ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

អាជ្ញាធររាជធានីភ្នំពេញ កំពុងស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ឲ្យមកបង្ហាញខ្លួនក្នុងពេល​៣ថ្ងៃ


រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ដែលមានទីលំនៅ នៅរាជធានីភ្នំពេញ ឲ្យចេញមកបង្ហាញខ្លួនជាបន្ទាន់ បើមិនចង់រងការផាកពិន័យ ក៏ដូចជាការដាក់ទោសទណ្ឌធ្ងន់ធ្ងរផ្សេងទៀត។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ កំពុងយកសំណាកនិងទិន្នន័យពលរដ្ឋអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍

បើតាមលិខិត​ដដែលនេះ​បានឲ្យដឹងថា កន្លងមក​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ចេញសេចក្ដី​ជូនដំណឹង​សូមអំពាវនាវ​ដល់​សាច់ញាតិ​ ឬអ្នកដែល​ស្គាល់​អ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន ១២រូប ដែលជាករណីឆ្លង​កូវីដ-១៩ ក្នុងសហគមន៍ នៅថ្ងៃទី ១១ និង១២ ខែមេសា​ឆ្នាំ២០២១ ដែលមកទល់ពេលនេះ មានអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន​២រូបប៉ុណ្ណោះ បានសហការទំនាក់ទំនង​មកកាន់​សមត្ថកិច្ច។ ដោយឡែក នៅសល់​ចំនួន១០នាក់ទៀត មិនបាន​បង្ហាញខ្លួន ឬទាក់ទងមកនោះទេ។

រដ្ឋបាល​រាជធានីភ្នំពេញ ទុកពេល​ឲ្យ​៣ថ្ងៃ​ជាកំហិត ចាប់ពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១នេះ តទៅ ដើម្បីឲ្យ​អ្នកវិជ្ជមាន​កូវីដ-១៩ ទាំង១០នាក់នោះ បង្ហាញខ្លួន ឬទំនាក់ទំនងមកកាន់អាជ្ញាធរ ឬតេមកលេខ ១២៩៩ ឬ១១៥ ដើម្បីមកទទួលការព្យាបាល។ បើពួកគេទាំង១០នាក់នោះ មិនបង្ហាញខ្លួនតាមការកំណត់នេះទេ នោះអាជ្ញាធរ​នឹង​ចាត់វិធានការ​តាមផ្លូវច្បាប់ ដោយកសាង​សំណុំរឿង​បញ្ជូនទៅស្ថាប័ន​អយ្យការ ព្រោះសកម្មភាព​នេះ គឺជា​អំពើគេចវេះ​ពីការ​តម្រូវ​ឲ្យទទួលការព្យាបាល ដែលត្រូវផ្ដន្ទាទោស​ដាក់ពន្ធធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់​ពី ៥លានរៀល ទៅ​២០លានរៀល ហើយផ្ទន្ទាទោស​ដាក់ពន្ធធនាគារ​ពី ៥ឆ្នាំទៅ ១០ឆ្នាំ កាលបើ​អំពីខាងលើនេះ បណ្ដាលឲ្យ​មាន​ការចម្លង​​កូវីដ-១៩ ទៅដល់​អ្នកដទៃទៀត។

សូមមើលសេចក្ដីជូនដំណឹង​ខាងក្រោម ដែលមានបញ្ជាក់ពី​ឈ្មោះ​អ្នកវិជ្ជមាន​កូវីដ-១៩ ទាំង១០នាក់ ដែល​អាជ្ញាធរ​រាជធានីភ្នំពេញ​កំពុងតាមស្វែងរក។

អាជ្ញាធររាជធានីភ្នំពេញ កំពុងស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ ឲ្យមកបង្ហាញខ្លួនជាបន្ទាន់
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មិនមែនជាការធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ឬរងទុក្ខលំបាកនោះទេ

ព័ត៌មាន
នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយ ស្ដីអំពីការបានបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្…

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤៤នាក់ទៀតខណៈអ្នកជាសះស្បើយមាន២៩នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣៤៤នាក់បន្ថែមទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ