សេដ្ឋកិច្ចជប៉ុន

វិបត្តិអតិផរណា ធ្វើឱ្យជប៉ុនត្រៀមទុកកញ្ចប់ថវិការហូតដល់១១៣ពាន់លានដុល្លារ


ខណៈដែលកម្រិតអតិផរណានៅតែបន្តកើនឡើងឥតឈប់ឈរនោះ រដ្ឋាភិបាលជប៉ុលបានសម្រេចប្រកាសពីកញ្ចប់ថវិកាជាង១រយពាន់លានដុល្លារ ដើម្បីទប់ស្កាត់កម្រិតអតិផរណា ដែលចេះតែបន្តកើនឡើងគ្មានឈប់ឈរ រួមទាំងការកាត់បន្ថយពន្ធដារមួយចំនួន ដើម្បីជំរុញបង្កើនសេដ្ឋកិច្ចរបស់ជប៉ុនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចជប៉ុន
ដោយ

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកនឹងចំណាយប្រាក់ជាង១៧ទ្រីលានយ៉េន ប្រហែលនឹង១១៣ពាន់លានដុល្លារអាម៉េរិក នៅក្នុងកញ្ចប់វិធានការមួយដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងនៃកម្រិតអតិផរណា ដែលនឹងរួមបញ្ចូលទាំងការកាត់បន្ថយពន្ធមួយចំនួនផងដែរ។

លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថា ដើម្បីផ្តល់មូលនិធិដល់ផ្នែកខ្លះនៃកញ្ចប់ថវិកាចំណាយនេះ រដ្ឋាភិបាលរបស់លោក នឹងត្រៀមទុកកញ្ចប់ថវិកាបន្ថែមសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នចំនួនជាង១៣ទ្រីលានយ៉េន ប្រហែលជាង៨៧ពាន់លានដុល្លារផងដែរ។

រដ្ឋាភិបាលជប៉ុនកំពុងពិចារណាពីការចំណាយថវិកាជាង១១៣ពាន់លានដុល្លារសម្រាប់កញ្ចប់ចំណាយ ដែលនឹងរួមបញ្ចូលទាំងការកាត់បន្ថយជាបណ្តោះអាសន្នចំពោះប្រាក់ចំណូល និងពន្ធលំនៅឋានក៏ដូចជាការឧបត្ថម្ភធនផងដែរ ដើម្បីទប់ស្កាត់ថ្លៃសាំង និងវិក័្កយប័ត្រចំណាយលើថ្លៃទឹកភ្លើងសាធារណៈ។

កម្រិតអតិផរណាដែលចេះតែកើនឡើងដោយសារតែការចំណាយទៅលើវត្ថុធាតុដើមច្រើននោះបានស្ថិតនៅលើកម្រិតមួយខ្ពស់ជាងកម្រិតដែលធនាគារកណ្ដាលជប៉ុន កំណត់ឱ្យនៅត្រឹម២% អស់រយៈពេលជាងមួយឆ្នាំមកហើយដោយធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ និងធ្វើឱ្យមានភាពស្រពិចស្រពិលដល់ចក្ខុវិស័យសេដ្ឋកិច្ចក្នុងការស្តារឡើងវិញពីស្លាកស្នាម ដែលបន្សល់ទុកដោយជំងឺកូវីដ-១៩។

អត្រាអតិផរណាប្រចាំឆ្នាំនៅប្រទេសជប៉ុន បានធ្លាក់ចុះពីអត្រា៣.២% នៅក្នុងខែសីហា មកនៅត្រឹម៣% ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដែលជាការបង្ហាញពីការធ្លាក់ចុះទាបបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅជប៉ុនបានកើនឡើងកាលពីខែកញ្ញា បើធៀបនឹងខែសីហា ឆ្នាំ២០២៣ ហើយកម្រិតកើនឡើងកាលពីខែកញ្ញា នោះ គឺជាកម្រិតមួយដែលគេមើលឃើញថា ខ្ពស់បំផុតបើគិតចាប់តាំងពីឆ្នាំ១៩៥៧ មកដល់ឆ្នាំ២០២៣នេះ។

ការចំណាយលើការទ្រទ្រង់ជីវិតដែលចេះតែកើនឡើងនោះត្រូវបានគេស្តីបន្ទោសថាមួយផ្នែក គឺដោយសារតែលោក គីស៊ីដា បានយល់ព្រមឱ្យទម្លាក់អត្រាការប្រាក់ដូច្នេះហើយពេលនេះវាបានដាក់សម្ពាធទៅលើនាយករដ្ឋមន្ត្រីជប៉ុន ឱ្យចាត់វិធានការមួយចំនួន ដើម្បីបន្ធូរបន្ថយការឈឺចាប់របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។

ដោយសារតែការដំឡើងប្រាក់ឈ្នួលមានភាពយឺតយ៉ាវ ដើម្បីឱ្យស្របគ្នានឹងតម្លៃទំនិញកើនឡើងឥតឈប់ឈរនោះ លោក គីស៊ីដា បាននិយាយថា រដ្ឋាភិបាលនឹងទប់ទល់វិបត្តិនេះ តាមរយៈការផ្ដល់ឱ្យគ្រួសារមួយចំនួនបានប្រយោជន៍ពីការប្រមូលពន្ធដែលគេរំពឹងថា បានមកពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ជប៉ុន៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយសេដ្ឋកិច្ចហាក់វិលរកភាពល្អប្រសើរ ធនាគារកណ្តាលអាម៉េរិក អាចបញ្ចប់ការរឹតបន្តឹងហិរញ្ញវត្ថុ

ព័ត៌មាន
ធនាគារកណ្តាលអាម៉េរិក បានសម្រេចរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ខណៈទេសាភិបាលធនាគារនេះបានលើកឡើងថា អាម៉េរិកអាចនឹងបញ្ចប់យុទ្ធនាការរឹតបន្ត…

ចិន អាម៉េរិក និងអឺរ៉ុប បានឯកភាពរួមគ្នាប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃបញ្ញាសិប្បនិមិត្ត

ព័ត៌មាន
ប្រទេសចិនបានចូលរួមជាមួយប្រទេសជាង២៥ រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងជប៉ុនផងដោយប្រទេសទាំងនេះបានយល់ព្រមធ្វើការរួមគ្នា ដើម្បីប្រយុទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ