សហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំកំពូល

សហភាពអឺរ៉ុបគ្រោងនឹងបើកកិច្ចប្រជុំកំពូលជាមួយប្រទេសចិននៅដើមខែមេសា ដើម្បីដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ


សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលជាមួយប្រទេសចិននៅថ្ងៃទី ០១ ខែមេសា ក្នុងគោលដៅ ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប។
រូបតំណាង៖ ទង់ជាតិសហភាពអឺរ៉ុប និងប្រទេសចិន រូបភាព៖​Reuters

គម្រោងបើកកិច្ចប្រជុំកំពូលនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលសហភាពអឺរ៉ុប និងចិន នៅមួយរយៈចុងក្រោយនេះ មានការពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំងឡើង ពិសេសគឺជម្លោះពាណិជ្ជកម្ម និងការទូតរវាងចិន និងប្រទេសលីទុយអានី ដែលជាសមាជិករបស់សហភាពអឺរ៉ុប ហើយថ្មីៗនេះ អឺរ៉ុប និងចិនក៏បានប៉ះពារពាក្យសម្ដីគ្នាមួយចំនួនផងដែរ ជុំវិញនឹងការការឆ្លើយតបទៅកាន់រុស្ស៊ី ដែលបានបើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

អនុប្រធានគណៈកម្មការអឺរ៉ុប និងជាប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍ ប្រាប់ទៅកាន់គណៈកម្មាធិការពាណិជ្ជកម្មនៃសភាអឺរ៉ុបថា ទំនាក់ទំនងសហភាពអឺរ៉ុបជាមួយប្រទេសចិនស្ថិតក្នុងដំណាក់កាលដ៏ស្មុគស្មាញ។ ស្មុគស្មាញ គឺលោកបានសំដៅទៅលើកិច្ចព្រមព្រៀងវិនិយោគមួយ ដែលបានដាក់ទណ្ឌកម្មប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើសមាជិកសភាមួយចំនួន និងជម្លោះរវាងចិន និងប្រទេសលីទុយអានី ដែលជាសមាជិកសហភាពអឺរ៉ុប។ ជម្លោះនេះចាប់ផ្ដើម បន្ទាប់ពីលីទុយអានីបានអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យកណ្តាលនៅរដ្ឋធានីវីលនីស ដោយប្រើឈ្មោះតៃវ៉ាន់ ជំនួសឲ្យកាប្រើឈ្មោះ តៃវ៉ាន់នៃប្រទេសចិន។

 

យ៉ាងណាមិញ ចំពោះការបើកកិច្ចប្រជុំកំពូលដែលគ្រោងធ្វើឡើងរវាងអឺរ៉ុប និងចិននេះ ប្រធានបទមួយចំនួននឹងត្រូវលើកយកមកពិភាក្សា ដើម្បីមើលថា តើអាចដោះស្រាយ និង កែលម្អកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានដល់កម្រិតណា។ សហភាពអឺរ៉ុប ទំនងជាចង់នាំប្រទេសចិនដើម្បីធ្វើកំណែទម្រង់ច្បាប់ពាណិជ្ជកម្មអន្តរជាតិនៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

ក្នុងនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បាននិយាយថា វាជារឿងធម្មតាទេ ដែលមានភាពខុសប្លែកគ្នា ខណៈដែលប្រទេសចិន និងសហភាពអឺរ៉ុប ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។ លោកបានបន្តថា ការអភិវឌ្ឍរបស់ប្រទេសចិន គឺជាឱកាសមួយ មិនមែនជាបញ្ហាប្រឈមសម្រាប់សហភាពអឺរ៉ុបទេ ហើយ កិច្ចសហប្រតិបត្តិការរវាងអ្នកទាំងពីរ គឺធំជាងការប្រកួតប្រជែង។

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប មិនបាននិយាយទេថា តើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងមានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ឬក៏អត់នោះទេ។ ប៉ុន្តែ អឺរ៉ុបបានទទួលស្គាល់ថា វាជាហានិភ័យមួយ ដែលចិនមិនបានធ្វើសកម្មភាពណាមួយក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលវាអាចធ្វើឲ្យកាន់តែមានភាពតឹងតែងនៅក្នុងជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន៕

 អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កភាពអាប់អួដល់កំណើនសកម្មភាពរោងចក្រនៅអាស៊ីយ៉ាងណាខ្លះ?

ព័ត៌មាន
តើវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កំពុងបង្កភាពអាប់អួដល់កំណើនសកម្មភាពរោងចក្រនៅអាស៊ីយ៉ាងណាខ្លះ? សកម្មភាពរោងចក្រនៅអាស៊ី បានរក្សាការស្ទុះងើបឡើងវិ…

អ៊ុយក្រែនដាក់ពាក្យស្នើសុំឲ្យសហភាពអឺរ៉ុបបញ្ចូលខ្លួនជាសមាជិកឲ្យបានឆាប់បំផុត ខណៈការចរចាជាមួយរុស្ស៊ីលើកទី១គ្មានលទ្ធផលផ្លែផ្កានោះទេ

ព័ត៌មាន
ជំនួបចរចារុស្ស៊ីអ៊ុយក្រែនបញ្ចប់តែមិនទាន់មានការសម្រេច !!! ក្រោយជំនួបចរចាគ្នារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានបិទបញ្ចប់ទៅកាលពីយប់ថ្ងៃចន្ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ