ប្រទេសថៃ

គណបក្សភឿថៃ កំពុងតែទទួលភ្លើងខៀវពីព្រឹទ្ធសមាជិក និង គណបក្ស៣ទៀត ដែលមានអសនៈនៅសភា


គណបក្សភឿថៃ ក្រោយពីបោះបង់គណបក្សឆ្ពោះទៅមុខមកជួបចរចាជាមួយនឹងគណបក្សភូមិចៃថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ បាននិងកំពុងតែទទួលភ្លើងខៀវ និង សមានចិត្តពីព្រឹទ្ធសមាជិក និង គណបក្សដែលមានអាសនៈធំៗនៅក្នុងសភាផ្សេងៗទៀត ។ គណបក្សបី ដែលបង្ហាញជំហរវិជ្ជមានលើគណបក្សភឿថៃ រួមមាន គណបក្សប៉ាឡាង ប្រជាជាតិ, គណបក្សបង្រួបបង្រួមជាតិថៃ, និងគណបក្ស ឆាតថៃ ផាតាណា ដែលគណបក្សទាំងបីនេះ មានអាសនៈរួមគ្នា សរុប ៨៦ អាសនៈ។
គណបក្សភឿថៃកាន់តែមានទំនុកចិត្តនៅលើផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ
ដោយ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃបានឲ្យដឹងថា ព្រឹទ្ធសមាជិកថៃ ដែលមានអាសនៈសរុប២៥០ សម្លេងនៅក្នុងការបោះឆ្នោតគាំទ្របេក្ខភាពនាយករដ្ឋមន្រ្តី និង គណបក្សចំនួន៣ទៀត នៅក្នុងសម្ព័ន្ធភាពនៃគណបក្សកាន់អំណាចអណត្តិមុន ដែលមានអសនៈរួមគ្នា៨៦ បានបង្ហាញជំហរដ៏វិជ្ជមាន ចំពោះគណបក្សភឿថៃ ដែលកំពុងតែស្វះស្វែងបង្កើតរដ្ឋាភិបាលចម្រុះ ដែលកើតក្រោយការបោះឆ្នោតកាលពីខែឧសភា ។
តំណាងរបស់គណបក្សប៉ាឡាង ប្រជាជាតិ, គណបក្សបង្រួបបង្រួមជាតិថៃ, និងគណបក្ស ឆាតថៃ ផាតាណា បានអះអាងថា ពួកគេបានត្រៀមខ្លួនជាស្រេច ដើម្បីពិចារណាលើការអញ្ជើញរបស់គណបក្សភឿថៃ។
ក្រោយគណបក្សភូមិចៃថៃដែលជាដៃគូចម្រុះនៃរដ្ឋាភិបាលអាណត្តិមុន ដែលមាន៧១ អាសនៈបានយល់ព្រមចាប់ដៃគ្នាជាមួយនឹងភឿថៃ លោក ប្រាវិត វង្សស៊ូវ៉ាន់ ឧបនាយករដ្ឋមន្រ្តីចាំផ្ទះ និងជាមេដឹកនាំគណបក្សគណបក្សប៉ាឡាងប្រជាជាតិ មិនបានឆ្លើយថាទេឡើយ នៅពេលអ្នកសារព័ត៌មានសួរថា តើគណបក្សរបស់លោកនឹងចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយភឿថៃ ឬយ៉ាងណា ប៉ុន្តែលោកបានបន្ថែមថា គណបក្សរបស់លោកមិនទាន់មានការទាក់ទងពីគណបក្សភឿថៃនៅឡើយ។

ទន្ទឹមនឹងនោះ លោក វារ៉ាវុធ ស៊ីផា អាចា មេដឹកនាំគណបក្សឆាតថៃ ផាតាណា បានព្រលយពាក្យយ៉ាងមុតមាំថា គណបក្សរបស់លោកនឹងសុខចិត្តចូលរួមជាមួយក្រុមចម្រុះនៅពេលនេះ ក្រោយពេលដែលភឿថៃបានអះអាងថា ខ្លួននឹងមិនស្វែងរកការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ឬមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ។
មេដឹកនាំគណបក្សឆាតថៃ ផាតាណារូបនេះ បាននិយាយថា នៅពេលនេះ លោកនៅរង់ចាំការចូលរួមពិភាក្សាជាមួយនឹងគណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះរួមគ្នា។
ដោយឡែក លោក ថាណាកន វ៉ាងប៊ុនគង់ចានា រដ្ឋមន្ត្រីស្តីទី នៃការិយាល័យនាយករដ្ឋមន្ត្រីចាំផ្ទះបានអះអាង ថា គណបក្សបង្រួបបង្រួមជាតិថៃ មិនទាន់ត្រូវបានអញ្ជើញពី ភឿថៃ ដើម្បីចូលរួមក្នុងក្រុមចម្រុះនោះនៅឡើយទេ ប៉ុន្តែប្រសិនបើមាន ប្រធានគណបក្ស និងអគ្គលេខាធិការនឹងពិភាក្សាលើបញ្ហានេះ។
ជុំវិញបញ្ហានេះ លោក វ៉ាន់ឆៃ ស៊នស៊ីរី ព្រឹទ្ធសមាជិកថៃមួយរូបបាននិយាយប្រាប់សារព័ត៌មាន បាងកកប៉ុស្តិ៍ថា លោកមានសុទិដ្ឋិនិយមថា ភាគច្រើននៃសមាជិកព្រឹទ្ធសភាថៃនឹងគាំទ្រ ភឿថៃនិង បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សនេះ នៅពេលដែលគណបក្សបំបែកចេញពីគណបក្សឆ្ពោះទៅមុខ ឫ ក៏មិនពាក់ព័ន្ធនឹងតម្រូវការធ្វើវិសោធនកម្មច្បាប់ប៉ះពាល់ដល់ស្ថាប័នរាជានិយម។
លោកបានអះអាងថា ព្រឹទ្ធសមាជិកសង្ឃឹមថា ការបង្កើតរដ្ឋាភិបាលនឹងធ្វើនៅពេលឆាប់ៗខាងមុខតាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចប៉ាន់ប្រមាណថា ឱនភាពថវិកាជាតិឆ្នាំ២០២៣ អាចនឹងមានត្រឹមតែជាង ៤០០លានដុល្លារប៉ុណ្ណោះ ដែលទាបការគ្រោងទុក

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ប្រមាណថា ឱនភាពថវិកាជាតិនៅក្នុងឆ្នាំ២០២៣នេះ អាចនឹងមានក្នុងរង្វង់ត្រឹមតែ ៤០០លានដុល្លារប៉ុណ្ណោះ ឬស្មើ…

ក្រសួងសេដ្ឋកិច្ចព្យាករថា ការប្រមូលចំណូលគយនឹងសម្រេចបាន៩០% នៃផែនការឆ្នាំនេះ, ហេតុអ្វី?

ព័ត៌មាន
ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅឆមាសទី១ឆ្នាំ២០២៣ សម្រេចបានជាង១ពាន់១រយលានដុល្លារ ធ្លាក់ចុះប្រមាណ១០% បើធៀបនឹងរយៈពេលដូចគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ