កិច្ចប្រជុំកំពូលអាស៊ាន

តើកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចលទ្ធផលផ្លែផ្កាសំខាន់ៗអ្វីខ្លះ?


ជំនួបកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយ កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃដដែលនោះ ក៏បានប្រគល់ញញួរផ្ទេរតួនាទីប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៣ ជូនឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ីផងដែរ ដើម្បីធ្វើជាប្រធានអាស៊ានបន្តពីកម្ពុជា។
កម្ពុជាធ្វើជាម្ចាស់ផ្ទះបានសម្រេចលទ្ធផលផ្លែផ្កាសំខាន់ៗអ្វីខ្លះ កិច្ចប្រជុំកំពូលអាស៊ាន?

ក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅសណ្ឋាគារសុខាភ្នំពេញ សម្តេច ហ៊ុន សែន បានបើកសន្និសីទសារព័ត៌មានមួយនៅឯវិមានសន្តិភាព ដើម្បីថ្លែងពីសមិទ្ធផល និងការសម្រេចបាននានា អំឡុងកិច្ចប្រជុំកំពូលនៅប៉ុន្មានថ្ងៃមកនេះ។

ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន / ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា៖ ក្នុងរយៈពេលកិច្ចប្រជុំកំពូល៤ថ្ងៃដែលមានជំនួបកំពូលសរុប១៦ អាស៊ាន និងដៃគូទាំងអស់បានអនុម័ត និងកត់សម្គាល់ឯកសារសមិទ្ធផល និងសេចក្តីប្រកាសសរុបចំនួន៧០ ដែលសុទ្ធសឹងតែគ្របដណ្តប់ទៅលើសសរស្តម្ភទាំង៣របស់អាស៊ាន។

ក្រៅពីនោះ អាស៊ានបានអនុម័តក្របខណ្ឌមួយចំនួនផ្សេងទៀតជាមួយនិងដៃគូរសន្ទនា ជាក់ស្តែង ការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីគ្នេយ ឬ TAC ខណៈកាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងខែសីហា បានដាក់បញ្ចូល ៦ប្រទេសផងដែរ រួមមានដាណាម៉ាក ក្រិច ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម។

ដោយឡែក សមិទ្ធផលគួរកត់សម្គាល់មួយចំនួនទៀតដែលសម្រេចបានរួមមាន ការសម្រេចជាគោលការណ៍របស់មេដឹកនាំអាស៊ានក្នុងការដាក់ប្រទេស ទីម័រលេស្តឬទីម័តខាងកើតជាសមាជិកទី១១របស់អាស៊ាន និងបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុម័តជាផ្លូវការឱ្យទីម័រក្លាយជាកូនពៅពេញសិទ្ធិរបស់អាស៊ាន។

យ៉ាងណាមិញ ទោះបញ្ហានៅមីយ៉ាន់ម៉ា ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា មិនមានវឌ្ឍនភាពលើដំណោះស្រាយ៥ចំណុចជាឯកច្ឆន្ទក៏ពិមែន ប៉ុន្តែមេដឹកនាំអាស៊ាន បានធ្វើការវាយតម្លៃ និងសម្រេចចិត្តចំនួន ១៥ចំណុចថែមទៀត សំដៅជំរុញឱ្យមីយ៉ាន់ម៉ាបំពេញឱ្យបានគោលការណ៍ទាំង៥ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខ្លួន។

គួរកត់សម្គាល់ថា នៅចុងបញ្ចប់នៃប្រសាសន៍ថ្លែង សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសគោរពអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ មកចូលរួមពិធីបើកកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដោយឡែក នៅក្រោយ​បិទបញ្ចប់​កិច្ចប្រជុំ​កំពូលអាស៊ាននៅឆ្នាំនេះ សម្តេចតេជោ ក៏បាន​ធ្វើសន្និសីទព័ត៌មាន​ជាមួយនឹងអ្នកសារព័ត៌មាន​នៅវិមានសន្ដិភាព​ផងដែរ ដោយក្នុងនោះ សម្តេច​បាន​អះអាងថា ការបិទបញ្ចប់​ដោយជោគជ័យនៃកិច្ចប្រជុំ​កំពូលអាស៊ាន​លើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលបាន​រៀបចំឡើង​ជាច្រើនថ្ងៃមកនេះ គឺមិនមែនជាងរឿងងាយស្រួលនោះទេ។ មិនងាយស្រួល ក៏ដោយសារតែ​ កិច្ចប្រជុំនេះ ធ្វើឡើង​នៅចំពេលដែល​ពិភពលោក កំពុង​ជួបបញ្ហាប្រឈម​ក្ដៅៗជាច្រើន ដោយក្នុងនោះ សម្តេចបានគូសបញ្ជានូវបញ្ហារសើបៗ ជាច្រើន​ដែលបាន​លើកឡើងយកមកពិភាក្សា​នៅក្នុង​កិច្ចប្រជុំកំពូល​ក្នុងរយៈពេល ៤ថ្ងៃមកនេះ រួមមាន បញ្ហាដ៏ស្មុគស្មាញនៃវិបត្តិ​នៅមីយ៉ាន់ម៉ា បញ្ហាដ៏រសើប​នៅសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាម​ចាក់ស្រេះ​នៅ​អ៊ុយក្រែន និង​បញ្ហាក្ដៅនៅឧបទ្វីបកូរ៉េជាដើម។

បើតាមការគូសបញ្ជាក់​របស់​សម្តេចតេជោ កិច្ចប្រជុំ​កំពូលអាស៊ីបូព៌ា គឺជាកិច្ចប្រជុំកំពូលដ៏ក្ដៅបំផុតមួយ​នៅក្នុង​កិច្ចប្រជុំ​កំពូលៗផ្សេងៗទៀត ប៉ុន្ដែ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន​​នៅតែអាចសម្របសម្រួល កិច្ចប្រជុំនេះបានយ៉ាងល្អ ដោយ​មិនមានការជជែកតឹងសសៃក​ដាក់គ្នា ឬអ្នកងើបដើរចេញ ពេលអ្នកផ្សេងទៀត​កំពុងថ្លែងនោះឡើយ។ ទោះយ៉ាងណា កិច្ចប្រជុំ​មួយនេះ មិនមានការថតរូបជុំគ្នា​ នៅក្រោយ​ការបញ្ចប់កិច្ចប្រជុំនោះឡើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏មិនបានបញ្ជាក់លម្អិត អំពីរឿងនេះដែរ។ ប៉ុន្ដែ គេអាចដឹងបានថា វាទំនងជាដោយសារតែ ភាពមិនចុះសម្រុងគ្នា​នៃទំនាក់ទំនងរវាង​អាមេរិក និងរុស្ស៊ី ដ្បិតថា កិច្ចប្រជុំនោះ ក៏មាន​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ចូលរួមផងដែរ។

សូមជម្រាបថា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជារួចមិនបានប៉ុន្មានថ្ងៃផង សម្តេចតេជោ ហ៊ុន សែន នឹងបន្តបេសកកម្ម ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅកាត់ថា G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងបន្តចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងប្រទេសថៃ រាប់ចាប់ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២៕




អត្ថបទបន្ទាប់


អូស្ត្រាលីត្រៀមបង្កើតមូលដ្ឋាន សម្រាប់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកឈរជើង

ព័ត៌មាន
អាកាសយានដ្ឋានតូចមួយនៅភាគខាងជើងប្រទេសអូស្ត្រាលី គ្រោងនឹងរៀបចំជាអចិន្ត្រៃយ៍សម្រាប់ឱ្យយន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកឈរជើង ដែ…

លោក ចូ បៃដិន៖ កិច្ចព្រមព្រៀងអាមេរិក-អាស៊ាន គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហាធំៗរបស់ពិភពលោក

ព័ត៌មាន
រដ្ឋបាលលោក ចូ បៃដិន បានចាត់ទុកកិច្ចព្រមព្រៀងថ្មី រវាងសហរដ្ឋអាមេរិក និងអាស៊ានថា ជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយ «បញ្ហាធំៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ