វិស័យទេសចរណ៍ម៉ាឡេស៊ី

ម៉ាឡេស៊ីគ្រោងបើកប្រទេសទទួលភ្ញៀវទេសចរពី១០ប្រទេស នៅខែក្រោយនេះ


ប្រទេសម៉ាឡេស៊ី ក៏កំពុងសម្លឹងមើលការបើកព្រំដែនសាកល្បងឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅខែក្រោយបន្ទាប់ពីបានបិទព្រំដែនអស់រយៈពេលជិតពីរឆ្នាំមកនេះ។ ក្នុងជំហានដំបូង តាមអ្វីដែលម៉ាឡេស៊ីគ្រោងទុក គឺនឹងបើកទទួលទេសចរមកពីចំនួន១០ប្រទេសជាមុនសិន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាឡេស៊ីលោកស្រី ណាន់ស៊ី ស៊ូគ្រី ប្រាប់សារព័ត៌មានជប៉ុន Nikkei ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ។
ម៉ាឡេស៊ីគ្រោងបើកប្រទេសទទួលទេសចរពី១០ប្រទេស នៅខែក្រោយនេះ (រូបភាព៖ រ៉យទ័រ)
ដោយ

រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ា​ឡេ​ស៊ី​រូប​នេះ បាន​និយាយ​ថា ក្រសួង​បាន​ស្នើ​ឱ្យ​បើក​ដំណើរការ​វិស័យ​ទេស​ស​ចរណ៍​ឡើង​វិញ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​ខាង​មុខ​នេះ ដែល​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​កន្លែង​សម្រាក​លំហែកាយ​កោះ ឡា​ង​កា​វី និង តំបន់​ចូ​ហរ (Johor) ភាគ​ខាងត្បូង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​សិង្ហ​បុរី​។

រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ា​ឡេ​ស៊ី​បន្ត​ថា ម៉ា​ឡេ​ស៊ី​បាន​រៀបចំ​បញ្ជី​ឈ្មោះ​ប្រទេស​ចំនួន​១០​រួច​ហើយ សម្រាប់​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​រួច ក្នុង​ប្រទេស​ទាំង​១០​នោះ អាច​ចូល​កម្សាន្ដ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន ចាប់ពី​ពាក់កណ្តាល​ខែវិច្ឆិកា តទៅ​។ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា ១០​ប្រទេស​នោះ​មាន​ប្រទេស​ណាខ្លះ​នោះ​ទេ ដោយ​គ្រាន់តែ​បាន​បង្ហើប​ថា ក្នុង​នោះ​ក៏​មាន​ប្រទេស​នៅ​អាស៊ាន​ដែរ​។ កិច្ច​ខំប្រឹង​ប្រែង​នេះ ធ្វើ​ឡើង​ដើម្បី​ប៉ះប៉ូវ​សេដ្ឋកិច្ច​ម៉ា​ឡេ​ស៊ី ដែល​រង​គ្រោះ​ដោយ​មេរោគ​កូ​វី​ដ​១៩ ឱ្យ​ត្រឡប់​ទៅ​សភាព​ដើម​វិញ​។ យ៉ាងណាមិញ សំណើ​ខាងលើ​នេះ ត្រូវ​រង់ចាំ​ការ​អនុញ្ញាត​ចុង​ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ជា​មុន​សិន​។

គួរ​រំឭក​ថា ចាប់តាំងពី​ខែមីនា​ឆ្នាំ​២០២០ គ្រា​ដែល​រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ផ្ទុះ​ឡើង ប្រទេស​ម៉ា​ឡេ​ស៊ី មិន​ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​មាន​ទេសចរ​បរទេស​ចូល​មក​ប្រទេស​ខ្លួន​ម្តងណា​ឡើយ រហូត​មក​ទល់​នឹង​ពេល​នេះ ពោល​វិស័យ​ទេសចរណ៍​អន្តរជាតិ​របស់​ម៉ា​ឡេ​ស៊ី​ត្រូវ​ជាប់​គាំង​ទាំងស្រុង​។​គិត​មក​ដល់​ពេល​នេះ ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ជាង ២​លាន​៤​សែន​នាក់ និង​ស្លាប់​បាត់បង់​ជីវិត​២​ម៉ឺន​៨​ពាន់​នាក់​។

សូម​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ម៉ា​ឡេ​ស៊ី ដើម្បី​ស្តារ​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​ក្បែរ​ខាងក្នុង​តំបន់​អាស៊ាន​ជា​ច្រើន​កំពុង​សស្រាក់សស្រាំ​ក្នុង​ការ​ឈាន​ទៅ​បើក​ប្រទេស​ទទួល​ទេសចរ​អន្តរជាតិ នៅ​ត្រឹម​ចុងឆ្នាំ​នេះ​ដូច​គ្នា​ដែរ ក្នុង​នោះ​រួម​មាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​ជាដើម​។

បើ​តាម​ទិន្នន័យ​ផ្លូវការ កាលពី​ឆ្នាំ​២០១៩ គ្រា​ដែល​មិន​ទាន់​មាន​កូ​វី​ដ​១៩ វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​បាន​ទាក់ទាញ​ទេសចរ​សរុប​ប្រមាណ ១៤៣​លាន​នាក់ រក​ចំណូល​បាន ប្រមាណ​ជិត ៤០០​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។ ជាមួយ​គ្នា​នេះ វិស័យ​ទេសចរណ៍​ក៏​ស្ថិត​ក្នុង​ចំណោម​វិស័យ​ស្នូល​មួយ​របស់​ម៉ា​ឡេ​ស៊ី​ផង​ដែរ ដែល​បាន​រួមចំណែក​ដល់ GDP ជិត​១៦% កាលពី​ឆ្នាំ​២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាចាក់វ៉ាក់សាំងបាន ១ពាន់លានដូសហើយ និងក្លាយជាប្រទេសទី២ ដែលមានការចាក់វ៉ាក់សាំងបានច្រើនជាងគេក្នុងពិភពលោក

ព័ត៌មាន
ប្រទេសឥណ្ឌាបានអបអរសាទរនូវភាពជោគជ័យមួយរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។ ជោគជ័យ គឺនៅត្រង់ថា ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំង…

លក្ខខណ្ឌចម្បងៗចំនួន៥ ដែលភ្ញៀវទេសចរត្រូវដឹងមុនចូលទៅប្រទេសថៃនៅខែក្រោយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាសរក្សាជំហក្នុងការបើកប្រទេសឡើងវិញនៅខែក្រោយនេះបើទោះបីជាមានមតិរិះគន់មួយចំនួនក្ដី ពោលគឺចា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ