ការផ្អាករៀបចំបុណ្យអុំទូក

តើសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងអ្វីខ្លះ ជុំវិញការផ្អាករៀបចំបុណ្យអុំទូកនៅឆ្នាំនេះ?


រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងត្រូវប្រព្រឹត្តទៅ នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដោយសារតែកម្ពុជា មានភាពមមាញឹកខ្លាំងក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ហើយការផ្អាកនេះ មិនមែនដោយសារតែកម្ពុជាខ្វះលុយនោះឡើយ។ នេះបើតាមការអះអាងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ១១ ខែតុលា។
តើសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងអ្វីខ្លះ ជុំវិញការផ្អាករៀបចំបុណ្យអុំទូកនៅឆ្នាំនេះ?

ថ្លែងនាឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតជ័យលាភី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលរាជរដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅក្នុងឆ្នាំនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះថវិកានោះទេ ប៉ុន្តែ ឆ្នាំ២០២២នេះ កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដូច្នេះ រាជរដ្ឋាភិបាលពិតជាមមាញឹកខ្លាំង ដើម្បីរៀបចំកិច្ចប្រជុំសំខាន់ៗទាំងនេះ។

ព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០២២នេះ ត្រូវនឹងថ្ងៃទី៧ ទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក៏ប៉ុន្តែ សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បើទោះបីជា រាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ខណៈពេលនេះក៏មានខេត្តមួយចំនួនបាននិងកំពុងមមាញឹកក្នុងការរៀបចំពិធីបុណ្យអុំទូក។

បើតាមសម្តេចតេជោ ហ៊ុន សែន កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ មានភាពមមាញឹកខ្លាំងណាស់ ដែលមានថ្នាក់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំអន្តរជាតិ ជាច្រើន នឹងមកចូលរួម ដូច្នេះនាំឲ្យមានការបិទផ្លូវមួយចំនួន ដើម្បីសម្រួលចរាចរណ៍ដល់ភ្ញៀវអន្តរជាតិ។ លើសពីនេះ សម្តេចតេជោ សូមការយោគយល់ និងខន្តីអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវ និងការស្ទះចរាចរណ៍ ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាអំឡុងខែវិច្ឆិកា ខាងមុខនេះ។ មួយវិញទៀត សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការផ្អាកពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ គឺជាការរក្សាសន្តិសុខដែលកម្ពុជាត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវចាប់ផ្តើមពី ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា និងមានកិច្ចប្រជុំធំៗ ផ្សេងទៀត។

សូមបញ្ជាក់ថា អំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេចតេជោ ហ៊ុន សែនសម្ដេចក៏បានអញ្ជើញបណ្ដាថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ ជាច្រើនដើម្បីមកចូលរួមវេទិកាកិច្ចសន្ទនាលើកទី២ ទាំងបណ្ដាថ្នាក់ដឹកនាំអាស៊ាន និងបណ្ដាថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិ ដូចជា ប្រធានធនាគារពិភពលោក,ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF,អគ្គនាយកធនាគារADB,អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក,ប្រធានអង្គការសុខភាពពិភពលោក,ប្រធានក្រុមប្រឹក្សាអឺរ៉ុប,ប្រធានអង្គការសហប្រតិបត្តិការក្រុងសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន៕




អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិជាង ៤១ពាន់លានដុល្លារ កើនឡើង ១៨% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤១ពាន់លានដុល្លារសហរដ្…

ស្រីលង្កាស្វែងរកការអនុម័តទម្លាក់ឋានៈមកជា «ប្រទេសចំណូលទាប»វិញ ដើម្បីទទួលបានមូលនិធិពីអង្គការអន្តរជាតិសង្គ្រោះសេដ្ឋកិច្ច

ព័ត៌មាន
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបាននិយាយនៅថ្ងៃព្រឹកទី ១១ ខែតុលានេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាកំពុងស្វែងរកការបន្ទាបឋានៈសេដ្ឋកិច្ចរបស់ប្រទេសដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ