ធនាគារជាតិនៃកម្ពុជារំពឹងការចាប់ដៃជាមួយអង្គការ JICA

ធនាគារជាតិនៃកម្ពុជារំពឹងការចាប់ដៃជាមួយអង្គការ JICA ជួយបង្កើនសមត្ថភាពវិភាគសេដ្ឋកិច្ច និងរូបិយវត្ថុនៅកម្ពុជា


ធនាគារជាតិនៃកម្ពុជា(NBC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICAបានចុះហត្ថលេខារួមគ្នាលើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី«ការលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ វិភាគសេដ្ឋកិច្ច និងប្រតិបត្តិការរូបិយវត្ថុ»។ គោលបំណងនៃការបង្កើតកិច្ចប្រតិបត្តិការនេះ គឺដើម្បីឲ្យប្រសើរឡើងនៃប្រតិបត្តិការទីផ្សាររូបិយវត្ថុអន្តរធនាគារ និងពង្រឹងទំនាក់ទំនងជាមួយសាធារណជន ដើម្បីលើកកម្ពស់ការយល់ដឹងពីការអនុវត្តនយោបាយរូបិយវត្ថុ។
ធនាគារជាតិនៃកម្ពុជារំពឹងការចាប់ដៃជាមួយអង្គការ JICA ជួយបង្កើនសមត្ថភាពវិភាគសេដ្ឋកិច្ច និងរូបិយវត្ថុនៅកម្ពុជា
ដោយ

ធនាគារជាតិ រំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងជួយបង្កើនសមត្ថភាពបុគ្គលិករបស់ធនាគាជាតិ ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុឲ្យកាន់តែប្រសើរមួយកម្រិតទៀត។

ធនាគារជាតិនៃកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពី«ការលើកកម្ពស់សមត្ថភាពក្នុងការស្រាវជ្រាវ វិភាគសេដ្ឋកិច្ច និងប្រតិបត្តិការរូបិយវត្ថុ» ដែលខ្លួនបានចុះហត្ថលេខារួមគ្នាជាមួយអង្គការ JICA របស់ជប៉ុននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងការជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា។ ជាពិសេសជួយធ្វើឲ្យប្រសើរឡើងនូវការរៀបចំ និងអភិវឌ្ឍន៍គោលនយោបាយរូបិយវត្ថុជាតិ និងអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជារំពឹងថា តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានរយៈពេល៣ឆ្នាំ(២០២៣-២០២៥) នេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃប្រតិបត្តិការទីផ្សាររូបិយវត្ថុអន្តរធនាគារ និងពង្រឹងទំនាក់ទំនងជាមួយសាធារណជន ដើម្បីលើកកម្ពស់ការយល់ដឹងពីការអនុវត្តនយោបាយរូបិយវត្ថុ។

លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងជួយបង្កើនសមត្ថភាពធនធានមនុស្សរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុនៅកម្ពុជា ស្របពេលដែលគម្រោងបច្ចេទេសនេះនឹងរួមចំណែកអភិវឌ្ឍន៍យន្តការ និងក្របខណ្ឌនយោបាយរូបិយវត្ថុ សំដៅគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនៃការសម្រចចិត្តផ្នែកគោលនយោបាយ។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ JICA ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកន្លងមក ដែលបានរួមចំណែកជួយអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា៕




អត្ថបទបន្ទាប់


តើទីផ្សារកៅស៊ូនៅរយៈពេល៨ខែឆ្នាំនេះ មានស្ថានភាពប្រែប្រួលយ៉ាងណាខ្លះ?

ព័ត៌មាន
នៅរយៈពេល ៨ខែដំបូង ឆ្នាំ២០២២ នេះ កម្ពុជាទទួលបានចំណូល ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានចំនួនជាង ៣រយលានដុល្លារ មានការកើន…

ការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីសម្រេចបានជាង៤០% ខណៈការបញ្ចប់អាចយឺតជាងផែនការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបង្ហាពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលគិតត្រឹមដំណាច់ខែសីហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ