អត្ថបទក្រុមហ៊ុន

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៥ ធ្នូ នេះហើយ!


សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិការវិនិយោគសរុប១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់ នឹងត្រូវបើកសម្ពោធជាផ្លូវការនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២១ នេះហើយ ។
ទិដ្ឋភាព នៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ

ក្រុមហ៊ុន ជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ ហូថែល ខបភើរេស៊ិន កាលពីឆ្នាំ២០១៦ ដើម្បី​គ្រប់គ្រងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្រុមហ៊ុនក៏បានអភិរក្សវីឡាសម័យអាណានិគមបារាំង ដោយ​ចំណាយអស់ទឹកប្រាក់ប្រហែល៥លានដុល្លារអាមេរិក ដែ​លបច្ចុប្បន្នវីឡានេះក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណីត។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានបើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ​។ ​ការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ ហើយបានបើកដំណើរការសាកល្បងនៅដើមឆ្នាំ២០២១។

ក្រុមហ៊ុន ជីប ម៉ុង ដែលនាំយកសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មកកម្ពុជាដោយជឿជាក់ថាសណ្ឋាគារដ៏ប្រណីតដែលស្ថិតចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញនេះនឹងផ្សារភ្ជាប់ភ្ញៀវទេសចរ និងធុរជនមកពីគ្រប់ទិសទីនៃសកលលោកមកកាន់កម្ពុជា ហើយចូលរួមលើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណីតក្នុងវិស័យទេសចរណ៍ និងជាពិសេសបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គឺជាសណ្ឋាគារលំដាប់ផ្កាយប្រាំ ដែលមាន ២៤៧បន្ទប់ ផ្ដល់នូវបទពិសោធន៍ស្នាក់នៅយ៉ាងល្អឥតខ្ចោះ សាលប្រណីត ស្ប៉ាលំដាប់ពិភពលោក Jivapita Spa ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Café) ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (FiveFive) រង្គសាល ដឺអាតទីក (The Attic) និងរង្គសាលក្រោមដី មេត្រូប៉ូល (Metropole) ផងដែរ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃត្រៀមខ្លួនស្វាគមន៍ទទួលភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី និងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយដែលនឹងបម្រើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីចួលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហារដាក់រដុបមួយបានកើតឡើង អំឡុងពេលតៃវ៉ាន់ធ្វើបទបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលប្រជាធិបតេយ្យ

ព័ត៌មាន
វីដេអូប្រហែល១នាទី អំឡុងពេលកិច្ចប្រជុំដើម្បីប្រជាធិតេយ្យត្រូវបានគេបិទ និងដាក់ជំនួសដោយរូបភាពរលកសម្លេងវិញ ក្រោយពីថ្នាក់ដឹកនាំមួយរូបរបស់កោ…

គម្រោង ដឹ អាណាចក្រ (HANUMAN Estate) នឹងបើកលក់មុនសម្ពោធ ដើមឆ្នាំ២០២២ នេះ!

ព័ត៌មាន
ទីតាំងដំបូង ទីតាំងល្អៗ កំពុងរង់ចាំលោកអ្នក! ថ្មីៗនេះ យើងសង្កេតឃើញថា មានក្រុមហ៊ុនអចលនទ្រព្យថ្មីមួយ គឺក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ