ទីផ្សារប្រេងនិងឧស្ម័ន

តើទីផ្សារប្រេង និងឧស្ម័នពិភពលោកធំធេងកម្រិតណា ហើយក្រុមហ៊ុននៃប្រទេសណាខ្លះ ផលិតប្រេង និងឧស្ម័នច្រើនជាងគេ?


ទីផ្សារប្រេង និងឧស្ម័នទូទាំងពិភពលោកមានទំហំរហូតដល់ទៅជាង៧,៣ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយទីផ្សារនេះត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនប្រចាំឆ្នាំក្នុងរង្វង់៤,៣%។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវទីផ្សារអន្តរជាតិ Research and Markets។ តើក្រុមហ៊ុននៃប្រទេសណាខ្លះផលិតប្រេង និងឧស្ម័នច្រើនជាងគេបំផុតក្នុងពិភពលោក?
ទីផ្សារប្រេង និងឧស្ម័ន
ដោយ

របាយការណ៍របស់ស្ថាប័នស្រាវជ្រាវទីផ្សារអន្តរជាតិ Research and Markets បង្ហាញថា ទីផ្សារប្រេង និងឧស្ម័នទូទាំងពិភពលោកមានទំហំរហូតដល់ទៅជាង៧,៣ទ្រីលានដុល្លារអាម៉េរិក ឯណោះក្នុងឆ្នាំ២០២៣ ហើយទីផ្សារនេះត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនប្រចាំឆ្នាំក្នុងរង្វង់៤,៣%ចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ដែលនឹងធ្វើឱ្យទីផ្សារប្រេង និងឧស្ម័នពិភពលោកឈានដល់ជិត៨,៧ពាន់លានដុល្លារអាម៉េរិក នៅត្រឹមដំណាច់រយៈពេលព្យាករណ៍ខាងលើ។

របាយការណ៍ដដែលរបស់ស្ថាប័នស្រាវជ្រាវទីផ្សារអន្តរជាតិ ដែលមានមូលដ្ឋាននៅរដ្ឋធានី

ឌូប្លាំង ប្រទេសអៀរឡង់ នេះបង្ហាញថា ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នកំពូលទាំង៣របស់ពិភពលោករួមមានក្រុមហ៊ុន អ៊ិចហ្សុន ម៉ូប៊ីល ខប់ផូរ៉េសិន (Exxon Mobil Corporation) ក្រុមហ៊ុន ប៊ីភី ភីអិលស៊ី (BP Plc) និងក្រុមហ៊ុន តូតាល់ អិនណឺជី (TotalEnergies)។

បណ្ដាក្រុមហ៊ុនប្រេង និងឧស្ម័នធំៗរួមទាំងក្រុមហ៊ុនកំពូលទាំង៣នេះផងបានប្ដេជ្ញាបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើថាមពលកកើតឡើងវិញ ដើម្បីរក្សាការប្រកួតប្រជែងឈានមុខគេនៅក្នុងទីផ្សារដែលកំពុងតែមានការវិវត្តជាលំដាប់។

តួយ៉ាង ក្រុមហ៊ុនអ៊ិចហ្សុន ម៉ូប៊ីល ខប់ផូរ៉េសិន (Exxon Mobil Corporation) របស់សហរដ្ឋអាម៉េរិក ដែលជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំបំផុតមួយបានប្រកាសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ខ្លួនមានផែនការក្លាយជាអ្នកផលិតដ៏ធំនូវលោហៈលីចូម (Lithium) ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី (EV)។ ក្រុមហ៊ុននេះមានគោលដៅផលិតលីចូមដំណាក់កាលដំបូលនៅឆ្នាំ២០២៧ ហើយនៅឆ្នាំ២០៣០ ក្រុមហ៊ុននេះមានគោលដៅផលិតលីចូម ឱ្យបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ នៃការផលិតរថយន្តអគ្គិសនីឱ្យបានជាង១លានគ្រឿងក្នុង១ឆ្នាំ។

ទន្ទឹមនេះ ក្រុមហ៊ុន ប៊ីភី ភីអិលស៊ី (BP Plc) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក៏ជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំបំផុតមួយដែរ ហើយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះបានប្រកាសថា ខ្លួនបានព្រមព្រៀងទិញយកក្រុមហ៊ុន ហ្គីតិច អិនណឺជី (GETEC ENERGIE) របស់អឺរ៉ុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលឯករាជ្យដ៏ធំមួយនៅប្រទេសអាល្លឺម៉ង់។ ការទិញយកនេះនឹងធ្វើឱ្យក្រុមហ៊ុន ប៊ីភី ភីអិលស៊ី (BP Plc) មានលទ្ធភាពពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្គត់ផ្គង់ថាមពល និងឧស្ម័នអឺរ៉ុប។

ដោយឡែកក្រុមហ៊ុន តូតាល់ អិនណឺជី (TotalEnergies) របស់បារាំង ក៏ជាក្រុមហ៊ុនផលិតប្រេង និងឧស្ម័នធំបំផុតមួយដែរ ដែលផលិតទាំងប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងអគ្គិសនី។ កាលពីថ្ងៃទី២៣ ខែមករា ដើមឆ្នាំ២០២៤ ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងថ្មីជាមួយទីភ្នាក់ងារថាមពលអឺរ៉ុប ដើម្បីអភិវឌ្ឍគម្រោងអគ្គិសនីដើរដោយថាមពលខ្យល់នៅប្រទេសដាណឺម៉ាក ហ្វាំងឡង់ និងស៊ុយអែត៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹម១ខែកម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣២ ជាមួយទុនវិនិយោគជាង១៨២លានដុល្លារ ខណៈទុនវិនិយោគជាង៧៨% មកពីចិន

ព័ត៌មាន
នៅក្នុងរយៈពេលត្រឹមតែ១ខែដើមឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨២លានដុល្លា…

ការទិញមាសទុករបស់ចិនកើនឡើង៣០% នៅឆ្នាំ២០២៣ ក្រោយព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច

ព័ត៌មាន
របាយការណ៍និន្នាការតម្រូវការមាសឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ការទិញមាសស្តុកទុករបស់ប្រទេសចិន ដែលជាមហាសេដ្ឋកិច្ចធំបំផុត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ