ស្ថានការណ៍នយោបាយនៅម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកម៉ូយីឌីន នឹងលាលែងពីតំណែង?


លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៉ូយីឌីន យ៉ាស៊ីន នឹងលាលែងពីតំណែងនៅថ្ងៃច័ន្ទសប្ដាហ៍នេះ ក្រោយពីលោកបាត់បង់ការគាំទ្រភាគច្រើននៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោក។ ការចុះចេញពីតំណែង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ គឺធ្វើឡើងនៅក្រោយពេលដែល ថ្មីៗនេះ មានពលរដ្ឋម៉ាឡេស៊ីរាប់ពាន់នាក់ជាពិសេសយុវជនបានចេញបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង ព្រោះមិនពេញចិត្តនឹងការដឹកនាំរបស់លោក ក៏ដូចជាការគ្រប់គ្រងបញ្ហាកូវីដ១៩មិនបានល្អជាដើម។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
លោក ម៉ូយីឌីន យ៉ាស៊ីន នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី (រូបភាព៖ Xinhua)
ដោយ

ទោះ​យ៉ាងណា ក្រោយ​ការ​លាលែង​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅឡើយ​ទេ ខណៈ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​នេះ នៅ​មិន​ទាន់​អាច​រៀបចំ​ធ្វើ​ទៅ​បាន​ឡើយ ដោយសារ​តែ​កូ​វី​ដ​-១៩ រាតត្បាត​ខ្លាំង​។

ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ម៉ូ​យី​ឌី​ន ពិតជា​ត្រូវ​ចុះ​ចេញពី​ដំណែង​ពិតមែន នោះ​វា​នឹង​ឈាន​ទៅ​បិទ​បញ្ចប់​ភាព​ចម្រោះ​ចម្រាស់ និង​ភាព​ច្របូកច្របល់​ដែល​កើនឡើង​អស់​ពេល​ជាង ១៧​ខែ​មក​ហើយ​នៃ​ការ​កាន់​តំណែង​របស់​លោក​។ ប៉ុន្តែ​សម្រាប់​ម៉ា​ឡេ​ស៊ី​ទាំងមូល វា​នឹង​បង្កើន​ភាព​មិន​ប្រាកដប្រជា​បន្ថែម​ទៀត ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស ខណៈ​ពេល​ដែល​ម៉ា​ឡេ​ស៊ី​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នឹង​រលក​ឆ្លង​កូ​វី​ដ​១៩​ដ៏​ខ្លាំងក្លា ដែល​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​រង្គោះរង្គើ​។

គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ភ្លាម​ៗ​បាន​ទេ​ថា តើ​អ្នក​ណា​នឹង​មក​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន បន្ទាប់​ពី​លោក ម៉ូ​យី​ឌី​ន ចេញពី​អំណាច​ទៅ ដោយហេតុ​ថា ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​កូ​វី​ដ​១៩ គេ​មិន​អាច​រៀបចំ​ការ​បោះ​ឆ្នោត​បាន​នោះ​ទេ​។ យ៉ាងណាមិញ បើ​តាម​រដ្ឋធម្មនុញ្ញ​របស់​ម៉ា​ឡេ​ស៊ី តួនាទី​នេះ នឹង​ត្រូវ​មហាក្សត្រ អាល់​ស៊ុ​ល​តង់​អាប់​ឌុ​ល​ឡា ជា​អ្នក​សម្រេច​ថា នឹង​ត្រូវ​ចាត់តាំង​អ្នក​កាន់​ដំណែង​ថ្មី ឬ​ធ្វើ​អ្វី​បន្ទាប់​។

បើ​តាម​ព្រ​ភព​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ម៉ា​ឡេ​ស៊ី​មួយ​បាន​ឲ្យ​ដឹង​ថា លោក ម៉ូ​យី​ស៊ី​ន នឹង​ដាក់​ពាក្យ​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ ហើយ​មូលហេតុ​ដែល​លោក​ចុះ​ចេញ គឺ​ដោយសារ​លោក​ហត់នឿយ ព្រម​ទាំ​អស់​លទ្ធភាព​ដើម្បី​ទ្រទ្រង់ និង​ដឹកនាំ​រដ្ឋាភិបាល​តទៅ​ទៀត​។

គួរ​ជម្រាប​ថា នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​ផ្តើម​បាត់បង់​ប្រជាប្រិយភាព​ទាំង​ក្នុង​ចំណោម​មហាជន និង​ក្នុង​ជួរ​រដ្ឋាភិបាលចម្រុះ​របស់​លោក​។ ជាក់ស្តែង​កាលពី​ចុងខែ​កក្កដា ដោយសារ​តែ វិបត្តិ​កូ​វី​ដ​១៩ គួប​ផ្សំ​នឹង​អ​ស្ថិរភាព និង​ភាព​ចម្រូងចម្រាស់​ក្នុង​ជួរ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ជាង ១​ពាន់​នាក់ ភាគច្រើន​ជា​យុវជន ចេញ​មក​តាម​ផ្លូវ​ធ្វើ​បាតុកម្ម​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ម៉ូ​យី​ឌី​ន ដោយ​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​លើក​បដា ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ចុះ​ចេញពី​ដំណែង​ផង​ដែរ​។

សូម​រំឭក​ថា លោក ម៉ូ​យី​ឌី​ន យ៉ា​ស៊ី​ន ឡើង​កាន់​តំណែង នៅ​ខែមីនា​ឆ្នាំ​២០២០ ដែល​មិនមែន​ទទួល​តំណែង​តាម​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ពី​ប្រជាពលរដ្ឋ​ទេ​។ លោក​ទទួល​តំណែង​ពី​ការ​ជ្រើស​តាំងពី​ស្តេច​ស៊ុ​ល​តង់​ម៉ា​ឡេ និង​តាម​ការ​ព្រមព្រៀង​របស់​ពហុបក្ស ដើម្បី​បង្កើត​រដ្ឋាភិបាល និង​ក្រោយ​ពី​រដ្ឋាភិបាល​ចាស់​របស់​លោក មហា​ធៀរ មានរឿង​អាស្រូវ​ពុក​រលួយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្ម៖បញ្ហាកកស្ទះស្រូវនាំចេញទៅវៀតណាមមិនមែនក្ដីបារម្ភខ្លាំងពេកទេ

ព័ត៌មាន
ការនាំចេញស្រូវពីកម្ពុជាទៅកាន់វៀតណាម ត្រូវបានគេមើលឃើញថា បានជួបបញ្ហារងគ្រោះគួរឲ្យកត់សម្គាល់ ដោយសារតែការនាំចេញបាននិងកំពុងបន្ដមានការរាំង…

Foxconn គ្រោងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក និងថៃនៅឆ្នាំ ២០២២

ព័ត៌មាន
ក្រុមហ៊ុនFoxconn ដ៏ធំរបស់កោះតៃវ៉ាន់ ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកផ្គត់ផ្គង់ឲ្យក្រុមហ៊ុអាមេរិក Appleនោះបច្ចុប្បន្នកំពុងសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ