ចំណូលក្រសួងពាណិជ្ជកម្មកម្ពុជា​

ក្រសួងពាណិជ្ជកម្មធ្លាក់ចុះចំណូលដល់ទៅ ៥០% នៅឆ្នាំ២០២០, ហេតុអ្វី?


ចំណូលរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២០មានការធ្លាក់ចុះរហូតដល់ទៅជាង ៥០% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺមានមកនៅត្រឹមជាង៥១ពាន់លានរៀល ស្មើនឹងប្រមាណជិត១៣លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះយ៉ាងណា ចំណូលនេះ នៅតែមានជាង១០០% នៃផែនការប្រចាំឆ្នាំដែលបានកំណត់។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងថា ការធ្លាក់ចុះនេះ ដោយសារតែក្រសួងបានផ្លាស់ប្តូរប្រព័ន្ធអនុវត្តថ្មីក្នុងការប្រមូលចំណូល និងមានការកែប្រែមួយចំនួនលើកម្រៃសេវានានា។
ទីស្តីការក្រសួងពាណិជ្ជកម្ម រូបភាព៖ អេង ថារិទ្ធ ​និង ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហាញ​ពី​កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ចំណូល​របស់​ក្រសួងពាណិជ្ជកម្ម​មានការ​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២០​កន្លេង​ទៅ​នេះ​។ ការ​ធ្លាក់​ចុះ​នេះ កើតឡើង​ក្រោយ​ក្រសួង​មានការ​កែប្រែ និង​ផ្លាស់​ប្តូ​រលើ​ប្រព័ន្ធ​បញ្ជាក់​ដើម​កំណើត​ទំនិញ និង​ការ​សម្រួល​លើ​តម្លៃ​កម្រៃ​សេវា​នានា​។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ កាលពី​ឆ្នាំ​២០២០២ ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​លុប​ចោលការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់ ដើម​កំណើត​ទំនិញ​(CO) ដល់​ក្រុមហ៊ុននាំចេញ ក្នុង​ករណី​ប្រទេស​បញ្ជា​ទិញ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ដើម​កំណើន​ទំនិញ​នេះ​។

ទន្ទឹម​នឹង​នេះ ក្រសួងពាណិជ្ជកម្ម​បាន​សម្រេច​បញ្ចុះតម្លៃ​កម្រៃ​សេវា​លើ​ការ​ចុះបញ្ជី​ក្រុមហ៊ុន សហគ្រាស និង​តម្លៃ​សេវា​ពិនិត្យ​នាម​ករ​ណ៍​ជាដើម​។ ក្នុង​នោះ​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​ត្រូវ​បាន​បញ្ចុះតម្លៃ​ពី​ជាង​១​លាន​៦០​ម៉ឺន​រៀល មក​ត្រឹមតែ​ប្រមាណ​១​លាន​រៀល​។ រីឯ​ការ​ចុះបញ្ជី​សហគ្រាស​ត្រូវ​បាន​ចុះថ្លៃ​ពី ៣០​ម៉ឺន​រៀល​មក​ត្រឹម​១៨​ម៉ឺន​រៀល និង​កម្រៃ​សេវា​ពិនិត្យ​នាម​ករ​ណ៍ ចុះ​ពី​៤​ម៉ឺន​រៀល​មក​ត្រឹម ២​ម៉ឺន​៥​ពាន់​រៀល​។

ក្នុង​ចំណោម​ចំណូល​ចម្បង​ៗ​ដែល​ក្រសួងពាណិជ្ជកម្ម​ទទួល​បាន​មាន​ដូច​ជា​ចំណូល​បាន​មក​ពី​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​មាន​ជិត​២០​ពាន់​លាន​រៀល​ឬ​ស្មើនឹង​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​ចំណូល​ទទួល​បាន​ពី​ការ​ផ្ដល់​វិញ្ញាបនបត្រ​ប្រភព​ដើម​ទំនិញ និង​ការ​ចេញ​អាជ្ញា​បណ្ណ និង​សេវា​ពាក់ព័ន្ធ​មាន​ជាង​២៣​ពាន់​លាន​រៀល ឬ​ស្មើនឹង​ជិត​៦​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ថាបើ​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម នៅ​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ​សុ​រប​ទាំងអស់​មាន​ជិត​៣៦​ពាន់​លាន​ដុល្លារ កើនឡើង​ជាង​២,៥% ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ជាង​១៧​ពាន់​លាន​ដុល្លារ កើនឡើង​ជិត​១៧% និង​ការ​នាំ​ចូល​វិញ​មាន​ជាង​១៨​ពាន់​លាន​ដុល្លារ ថយ​ចុះ​ជិត​៨% ធៀប​នឹង​ឆ្នាំ​២០១៩​។

ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០ រួម​មាន ចិន​, អា​មេ​រិ​ក អឺរ៉ុប ថៃ វៀតណាម និង​ជប៉ុន​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាជិកអឺរ៉ុបទាស់សំដីគ្នារឿងចែកវ៉ាក់សាំងអាមេរិក Pfizer មិនស្មើភាព

ព័ត៌មាន
ឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានមកជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមេសា ដើម្បីធ្វើការបែកចែកវ៉ាក់សាំងកូវីដ១៩…

ក្រុមអ្នកជំនាញ និងអ្នកជំនួញ យល់ឃើញផ្សេងៗគ្នាជុំវិញបម្រាមគោចរ២សប្ដាហ៍របស់អាជ្ញាធររាជធានីភ្នំពេញ

ព័ត៌មាន
ចាប់តាំងពីថ្ងៃទី ០១ ខែមេសាឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រចចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ