ្លួនឱ្យបានរួចរាល់ក្នុងការផ្តល់បដិសណ្ឋារកិច្ចល្អ សេវាកម្មល្អដែលមានគុណភាពជូនដល់ភ្ញៀវទេសចរឥណ្ឌា ដែលចូលមកកម្ពុជាតាំងពីដើមខ្សែដល់ចុងខ្សែ ពោលគឺធ្វើយ៉ាងណាឱ្យខ្សែទស្សនកិច្ចរបស់ភ្ញៀវដែលចូលមកបើកឆាកដំបូងនេះ ទទួលបាននូវអនុស្សាវរីយ៍ល្អៗពីកម្ពុជា ដ្បិតថាចំណាប់អារម្មណ៍ល្អដំបូងរបស់ភ្ញៀវទេសចរជារឿងសំខាន់ណាស់ សម្រាប់ទាក់ទាញពួកគេឱ្យមកកម្ពុជាជាបន្តបន្ទាប់ទៀត។ បើតាមអ្នកជំនាញរូបនេះ ទេសចរឥណ្ឌាដែលចូលមកកម្ពុជាកន្លងមកភាគច្រើនជាទីផ្សារកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែតាមរយៈការតភ្ជាប់ជើងហោះត្រង់រវាងគ្នានេះ នឹងជំរុញឱ្យទីផ្សារភ្ញៀវលំដាប់ៗរបស់ឥណ្ឌានឹងចូលមកកម្ពុជាកាន់តែច្រើន ហើយការចំណាយរបស់ពួកគេក៏ច្រើនផងដែរ។

​សូមជម្រាបថា តាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កម្ពុជា-ឥណ្ឌានឹងបើកការហោះហើរត្រង់រវាងគ្នានៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ជាមួយការហោះហើរក្នុង១សប្តាហ៍ចំនួន៤ជើង។ មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ដែរថា តាមរយៈការតភ្ជាប់នេះ វានឹងកាន់តែផ្តល់ភាពងាយស្រួលជាងមុន ក្នុងការជួយជំរុញការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ វិនិយោគ និងទំនាក់ទំនងការទូតផ្សេងៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដំឡូងមីស្រស់នៅតំបន់មួយចំនួនធ្លាក់ថ្លៃមកនៅត្រឹមជាង ១០០រៀល ក្នុង១គីឡូក្រាម តើមកពីមូលហេតុអ្វី?

ព័ត៌មាន
បច្ចុប្បន្នដំឡូងមីស្រស់នៅតាមតំបន់មួយចំនួនបានធ្លាក់ថ្លៃមកនៅត្រឹមជាង១០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម តែតំបន់ខ្លះអាចលក់បានចន្លោះពី៣០០រៀលទៅ៤០០រ…

ធនាគារពិភពលោកព្យាករថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
ដោយឡែកយើងមកតាមដានមើលរឿងសំខាន់មួយទៀតទាក់ទងនឹងរបាយការណ៍ស្ដីពីទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា ទោះបីមានសន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ