ម៉ាឡេស៊ីនឹងបង្កើនការនាំចេញប្រេងដូងទ្វេរដងទៅចិន

ម៉ាឡេស៊ីនឹងនាំចេញប្រេងដូងទ្វេរដងទៅចិន ដើម្បីគេចពីការរឹតត្បិតរបស់សហភាពអឺរ៉ុប


អាជ្ញាធរម៉ាឡេស៊ីបាននិយាយថា ខ្លួននឹងបង្កើនការនាំចេញប្រេងដូងទ្វេរដងទៅកាន់ទីផ្សារប្រទេសចិន ក្រោយប្រទេសនេះរងនូវការរឹតបន្តឹងរបស់អឺរ៉ុបលើទំនិញគ្រប់យ៉ាងរាប់ចាប់ពីនំស្រួយរហូតដល់គ្រឿងសម្អាង។ យ៉ាងណាមិញភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគតម្លៃជិត២០ពាន់លានរីងហ្គីត ឫជាង៤ពាន់លានដុល្លាររួចហើយនៅចិន ដើម្បីអភិវឌ្ឍឃ្លាំង ប្រព័ន្ធដឹកជញ្ជូន និងការផលិតថាមពលនៅម៉ាឡេស៊ី។
ម៉ាឡេស៊ីនឹងបង្កើនការនាំចេញប្រេងដូងទ្វេរដងទៅចិន
ដោយ

ម៉ាឡេស៊ីនឹងបង្កើនការនាំចេញប្រេងដូងទ្វេរដងទៅកាន់ប្រទេសចិនជាមួយបរិមាន៥០ម៉ឺនតោនក្នុង១ឆ្នាំ ខណៈកាលពីមុននាំចេញ២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ម៉ាឡេស៊ី និងចិនបានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងវិនិយោគ ដែលមានតម្លៃជិត២០ពាន់លានរីងហ្គីត ឬជាង៤ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ឃ្លាំង ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារ និងការផលិតថាមពលពីកាកសំណល់ នាពិព័រណ៍ចិន-អាស៊ានលើកទី២០នៅទីក្រុងណាននីងប្រទេសចិន។
ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនោះមានអនុស្សរណៈនៃការយោគយល់គ្នាតម្លៃជាង៥៣២ លានដុល្លាររវាងក្រុមហ៊ុន Sime Darby Oils International របស់រដ្ឋម៉ាឡេស៊ី និងក្រុមហ៊ុន GuangXi Beibu Gulf International Port Group ដែលនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងចែកចាយប្រេងដូងចម្រាញ់នៅទីក្រុងគីងចូវ ( Qinzhou )របស់ប្រទេសចិន។

សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា រោងចក្រនេះនឹងមានបរិមាណប្រតិបត្តិការប្រចាំឆ្នាំរហូតដល់ទៅ៥0ម៉ឺនតោន ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងនៅទូទាំងប្រទេស ម៉ាឡេស៊ី និងសម្រាប់នាំចេញ។ មកដល់ពេលនេះប្រទេសចិនស្ថិតក្នុងចំណោមប្រទេសនាំចូលប្រេងដូងកំពូលពីប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតធំជាងគេទីពីររបស់ពិភពលោករួមជាមួយនឹងប្រទេសឥណ្ឌា តួកគី កេនយ៉ា និងជប៉ុន។
ចាប់តាំងពីឆ្នាំ២០០៩ មក ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ម៉ាឡេស៊ី ហើយរហូតមកដល់ឆ្នាំមុន ការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះទៅកាន់ប្រទេសចិន បានកើនឡើងជិត១០% រីឯតម្លៃឡើងដល់ជិត៤៥ពាន់លានដុល្លារ។ ដើម្បីបង្កើនពាណិជ្ជកម្មជាមួយអាស៊ីអាគ្នេយ៍ ហើយប្រឈមមុខនឹងភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក នៅពេលនេះប្រទេសចិនបាន និងកំពុងដាក់ចេញនូវការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន។
ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងចិន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការមួយនៅទីក្រុងណាននីងថា ម៉ាឡេស៊ីមានទំនុកចិត្តថា ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយប្រទេសចិន នឹងរីកចម្រើនកាន់តែខ្លាំងឡើង តាមរយៈគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រផ្សេងៗ។
សម្រាប់ម៉ាឡេស៊ី កិច្ចព្រមព្រៀងប្រេងដូងនឹងជួយការពារវិស័យនេះ រួមទាំងកសិករខ្នាតតូច ខណៈ ដែលម៉ាឡេស៊ី និងប្រទេសផលិតប្រេងដូងកំពូលមួយទៀត គឺឥណ្ឌូនេស៊ី កំពុងប្រយុទ្ធប្រឆាំងនឹងបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុប ដែលបានដាក់កាន់តែតឹងរ៉ឹង។ វិស័យប្រេងដូងត្រូវបានអ្នកបរិស្ថានរិះគន់យ៉ាងខ្លាំងដោយពួកគេនិយាយថា ចម្ការដូងប្រេងធំៗបានធ្វើឲ្យប៉ះពាល់ដល់ការកាប់បំផ្លាញព្រៃឈើ និងគំរាមកំហែងដល់ជម្រកសត្វព្រៃ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុនជីករ៉ែអូស្ត្រាលីធំៗពីរកំពុងបង្វែការវិនិយោគ ក្រោយតម្រូវការដែកនៅចិនធ្លាក់ចុះ

ព័ត៌មាន
ក្រុមហ៊ុនរុករករ៉ែដែកកំពូលៗចំនួន២របស់ប្រទេសអូស្ត្រាលី គឺក្រុមហ៊ុន ហ្វ័រថេសគ្យូ (Fortescue) និងក្រុមហ៊ុន BHP កំពុងតែពន្លឿនកិច្ចខិតខំប្រឹង…

ធនាគារជាតិបន្តបញ្ចេញប្រាក់ដុល្លារទៅក្នុងទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅកម្ពុជា

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ អត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិក មានការកើនឡើងជាបន្តបន្ទាប់ ដែលអាចនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ