ថាមពលឥន្ធនៈ

ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់ចិនមួយ រកឃើញធនធានរ៉ែប្រេងថ្មីៗរាប់រយលានតោននៅសមុទ្រចិនខាងត្បូង


ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សមួយរបស់ចិន ដែលមានឈ្មោះថា CNOOC បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួនបានរកឃើញធនធានរ៉ែប្រេងថ្មីៗនៅសមុទ្រចិនខាងត្បូង រហូតដល់ទៅជាង១០០លានតោនឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្ស ដែលគ្រប់គ្រងដោយរដ្ឋចិន CNOOC បានបញ្ជាក់ថា ធនធានរ៉ែប្រេងថ្មីៗរាប់រយតោនខាងលើ ត្រូវបានរកឃើញនៅតំបន់អណ្ដូងរ៉ែប្រេងទឹកជ្រៅ ខៃភីង ភាគខាងត្បូង (Kaiping South) របស់ខ្លួនស្ថិតក្នុងតំបន់ដីសណ្ដទន្លេគជ់ (Pearl River) ក្បែរខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) ប្រទេសចិន។

ក្រុមហ៊ុន CNOOC បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍធនធានរ៉ែប្រេង និងឧស្ម័នបម្រុងនៅឈូងសមុទ្រប្រទេសចិន ដើម្បីប៉ះប៉ូវការធ្លាក់ចុះទិន្នផលផលិតកម្មនៅតាមអណ្ដូងរ៉ែប្រេង និងឧស្ម័នចាស់ៗដែលស្ថិតនៅលើដីគោក។ ក្រុមហ៊ុននេះបានដំឡើងគោលដៅផលិតកម្មរបស់ខ្លួននៅឆ្នាំ២០២៤ នេះ ប្រមាណ៨%ឈានដល់កម្រិតកំណត់ត្រាចន្លោះពីប្រមាណ៧០០លានបារ៉ែលទៅ៧២០លានបារ៉ែល។

សមុទ្រចិនខាងត្បូង មានឈ្មោះល្បីល្បាញជាយូរមកហើយថា ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ ហើយដោយសារតែបែបនេះហើយទើបវាក្លាយជាចំណុចដ៏រសើបមួយ ដែលបង្កឱ្យមានភាពតានតឹងក្នុងចំណោមប្រទេសជាច្រើន។

តាមការប៉ាន់ប្រមាណ ក្នុងមួយឆ្នាំៗទំហំពាណិជ្ជកម្មពិភពលោករហូតដល់ទៅជាង៥ទ្រីលានដុល្លារបានឆ្លងកាត់តំបន់នេះ ខណៈដែលធនធានឧស្ម័នធម្មជាតិ និងអ៊ីដ្រូកាបូន ឬ ឧស្ម័នធ្យូងថ្មយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រូវបានរកឃើញជាបន្តបន្ទាប់។

ប្រទេសជាច្រើនរួមមានមហាយក្សចិន វៀតណាម ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន និងកោះតៃវ៉ាន់ សុទ្ធតែអះអាងសិទ្ធិកាន់កាប់ទឹកដីត្រួតស៊ីគ្នាក្នុងចំណោមកោះ ផ្ទាំងថ្ម និងប្រជុំកោះដ៏ធំល្វឹងល្វើយនៅក្នុងសមុទ្រចិនខាងត្បូង ជាហេតុឈានទៅរកភាពតានតឹងដែលគំរាមកំហែងដល់សន្តិភាព និងវិបុលភាពរបស់តំបន់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនអនុម័តកញ្ចប់ជំនួយហិរញ្ញវត្ថុ២៨ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះវិស័យអចលនទ្រព្យ

ព័ត៌មាន
អ្នកទទួលខុសត្រូវកំពូលផ្នែកលំនៅឋាននៅប្រទេសចិន បានប្រកាសថា គិតត្រឹមខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាល បានអនុម័តកញ្ចប់ថវិកាសម្រាប់ជួយសង្គ្រោះវិស័យអ…

កោះតៃវ៉ាន់ កំពុងស្វះស្វែងទាក់ទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌូនេស៊ី ខណៈទេសចរពីប្រទេសចិន ធ្លាក់ចុះខ្លាំង

ព័ត៌មាន
កោះតៃវ៉ាន់ កំពុងសម្លឹងចាប់យកប្រទេសឥណ្ឌូនេស៊ី ធ្វើជាគោលដៅទេសចរណ៍កាន់តែសំខាន់ខ្លាំងឡើងដើម្បីធ្វើពិពិធកម្មវិស័យនេះ ខណៈដែលភ្ញៀវទេសចរមកពីប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ