ថៃបើកប្រទេសទទួលទេសចរ

លក្ខខណ្ឌចម្បងៗចំនួន៥ ដែលភ្ញៀវទេសចរត្រូវដឹងមុនចូលទៅប្រទេសថៃនៅខែក្រោយ


នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាសរក្សាជំហក្នុងការបើកប្រទេសឡើងវិញនៅខែក្រោយនេះបើទោះបីជាមានមតិរិះគន់មួយចំនួនក្ដី ពោលគឺចាប់ពីថ្ងៃទី១ វិច្ឆិកាតទៅ ប្រទេសថៃនឹងបើកប្រទេសទទួលភ្ញៀវទេសចរមកពីប្រទេស និងដែនដីចំនួន ៤៦ ខណៈកាលពីសប្ដាហ៍មុនថៃបានប្រកាសទទួលត្រឹមតែ ១០ប្រទេសប៉ុណ្ណោះ។
ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់ ក្រោយបើកប្រទេស
ដោយ

អ្នកដំណើរ​ដែល​មក​ពី​ប្រទេស និង ដែនដី ទាំង ៤៦ នោះ គឺជា​អ្នក​ដែល​មក​ពី​ប្រទេស​មាន​ហានិភ័យ​ទាប ហើយ​ភាគច្រើន​មក​ពី តំបន់​អឺរ៉ុប ទ្វីបអាមេរិក តំបន់​ម​ជ្ឈឹ​ម​បូព៌ា និង តំបន់​អាស៊ី ក្នុង​នោះ​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ ទន្ទឹម​នេះ ប្រទេស​ដែល​នៅ​តំបន់​អាហ្វ្រិក​ពុំ​មានឈ្មោះ​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​របស់​ថៃ​នោះ​ឡើយ​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​។

អ្នកដំណើរ​ដែល​មក​ពី​ប្រទេស​ទាំង ៤៦ នោះ ដែល​ថៃ​នឹង​បើក​ឲ្យ​ចូល​ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា​តទៅ​នេះ គឺ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​គោរព​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​តាម​វិធាន​សុខាភិបាល​។ តើ​លក្ខខណ្ឌ​នោះ​មាន​អ្វីខ្លះ? លក្ខខណ្ឌ​ទី​១. ដាច់​ខា​ច​ត្រូវ​តែ​ជា​អ្នកដំណើរ​តាម​ផ្លូវអាកាស​។ លក្ខខណ្ឌ​ទី​២. ត្រូវ​តែ​ជា​អ្នក​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ លក្ខខណ្ឌ​ទី​៣. ត្រូវ​តែ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន​មុន​ពេល​ហោះហើរ​។ លក្ខខណ្ឌ​ទី​៤. ត្រូវធ្វើ​តេស្ត​ម្ដងទៀត​ពេល​មក​ដល់​ប្រទេស​ថៃ​។ លក្ខខណ្ឌ​ទី​៥. ត្រូវ​មានការ​ធានា​រ៉ាប់រង​សុខភាព​យ៉ាងតិច ៥ ម៉ឺន​ដុល្លារ ។

លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​លើក​ឡើង​ដោយ​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​ចាំបាច់​ណាស់​ត្រូវ​តែ​ព​ន្លឿ​ន​ការ​បើក​ប្រទេស​ឡើង​វិញ​។ ប្រសិនបើ​រង់ចាំ​រហូត​ដល់​អ្វី​ៗ​ល្អ​ប្រសើរ​ទាំងស្រុង នោះ​ថៃ​នឹង​យឺត​ពេល​ហើយ​។ ក្រៅពី​នេះ ភ្ញៀវ​ទេសចរ​អាច​នឹង​ជ្រើសរើស​ទៅ​កន្លែង​ផ្សេង​សម្រាប់​ដំណើរ​កម្សាន្ដ​របស់​ពូក​គេ​ផង​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​បន្ថែម​ថា ការ​ព​ន្លឿ​ន​ល្បឿន​នៃ​ការ​បើក​ទទួល​អ្នកដំណើរ​បរទេស​អាច​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​ក្នុងស្រុក​កាន់តែ​ខ្ពស់ ប៉ុន្តែ​នេះ ជា​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​។ ក្នុង​ន័យ​នេះ គឺ​រដ្ឋាភិបាល​ថៃ ត្រូវ​យកដៃ​ម្ខាង​បើកទ្វារ​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល តែ​ដៃ​ម្ខាង​ក៏​ត្រូវ​ទប់ស្កាត់​យ៉ាងណា​កុំ​ឲ្យ​មាន​ករណី​ឆ្លង​រីក​រាលដាល​ក្នុងស្រុក​។ បើ​តាម​នាយក​រដ្ឋមន្ត្រី​ថៃ អះអាង​ថា ដោយសារ​ប្រទេស​ថៃ​មាន​ឧបករណ៍​ល្អ​ៗ​ជាង​មុន ដើម្បី​ដោះស្រាយ​ហានិភ័យ ដូចនេះ​យើង​ត្រូវ​រៀន​រស់នៅ​ជាមួយ​វា​។

ទន្ទឹម​នេះ ក្រសួងសុខាភិបាល​សាធារណៈ​ថៃ​នឹង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​នៅ​តាម​មូលដ្ឋាន ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខភាព​ប្រឆាំង​កូ​វី​ដ​១៩ ដែល​បាន​កំណត់​ដោយ ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​រក្សា​គម្លាត​សង្គម​។

សូមជ្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ២១ តុលា អ្នក​ឆ្លង​ថ្មី​ក្នុង​ប្រទេស​ថៃ​មាន​ចំនួន​ជិត ១ ម៉ឺន​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន ៧៣​នាក់ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើនឡើង​ជាង ១​លាន ៨​សែន​នាក់ ខណៈ​អ្នក​ស្លាប់​សរុប​ប្រមាណ ១​ម៉ឺន ៨​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីគ្រោងបើកប្រទេសទទួលភ្ញៀវទេសចរពី១០ប្រទេស នៅខែក្រោយនេះ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី ក៏កំពុងសម្លឹងមើលការបើកព្រំដែនសាកល្បងឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅខែក្រោយបន្ទាប់ពីបានបិទព្រំដែនអស់រយៈពេលជិតពីរឆ្នាំ…

តើអ្នកជំនាញយល់ឃើញបែបណា ជុំវិញគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ៣០០លានដុល្លារជាលើកដំបូងនៅឆ្នាំក្រោយនេះ?

ព័ត៌មាន
នៅឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងបង្អស់របស់ខ្លួនក្នុងទំហំ ៣០០លានដុល្លារអាមេរិក ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ