វិស័យស្រូវ អង្ករ

ហ្វីលីពីន ប្ដេជ្ញាជួយជំរុញការវិនិយោគលើវិស័យស្រូវ អង្ករ និងម្រេចនៅកម្ពុជា ដើម្បីនាំចេញទៅហ្វីលីពីន


ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា ប្តេជ្ញាជួយជំរុញការវិនិយោគលើវិស័យស្រូវអង្ករ និងម្រេចនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារហ្វីលីពីន។ ទន្ទឹមនឹងនេះភាគីហ្វីលីពីន ស្នើឱ្យកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរផងដែរ។
វិស័យស្រូវ អង្ករ
ដោយ

នៅចំពោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Flerrida Ann P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា បានបង្ហាញពីការប្ដេជ្ញាខ្ពស់ក្នុងការជួយទាក់ទាញវិនិយោគិនហ្វីលីពីន ឱ្យមកបោះទុនវិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសវិស័យស្រូវ​អង្ករ និងម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សាររបស់ហ្វីលីពីន ដែលជាទីផ្សារនាំចូលអង្ករដ៏ធំជាងគេមួយនៅក្នុងតំបន់។

បើយោងតាមការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗបង្ហាញថា ហ្វីលីពីនដែលមានប្រជាជនជាង១០០លាននាក់ ជាទីផ្សារនាំចូលអង្ករធំជាងគេនៅលើពិភពលោកនៅក្នុងឆ្នាំ២០២៤នេះ ដោយប្រទេសនេះគ្រោងនាំចូលអង្ករពីបណ្ដាប្រទេសនានា ក្នុងបរិមាណជាង៤,២លានតោន ខណៈចិន គ្រោងនាំចូលតែជាង៣លានតោនផងដែរ។

ជុំវិញការប្ដេជ្ញាជួយជំរុញការវិនិយោគក្នុងវិស័យស្រូវអង្កររបស់ឯកអគ្គរដ្ឋទូតហ្វីលីពីននេះ ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យហ្វីលីពីន សហការជាមួយសហព័ន្ធស្រូវ អង្ករ កម្ពុជា ដែលជាស្ថាប័នជំនាញមានបទពិសោធន៍ក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវ អង្ករ ទៅក្រៅប្រទេស និងជំរុញឱ្យសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ SME កម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទប់ទល់នឹងលំហូរចូលទំនិញថោកៗពីបរទេស?

ព័ត៌មាន
ប្រទេសក្នុងតំបន់ជាច្រើនរួមទាំងកម្ពុជា កំពុងរងការគំរាមកំហែងពីលំហូរចូលទំនិញថោកៗពីប្រទេសចិន ដែលមានការរីកដុះដាលខ្លាំងគួរឱ្យកត់សម្គាល់នៅប…

កោះដ៏ល្បីល្បាញមួយរបស់កម្ពុជា ស្ថិតក្នុងចំណោមកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
វាជាដំណឹងដ៏គួរឱ្យរីករាយ និងជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ទាំងមូល ដែលកោះដ៏ល្បីល្បាញមួយរបស់កម្ពុជា ស្ថិតនៅភាគនិរតីបានជាប់ឈ្មោះក្នុងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ