ប្រទេសជប៉ុន-អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ជប៉ុនសម្លឹងឃើញឱកាសប្រកួតប្រជែងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍


ក្រុមហ៊ុនផលិតផ្ទាំងសូឡារបស់ប្រទេសជប៉ុនមានបំណងពង្រីកការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬហៅថាផ្ទាំងសូឡា នៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ ដោយរំពឹងថានឹងអាចបំពេញតម្រូវការប្រភពថាមពលមិនប៉ះពាល់បរិស្ថាន ដែលមានស្ថិរភាពនៅក្នុងតំបន់ដែលពឹងផ្អែកខ្លាំងទៅលើប្រេងឥន្ធនៈហ្វូស៊ីលជាយូរមកហើយមួយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
ជប៉ុនផលិតផ្ទាំងសូឡាសម្លឹងឃើញឱកាសប្រកួតប្រជែងក្នុងទីផ្សារអាស៊ីអាគ្នេយ៍

ក្រុមហ៊ុន Tokyo Electric Power Co. Holdings នឹងដំឡើងបន្ទះសូឡាដែលបង្កើតថាមពលប្រហែល ៣៨០០ គីឡូវ៉ាត់នៅសួនឧស្សាហកម្មរបស់ក្រុមហ៊ុនថៃមួយ ដែលផលិតឧបករណ៍ផ្ទះទិន្នន័យកុំព្យូទ័រ (Hard-disk Drives) ហើយគម្រោងនេះនឹងធ្វើឡើងតាមរយៈការបណ្តាក់ទុនរួមគ្នារបស់ក្រុមហ៊ុនជប៉ុន TEPCO ជាមួយក្រុមហ៊ុនផ្តល់ថាមពលកកើតឡើងវិញក្នុងស្រុក Constant Energy។

ការបណ្ដាក់ទុនរួមគ្នានេះ នឹងផ្តល់ការចំណាយលើការដំឡើង និងការថែទាំផ្ទាំងសូឡា ហើយការវិនិយោគទុនរួមគ្នានេះនឹងត្រូវទទួលបានប្រាក់មកវិញតាមរយៈការលក់ថាមពលនៃផ្ទាំងសូឡានេះទៅឱ្យក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀត។

ក្រុមហ៊ុនជប៉ុន TEPCO សង្ឃឹមថា នឹងចុះឈ្មោះក្រុមហ៊ុនជប៉ុនមួយចំនួននៅក្នុងប្រទេសថៃក្នុងនាមជាអតិថិជនដែលទិញថាមពលពីខ្លួន ហើយកុ្រមហ៊ុនជប៉ុនមួយនេះ ក៏មានបំណងបន្ដប្រតិបត្តិការណ៍នេះ នៅក្នុងទីផ្សារក្បែរៗនោះផ្សេងទៀតដូចជានៅប្រទេសវៀតណាម និងម៉ាឡេស៊ីជាដើម។

គេនៅចាំបានថា ក្រុមហ៊ុនចែកចាយប្រេងជប៉ុន Eneos បានបង្កើតភាពជាដៃគូថាមពលពន្លឺព្រះអាទិត្យជាមួយក្រុមហ៊ុន TotalEnergies នៅប្រទេសបារាំងកាលពីខែមេសា។ ពួកគេគ្រោងនឹងឈានចូលក្នុងទីផ្សារចំនួន៩រួមទាំងនៅប្រទេសជប៉ុន ឥណ្ឌា និងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ តាមរយៈការដំឡើងបន្ទះសូឡានៅលើដំបូលរោងចក្រ និងហាងនានានេះ ក្រុមហ៊ុនទាំងនេះមានបំណងឈានដល់សមត្ថភាពបង្កើតថាមពល ២ លានគីឡូវ៉ាត់ ឬស្មើនឹងទំហំសមត្ថភាពរបស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២នៅឆ្នាំ២០២៧។

ក្រុមហ៊ុន Eneos មានក្ដីស្រមៃឃើញបន្ទះសូឡាត្រូវបានតំឡើងនៅលើដំបូលរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលជាអ្នកផ្គត់ផ្គង់ប្រេងរំអិល ហើយក្រុមហ៊ុននេះក៏នឹងពិចារណាលើការដំឡើងថ្មផ្ទុកថាមពលដើម្បីមានលទ្ធភាពប្រើប្រាស់ថាមពលកកើតឡើងវិញនៅពេលយប់ផងដែរ។

មូលហេតុនៅពីក្រោយការជំរុញឱ្យមានការដំឡើងបន្ទះសូឡានៅលើដំបូលដោយក្រុមហ៊ុនថាមពលជប៉ុននៅតំបន់អាស៊ីអាគ្នេយ៍នេះគឺដោយសារតំបន់នេះកំពុងកង្វះការផ្គត់ផ្គង់ថាមពលកកើតឡើងវិញយ៉ាងច្រើន នៅគ្រាដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងវិបត្តិថាមពលកាន់តែខ្លាំងដែរ ដោយសារតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រទេសកោះនៅប៉ាស៊ីហ្វិកប្រើឥទ្ធិពលទាមទារឱ្យមហាអំណាចចិន និងអាមេរិកគិតគូរពីបញ្ហាអាកាសធាតុ

ព័ត៌មាន
បណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិក ដែលកំពុងទទួលបានការចោមរោមតាមចែចូវពីសំណាក់មហាយក្សចិនចិន និងអាមេរិកនោះ បានដាក់ការជូនដំណឹងដល់ប្រទេសមហាអំណ…

អ៊ុយក្រែនលក់មាសសុទ្ធអស់ជិត១៣ពាន់លានដុល្លារពីទុនបម្រុង អំឡុងពេលធ្វើសង្គ្រាមជាមួយរុស្ស៊ី

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានលក់ទុនបម្រុងជាមាសសុទ្ធ ដែលមានតម្លៃជិត១៣ ពាន់លានដុល្លារ ចាប់តាំងពីផ្តើមធ្វើសង្គ្រាមប្រឆាំងការលុកលុយរបស់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ