អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន K Supply បាននិងកំពុងនាំយកផលិតផលកាវកញ្ចក់ថ្មី ២ប្រភេទដែលជាម៉ាកយីហោរបស់អាមេរិក ដើម្បីផ្គត់ផ្គង់សម្រាប់ទីផ្សារសំណង់កម្ពុជា


ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ធំមួយនៅកម្ពុជា K Supply បានសហការជាមួយក្រុមហ៊ុនអាមេរិក Momentive Performance Materials (MPM) នាំយកផលិតផលកាវកញ្ចក់ម៉ូដែលថ្មី គុណភាពខ្ពស់ចំនួន ២ប្រភេទ ដើម្បីផ្គត់ផ្គង់បម្រើដល់ការងារសំណង់នៅកម្ពុជា ក្រោយពីមើលឃើញតម្រូវការកើនឡើងនៃការប្រើប្រាស់ផលិតផលសំណង់ ដែលមានគុណភាពខ្ពស់នៅលើទីផ្សារ។
ក្រុមហ៊ុន K Supply បាននិងកំពុងនាំយកផលិតផលកាវកញ្ចក់ថ្មី ២ប្រភេទដែលជាម៉ាកយីហោរបស់អាមេរិក ដើម្បីផ្គត់ផ្គង់សម្រាប់ទីផ្សារសំណង់កម្ពុជា
ដោយ

ផលិតផលកាវកញ្ចក់ថ្មីទាំង២ប្រភេទ ដែលត្រូវបានក្រុមហ៊ុនណែនាំទៅកាន់អតិថិជនរបស់ខ្លួននោះ រួមមាន កាវទុសស៊ីល ១៦៨ (TOSSEAL 168) និងទុសស៊ីល ១២៨ (TOSSEAL 128)។ ផលិតផលទាំងពីរប្រភេទនេះ គឺជាកាវម៉ូដែលថ្មី មានគុណភាពខ្ពស់ និងល្អបំផុតសម្រាប់ការប្រើប្រាស់លើការងារសំណង់ ពិសេសគម្រោងការងារកញ្ចក់ញ៉ូមនៃអគារធំៗ។

ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី ការណែនាំផលិតផលកាវកញ្ចក់ថ្មី ទុសស៊ីល ១៦៨ និង ទុសស៊ីល ១២៨ នៅសណ្ឋាគារ Fairfield By Marriot នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ លោក គាំ ប៊ុណ្ណា នាយកគ្រប់គ្រងក្រុមហ៊ុន K Supply បានលើកឡើងពីភាពជឿជាក់ខ្ពស់ ចំពោះសមត្ថភាពរបស់កាវកញ្ចក់ថ្មីទាំងប្រភេទ២នេះ ក្នុងការជួយលើ​ការងារសំណង់នៅកម្ពុជា ដ្បិតវា ត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក ដែលមានបទពិសោធន៍​រាប់ទសវត្សរ៍​មកហើយ។

លោក គាំ ប៊ុណ្ណា មានប្រសាសន៍ថា «ជាមួយការិយាល័យ រោងចក្រ និងដៃគូសហការនៅទូទាំងពិភពលោក Momentive គឺជាក្រុមហ៊ុនដែលរកឃើញ និងផលិតកាវ ស៊ីលីខន នាំមុខ និងដំបូងគេបំផុតនៅលើពិភពលោក ដែលមានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក។ កាវស៊ីលីខន របស់ក្រុមហ៊ុន Momentive បានចូលរួមចំណែកជួយឲ្យ​វិស័យជាច្រើន​ទទួលបាន​ជោគជ័យ តាមរយៈប្រព័ន្ធដំណោះស្រាយដ៏ឆ្លាតវៃ និងតាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនតែង​មានសកម្មភាពរស់រវើក នៅគ្រប់ទីផ្សារសំខាន់ៗនៅលើពិភពលោក។»

តាមរយៈដៃគូចែកចាយដែលពោរពេញដោយសមត្ថភាព និងសក្ដានុពល គួបផ្សំនឹងបទពិសោធន៍ ២ទសវត្សរ៍របស់​ក្រុមហ៊ុន K Supply ដែលបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារផ្គត់ផ្គង់សម្ភារៈសំណង់នៅកម្ពុជា លោក គាំ ប៊ុណ្ណា ជឿជាក់ថា នឹងជួយធ្វើឲ្យផលិតផលកាវកញ្ចក់ថ្មីៗនេះ ទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាកអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ក្រុមហ៊ុន K Supply គឺជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេមួយនៅកម្ពុជា ដែលផ្ដោតលើ​ការលក់ ផលិតផលស្របតាមស្តង់ដាអន្តរជាតិដូចជា ទ្វារដែកការពារអគ្គីភ័យ ទ្វារឈើការពារអគ្គីភ័យដៃទ្វារ​លំដាប់​អាស៊ីតិច និងសោរទ្វារសំរាប់វីឡាភូមិគ្រឹះ ដែលមានបច្ចេកវិទ្យាទំនើប រួមទាំងកាវកញ្ចក់ សម្រាប់ការប្រើប្រាស់​លើការងារសំណង់លំនៅដ្ឋាន និងអគារតូចធំជាច្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលក់អចលនទ្រព្យនៅថៃ ធ្លាក់ចុះប្រមាណ៣០% នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះ ដោយការលក់ និងការផ្ទេរប្រាក់នៅតែមានភាពអវិជ្ជមាននៅឡើយក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ …

WorldBridge Group បង្ហាញពីតំបន់ឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យក្នុងដំណើរទស្សនកិច្ចការទូត

ព័ត៌មាន
ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំដំណើរទស្សនកិច្ចការទូតពិសេសនៃការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ