ប៉ុន្ដែ
គេនៅមិនទាន់បញ្ជាក់នៅឡើយទេថា
តើរោងចក្រដ៏ធំថ្មីនេះនឹងត្រូវចាប់ផ្ដើមសាងសង់ឡើងនៅពេលណានោះ។
នេះបើយោងតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន រ៉យទ័រ។
ក្រុមហ៊ុន LG Energy Solution ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LG Chem ត្រូវបានគេររាយការណ៍ថា
កំពុងតែត្រៀមចាប់ដៃជាមួយនឹងក្រុមហ៊ុនយក្សជប៉ុន Honda ក្នុងការវិនិយោគបង្កើតរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនៅអាមេរិក
ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកូរ៉េ LG មានចំណែកទីផ្សារ១០%
ក្នុងការផ្គត់ផ្គង់អាគុយរថយន្ដអគ្គិសនីទៅឲ្យក្រុមហ៊ុន Tesla,
General Motors និង Volkswagen ជដើម។
បើទោះបីជាមានលេចធ្លាយព័ត៌មានពីការចាប់ដៃជាមួយក្រុមហ៊ុន
Hondaក្ដី ប៉ុន្ដែ ក្រុមហ៊ុន LG
Energy Solution បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា
ក្រុមហ៊ុនកំពុងពិភាក្សាអំពីវិធីផ្សេងៗក្នុងការសហការជាមួយក្រុមហ៊ុនផលិតរថយន្តនានា
រួមទាំងការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាផងដែរ
ប៉ុន្តែរហូតមកទល់ពេលនេះ
នៅមិនទាន់មានសម្រេចចិត្តលើការវិនិយោគណាមួយនោះទេ។
ខណៈអ្នកនាំពាក្យរបស់ក្រុមហ៊ុន Honda នៅទីក្រុងតូក្យូវិញ
ក៏បានបដិសេធអត្ថាធិប្បាយលើរឿងនេះដែរ។
សូមជម្រាបថា ក្រុមហ៊ុន
LG Energy Solution ដែលមានទីតាំងផលិតអាគុយរថយន្ដនៅសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង
ប៉ូឡូញ និងឥណ្ឌូនេស៊ី ហើយក៏គ្រោងនឹងវិនិយោគសរុបចំនួនជាង
៤ពាន់៧រយលានដុល្លារ នៅអាមេរិកខាងជើងនៅឆ្នាំ ២០២៤
ដើម្បីធានាបាននូវសមត្ថភាពផលិតសម្រាប់បំពេញតម្រូវការផងដែរ៕
៊អត្ថបទ៖ ស៊ើង និមល់
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។