ហានិភ័យអតិផរណាសកល

វិនិយោគិនជប៉ុនមើលឃើញហានិភ័យអតិផរណាសកល ជាបញ្ហាប្រឈមដ៏លំបាកសម្រាប់ឆ្នាំ២០២៣


វិនិយោគិននៅក្នុងក្រុមហ៊ុនជប៉ុនធំៗបានមើលឃើញអតិផរណា និងឱកាសនៃការដាំក្បាលចុះសេដ្ឋកិច្ចទូទាំងពិភពលោកថា ជាហានិភ័យចម្បង ដែលពួកគេនឹងប្រឈមមុខនៅក្នុងឆ្នាំសារពើពន្ធ២០២៣ ។ ជាមួយគ្នានេះ អតិផរណានៅក្នុងប្រទេសជប៉ុនក៏បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ ទស្សវត្សរ៍កន្លងមកនេះ ដែលជំរុញភាគច្រើនដោយកំណើននៃតម្លៃថាមពល។ នេះបើតាមរបាយការណ៍អង្កេតមួយ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters។
វិនិយោគិនជប៉ុនមើលឃើញហានិភ័យអតិផរណាសកល រូបភាព Reuters

ប្រភពព័ត៌មានដដែលនេះបានអះអាងថា​ បម្រែបម្រួលនៃតម្លៃថាមពល បានដាក់សម្ពាធដ៏ធ្ងន់ទៅលើក្រុមហ៊ុននានា​ ឱ្យដំឡើងប្រាក់ឈ្នួល ដើម្បីទូទាត់សំណងសម្រាប់ផលប៉ះពាល់ដល់បុគ្គលិក ។

តាមការអង្កេតដែលគេបានធ្វើការស្ទាបស្ទង់ជាមួយនឹងក្រុមហ៊ុនជប៉ុនធំៗ​ប្រមាណជា ៥០០ គេបានរកឃើញថា ៨២%នៃក្រុមហ៊ុនទាំងនេះ បានអះអាងថា ការបន្តកើនឡើងនៃអត្រាអតិផរណាពិភពលោក គឺជាការព្រួយបារម្ភសម្រាប់ជីវិត​អាជីវកម្មរបស់ពួកគេក្នុងឆ្នាំ​២០២៣ និង ពេលអនាគត ហើយក្រៅពីនោះ មានក្រុមហ៊ុនរហូតដល់ទៅ ៥៩% បានហៅបញ្ហានេះថា ជាហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល។

អ្នកគ្រប់គ្រងនៅក្រុមហ៊ុនលក់ដុំ ដែលបានអត្ថាធិប្បាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា ការប្រែប្រួលនូវតម្លៃថាមពល​ជាបន្តបន្ទាប់ វាបង្កសម្ពាធដល់ការចំណាយរបស់ក្រុមហ៊ុន ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកកាហ្សូ យូអ៊ីដា (Kazuo Ueda) ទេសាភិបាលធនាគារជប៉ុន ដែលទើបចូលកាន់តំណែង បានអះអាងថា ធនាគារនឹងខិតខំធ្វើយ៉ាងណា ដើម្បីធានាទប់អត្រាអតិផរណា នៅក្នុងប្រទេសឲ្យមានត្រឹម​២% ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បណ្តាអ្នកគ្រប់គ្រងក្រុមហ៊ុនជប៉ុនធំៗបានព្យាករណ៍ថា សន្ទស្សន៍នៃអត្រាអតិផរណាអាចនឹង​ខ្ពស់ជាង ២% ដែលបានកំណត់នេះ។

នៅពេលនេះបើនិយាយអំពីសន្ទស្សន៍នៃតម្លៃប្រាក់យេនជប៉ុនវិញ គឺនៅក្នុងចន្លោះពី ១៣១ ទៅ ១៣៥ យេននៅក្នុងមួយដុល្លារ ប៉ុន្តែ ៦៩% នៃអ្នកដែលត្រូវបានស្ទង់មតិបានសន្និដ្ឋានដ្ឋានថា ប្រាក់យេនជប៉ុនអាចនឹងហើមឡើងដល់ ១៣៦ យេននៅក្នុងមួយដុល្លារ៕




អត្ថបទបន្ទាប់


បញ្ចុះតម្លៃ ៣០% ភ្លាមៗ ! រាល់ការទិញសំបុត្រឡាននៅ BookMeBus ហើយទូទាត់តាម AMK Mobile

ព័ត៌មាន
បញ្ចុះតម្លៃ ៣០% ជូនអតិថិជនភ្លាមៗ! ក្នុងឱកាសរដូវកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្រាប់អតិថិជនដែលមានបំណងចង់កក់ ឬទិញសំបុត្រឡានស…

អាមេរិកគ្រោងផ្តល់ជំនួយជាង ៧ពាន់លានដុល្លារដល់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិក ក្នុងរយៈពេល២០ឆ្នាំ

ព័ត៌មាន
តាមមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ មីនា ថា រដ្ឋបាលលោក ចូ បៃដិន កំពុងមានបំណងផ្តល់ជំនួយជាង ៧ ពាន់លានដុល្ល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ