កសិផល​កម្ពុជា

សហគមន៍មៀនប៉ៃលិនស្នើសុំរដ្ឋាភិបាលដោះស្រាយបញ្ហាទីផ្សាររំាងស្ទះរាល់ឆ្នាំ


សហគមន៍មៀនប៉ៃលិនស្នើសុំរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាទីផ្សារមៀនប៉ៃលិន រួមទាំងនិតិវិធីចុះបញ្ជីការមៀនប៉ៃលិន ឲ្យស្របតាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងនិតិវិធីស្នើសុំបញ្ជាក់គុណភាពមៀន។
នេះជាផ្លែមៀននៅប៉ៃលិន (រូបថត៖​AKP)
ដោយ

នៅក្នុងជំនួប​ពិភាក្សា​​រវាងរដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ជាមួយ​សមាជិក​សហគមន៍​មៀនប៉ៃលិន អំពី​បញ្ហាទីផ្សារ​មៀន​ប៉ៃលិន​ថ្មីៗនេះ ខាងសហគមន៍​បានគូស​បញ្ជាក់​ប្រាប់​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា បច្ចុប្បន្ននេះ​សហគមន៍​មៀនប៉ៃលិន​បាននិង​កំពុង​ជួបប្រទះ​បញ្ហា ដដែល។ ​ទី១ គឺ​សហគមន៍​​ជួបការលំបាក​ក្នុងការ​នាំចេញ​ផលិតផល​មៀនប៉ៃលិន​កម្ពុជា​ទៅកាន់​ទីផ្សារបរទេស និងបញ្ហាទី២ ​នីតិវិធី​ក្នុងការចុះបញ្ជី​ចម្ការ​ មៀន​ឱ្យស្រប​តាម​គោលការណ៍​នៃការអនុវត្ត​កសិកម្ម​ល្អ និងបញ្ហា​ប្រឈម​ចុងក្រោយ គឺនីតិវិធី​ស្នើសុំ​បញ្ជាក់​គុណភាព ISO។

ជាការឆ្លើយតប​ដើម្បីស្វែង​រកដំណោះស្រាយ​លើបញ្ហា​ទីផ្សារ​ដែលសហគមន៍​បាននិង​កំពុង​ជួបប្រទះ​នាពេលនេះ ឯកឧត្តម វេង សាខុន ទទួលស្គាល់ថា ពិតណាស់​ទីផ្សារនាំចេញ​នេះហើយ គឺជាប្រធានបទ​ដែលត្រូវ​លើកយក​មក​ពិភាក្សាគ្នា ធ្វើយ៉ាង ណា​ដោះស្រាយ​បញ្ហាកកស្ទះ​កសិផល​របស់បងប្អូន​ដែលកំពុង​ប្រឈម​នាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី​បានគូស​បញ្ជាក់​ប្រាប់ទៀតថា ក្រសួង​ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជាសេនាធិការ​កំពុង​ពុះពារ ជំរុញ ​និងចរចា​ជាមួយភាគី​ចិន​យ៉ាងយកចិត្ត​ទុកដាក់ និងស៊ីជម្រៅ​ទាំងការងារ​បច្ចេកទេស និងលក្ខខណ្ឌ​តម្រូវ​ភូតគាមអនាម័យ​ សំខាន់ៗ​ដែលភាគី​នាំចេញកម្ពុជា​ត្រូវបំពេញ​ឱ្យខាងតែបាន។

ឯកឧត្តមបន្ថែមថា ក្រសួងបាន​ទទួលចម្លើយ​បឋម​ពីភាគីចិន​ថា ករណី​សំណើនាំ​ចេញ​មៀនប៉ៃលិន​ទៅកាន់ភាគី​ចិន​រួចហើយ ហើយពេលនេះ ភាគីចិន​បាននិង​កំពុងពិនិត្យ​លើឯកសារ​សំណើ​នេះតាំង​ពីខែមិថុនា ឆ្នាំ២០១៩ ​និងសង្ឃឹមថា ឯកសារ​សំណើនេះ​នឹងត្រូវបាន​អនុម័ត​ក្រោយពេល​ពិធីសារនាំចេញ​ស្វាយ​ស្រស់កម្ពុជា ដែលបាន​ផ្លាស់ប្តូរ​រវាង​ភាគីទាំង​ពីរកាល ពីសប្តាហ៍​មុនអនុវត្ត​បានរលូន​ជាមុនសិន។

របាយការណ៍ពី​រដ្ឋបាលខេត្ត​ប៉ៃលិន​បានឲ្យដឹងថា បច្ចុប្បន្ន​ខេត្តប៉ៃលិន​មានដំណាំ ០៤ ប្រភេទ​ដែលកំពុង​មានសក្តានុពល​ខ្ពស់​ក្នុងការដាំដុះ និងនាំចេញ រួមមាន មៀនប៉ៃលិន ស្វាយកែវរមៀត​ ដំណាំ​ដំឡូងមី និងពោតក្រហម។ បច្ចុប្បន្នផ្ទៃដីដាំ​មៀន​ប៉ៃលិន មានទំហំ ជាង ៣ពាន់​ហិកតា និងបាន​បង្កើតការងារ​ជូនប្រជាជន​នៅមូលដ្ឋាន​បាន​រាប់ពាន់​នាក់។ កាលឆ្នាំ​២០១៩ កន្លងទៅ តាមរបាយការណ៍​អគ្គនាយកដ្ឋាន​កសិកម្ម នៅទូទាំង​ប្រទេសផ្ទៃ​ដីដាំមៀន​ប៉ៃលិន​មានចំនួន​ជិត​៩ពាន់​ហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ OECD៖ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះ ៦% ក្នុងឆ្នាំ២០២០

ព័ត៌មាន
អង្គការសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ហៅកាត់ថា OECD បានព្យាករថា សេដ្ឋកិច្ចសកលលោក នឹងធ្លាក់ចុះយ៉ាងហោចណាស់ ៦% នៅក្នុងឆ្នាំ …

បំណុលគ្រួសារប្រជាជនថៃ អាចនឹងកើនឡើងលើស ៨០% នៃ GDP ដោយសារវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានព្រមានថា វិបត្តិមេរោគកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ដល់បំណុលប្រជាជនថៃ ដោយក្នុងនោះ បំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ