ឧស្ម័នរាវធម្មជាតិ

ជប៉ុន កំពុងសម្លឹងប្រភពឧស្ម័នរាវធម្មជាតិថ្មីនៅកាតា និងឥណ្ឌូនេស៊ី


ស្របពេលដែលសង្រ្គាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន បានបង្អាក់ការផ្គត់ផ្គង់ឧស្ម័នរាវធម្មជាតិជាសកល ពាណិជ្ជករធនធានរបស់ប្រទេសជប៉ុន បានចាប់ផ្តើមស្វែងរកប្រភពថាមពលជំនួសនៅក្នុងប្រទេសកាតា ឥណ្ឌូនេស៊ី និងកន្លែងផ្សេងទៀត ដើម្បីធ្វើពិពិធកម្មលទ្ធកម្មរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ឧស្ម័នរាវធម្មជាតិ
ដោយ

គ្រឹះស្ថានពាណិជ្ជកម្ម Mitsui & Co. របស់ជប៉ុន កំពុងពិចារណាទិញភាគហ៊ុននៅអណ្ដូងប្រេង North Field នៅក្បែរឆ្នេរសមុទ្រនៃប្រទេសកាតា ក្នុងឈូងសមុទ្រពែក្សជាកន្លែង ដែលកំពុងពង្រីកគម្រោងចំនួន២នៅទីនោះ។

ផលិតកម្មឧស្ម័ននៅកន្លែងពង្រីកទាំង២នេះ គ្រោងនឹងចាប់ផ្តើមឆាប់បំផុតនៅឆ្នាំ២០២៦។ នៅពេលគម្រោងទាំង២នេះបានបញ្ចប់រួចហើយ សមត្ថភាពផលិតឧស្ម័នរាវធម្មជាតិ (LNG) របស់ប្រទេសកាតានឹងកើនឡើងដល់១២៦លានតោនក្នុងមួយឆ្នាំ គឺលើសសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។

ក្រុមហ៊ុន Mitsui នឹងសម្រេចចិត្តចុងក្រោយដោយផ្អែកលើកត្តាមួយចំនួនដូចជារយៈពេលនៃកិច្ចសន្យា តម្លៃ និងប្រាក់ចំណេញ ហើយក្រុមហ៊ុននេះបាននិយាយថា ពួកគេកំពុងពិចារណាជម្រើសផ្សេងៗ ប៉ុន្តែសូមបដិសេធការធ្វើអត្ថាធិប្បាយពីព័ត៌មានលម្អិត។

ផែនការរបស់ជប៉ុននេះ គឺដើម្បីបង្កើតសម្ព័ន្ធក្រុមហ៊ុនជប៉ុនមួយ ដើម្បីទិញផលប្រយោជន៍នៅអណ្ដូងប្រេង North Field ហើយក្រុមហ៊ុនផ្គត់ផ្គង់ថាមពល JERA របស់ជប៉ុន ក៏កំពុងពិចារណាចូលរួមក្នុងគម្រោងការនេះដែរ។

នៅក្នុងប្រទេសឥណ្ឌូនេស៊ី ឯណោះវិញ ក្រុមហ៊ុន Mitsubishi Corp ក្រុមហ៊ុនថាមពល Inpex និងក្រុមហ៊ុនដទៃទៀតកំពុងពង្រីកផលិតកម្មរបស់ពួកគេនៅអណ្ដូងឧស្ម័ន តាងហ្គូ (Tangguh) ឱ្យឡើងដល់ជាង១១លានតោនក្នុងមួយឆ្នាំ។ ក្នុងចំណោមការបង្កើនផលិតកម្មនេះ ក្រុមហ៊ុន Kansai Electric Power នឹងទទួលបានរហូតដល់ទៅ១លានតោន ដើម្បីផ្គត់ផ្គង់រោងចក្រថាមពល។

ចំណែកនៅប្រទេសកាណាដាវិញ ក្រុមហ៊ុន Mitsubishi របស់ជប៉ុន នឹងចាប់ផ្ដើមដំណើរការរោងចក្រឧស្ម័នរាវធម្មជាតិ នៅពាក់កណ្តាលឆ្នាំ២០២៦ ដោយសហការជាមួយក្រុមហ៊ុន Shell និងក្រុមហ៊ុនដទៃទៀត។

ជប៉ុន គឺជាប្រទេសនាំចូលឧស្ម័នរាវធម្មជាតិ ដ៏ធំបំផុតរបស់ពិភពលោក ដោយជប៉ុនបានទិញឧស្ម័ននេះចំនួន៧២លានតោន ក្នុងឆ្នាំ២០២២ ដោយ១០% បានមកពីប្រទេសរុស្ស៊ី ហើយនៅពេល ជប៉ុនមានទំនាក់ទំនងកាន់តែតានតឹងជាមួយទីក្រុងម៉ូស្គូ ប្រទេសជប៉ុនទំនងជាមិនទទួលបានការផ្គត់ផ្គង់ឧស្ម័នរាវធម្មជាតិពីគម្រោង Sakhalin-2 របស់រុស្ស៊ីទៀតនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Xiaomi Cambodia បង្ហាញទូរស័ព្ទម៉ូឌែថ្មី និងប្រកាសលក់ជាផ្លូវការនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Xiaomi Cambodia បង្ហាញស្មាតហ្វូនស៊េរីថ្មី Xiaomi 13T Series ត្រូវបានរចនា សម្រាប់អតិថិជនទូទាំងពិភពលោក ដើម្បីត្រៀមខ្លួនរួចជាស្រ…

កូនស្រីលោក ថាក់ស៊ីន ត្រូវបានតែងតាំងក្នុងតំណែងដ៏មានឥទ្ធិពលមួយនៅប្រទេសថៃ

ព័ត៌មាន
លោកស្រី ផៃថងតាន ស៊ីណាវ៉ាត្រា កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់នៅពេលបោះឆ្នោត កាលពីខែឧសភា ត្រូវបានតែងតា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ