វិស័យទេសចរណ៍

កោះតៃវ៉ាន់ កំពុងស្វះស្វែងទាក់ទាញភ្ញៀវទេសចរពីប្រទេសឥណ្ឌូនេស៊ី ខណៈទេសចរពីប្រទេសចិន ធ្លាក់ចុះខ្លាំង


កោះតៃវ៉ាន់ កំពុងសម្លឹងចាប់យកប្រទេសឥណ្ឌូនេស៊ី ធ្វើជាគោលដៅទេសចរណ៍កាន់តែសំខាន់ខ្លាំងឡើងដើម្បីធ្វើពិពិធកម្មវិស័យនេះ ខណៈដែលភ្ញៀវទេសចរមកពីប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីភាពតានតឹងផ្នែកនយោបាយជាច្រើនឆ្នាំមកនេះ និងវិបត្តិកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា។
វិស័យទេសចរណ៍
ដោយ

យោងតាមគោលនយោបាយទេសចរណ៍ថ្មីរបស់កោះតៃវ៉ាន់ ដែលត្រូវបានដាក់ចេញក្រោមរដ្ឋបាលគ្រប់គ្រងរបស់ប្រធានាធិបតី សៃ អ៊ឹង-វិន (Tsai Ing-wen) ក្នុងឆ្នាំ២០១៦ វិស័យធ្វើដំណើរ និងទេសចរណ៍ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏មានសារសំខាន់របស់កោះនេះ ហើយក្នុងនោះឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុត និងមានប្រជាជនច្រើនបំផុតជាង២៧០លាននាក់ នៅអាស៊ីអាគ្នេយ៍ បានក្លាយគោលដៅមួយក្នុងចំណោមប្រទេសជាគោលដៅសំខាន់ៗចំនួន១៨របស់តៃវ៉ាន់។

នៅក្នុងប្រទេសឥណ្ឌូនេស៊ី រដ្ឋបាលទេសចរណ៍តៃវ៉ាន់ ដែលស្ថិតក្រោមចំណុះក្រសួងដឹកជញ្ជូន និងទំនាក់ទំនងបានរៀបចំសិក្ខាសាលា ស្ដីពី ទេសចរណ៍តៃវ៉ាន់ ជាញឹកញាប់សម្រាប់បណ្ដាទីភ្នាក់ងារទេសចរណ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់តៃវ៉ាន់ រួមមាន EVA Air និង China Airlines ហោះហើរត្រង់រវាងរដ្ឋធានីហ្សាការតា និងរដ្ឋធានីតៃប៉ិ។ ទន្ទឹមនេះកោះតៃវ៉ាន់ ក៏បានដាក់ចេញកម្មវិធីវិញ្ញាបនបត្រអនុញ្ញាតការធ្វើដំណើរដោយអនុញ្ញាតឱ្យប្រជាជនឥណ្ឌូនេស៊ី ធ្វើដំណើរដោយគ្មានទិដ្ឋាការផងដែរ។

យោងតាមតួលេខរបស់រដ្ឋបាលទេសចរណ៍តៃវ៉ាន់ បង្ហាញថា កោះតៃវ៉ាន់ ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,៤លាននាក់ ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះចំនួន២០ម៉ឺន២ពាន់នាក់ ជាភ្ញៀវទេសចរមកពីប្រទេសឥណ្ឌូនេស៊ី បើធៀបនឹងចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ី ជិត៨ម៉ឺននាក់ ក្នុងឆ្នាំ២០២២។

តួលេខនេះក៏បង្ហាញដែរថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន បានកើនឡើងដល់ជាង៤,១លានាក់ក្នុងឆ្នាំ២០១៥ ប៉ុន្តែបានធ្លាក់ចុះខ្លាំង បន្ទាប់ពីលោកស្រី សៃ អ៊ឹង-វិន (Tsai Ing-wen) ចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ ជាពេលដែលភាពតានតឹងផ្នែកនយោបាយបានកើនឡើង។

នៅឆ្នាំ២០១៩ កោះតៃវ៉ាន់ ទទួលបានភ្ញៀវទេសចរចិន ចំនួនជាង២,៧លាននាក់ ប៉ុន្តែបានធ្លាក់ចុះកាន់តែខ្លាំងអំឡុងវិបត្តិកូវីដ-១៩ ដោយធ្លាក់ចុះមកនៅត្រឹមជាង១ម៉ឺន៣ពាន់នាក់ក្នុងឆ្នាំ២០២១ មុនពេលកើនឡើងដល់ជិត២៣ម៉ឺននាក់ក្នុងឆ្នាំ២០២៣៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់ចិនមួយ រកឃើញធនធានរ៉ែប្រេងថ្មីៗរាប់រយលានតោននៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សមួយរបស់ចិន ដែលមានឈ្មោះថា CNOOC បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួនបានរកឃើញធនធានរ៉…

តើមានកត្តាអ្វីខ្លះ ដែលអាចធ្វើឱ្យទីផ្សាររថយន្តនៅវៀតណាមធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ?

ព័ត៌មាន
ទីផ្សារថយន្តនៅវៀតណាម នៅក្នុងឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងស្ថិតនៅក្នុងសភាពកាន់តែធ្លាក់ចុះ ខណៈក្រុមហ៊ុនផលិតរថយន្តកំពុងងាកមកប្រើយុទ្ធសាស្ត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ