លោក Elon Musk

ចៅក្រមឱ្យលោក Elon Musk ចូលបំភ្លឺជុំវិញការផ្តល់ថវិកា១លានដុល្លារគាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ


ចៅក្រមស៊ើបសួរបានបង្គាប់ឱ្យគ្រប់ភាគីទាំងអស់រួមទាំងលោក Elon Musk ឱ្យចូលឆ្លើយបំភ្លឺក្នុងតុលាការក្នុងរដ្ឋផេនស៊ីលវ៉េនៀ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ពាក់ព័ន្ធការផ្ដល់ថវិកា១លានដុល្លារដល់អ្នកចុះឈ្មោះបោះឆ្នោតក្នុងរដ្ឋប្រទាញប្រទង់មួយ នៅមុនការបោះឆ្នោតនៅអាម៉េរិក នៅថ្ងៃទី៥ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក Elon Musk
ដោយ

ការិយាល័យមេធាវីស្រុកហ្វីឡាដែលហ្វៀ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដោយបានហៅការផ្តល់ថវិកា១លានដុល្លាររបស់គណៈកម្មការ America PAC ដឹកនាំដោយលោក អេឡិន ម៉ាស ដែលគាំទ្រអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ថាជា«រង្វាន់ខុសច្បាប់»ដែលបានទាក់ទាញអ្នករស់នៅរដ្ឋផេនស៊ីលវ៉េនៀ ឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។ 

ចៅក្រមម្នាក់កាលពីថ្ងៃពុធ បានសរសេរក្នុងដីកាអមតុលាការស្រុកហ្វីឡាដែលហ្វៀ ដោយបានបង្គាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលឆ្លើយបំភ្លឺនៅតុលាការនៅព្រឹកថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះក្នុងបំណងជំរុញឱ្យពួកគេបញ្ឈប់ការផ្ដល់រង្វាន់បែបនេះតទៅទៀត។ ហើយមកដល់ពេលនេះមិនទាន់ការឆ្លើយតបពីលោក ម៉ាស ឬក៏តំណាងរបស់លោកណាមួយនៅឡើយទេ។

សូមរំលឹកថា លោក Elon Musk បានសន្យាថា នឹងផ្តល់ប្រាក់ចំនួន១លានដុល្លារជារៀងរាល់រហូតដល់ថ្ងៃបោះឆ្នោត ដើម្បីគាំទ្រយុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ ហើយក្រុមអ្នកជំនាញផ្នែកច្បាប់កាលពីសប្តាហ៍មុនបានខ្វែងគំនិតគ្នាថា តើការផ្តល់ជូនបែបនេះបានរំលោភលើច្បាប់សហព័ន្ធដែរឬយ៉ាងណា៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ថៃហាមឃាត់ការនាំចេញប្រេងដូងដើម្បីធានាការប្រើប្រាស់ ក្រោយតម្លៃប្រេងដូងក្នុងស្រុកហក់ឡើងខ្ពស់

ក្រសួងពាណិជ្ជកម្មថៃ បានចាត់វិធានការហាមឃាត់ការនាំចេញប្រេងដូងទៅកាន់ទីផ្សារអន្តរជាតិ ជាបន្ទាន់ ដើម្បីធានាការប្រើប្រាស់ក្នុងស្រុក ក្រោយតម្លៃប្រ…

លោក ដូណាល់ ត្រាំ ព្រមានថា សហភាពអឺរ៉ុបនឹងប្រឈមការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើលោកឈ្នះការបោះឆ្នោត

អំឡុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ កាលពីយប់ថ្ងៃទី២៩ ខែតុលា លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ បានព្រមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ