ថៃសម្រុកចាក់វ៉ាក់សាំងដូសទី៣ឲ្យមនុស្សចាស់

ថៃពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ដល់មនុស្សចាស់ ឲ្យបានដល់ ៧០% មុនបុណ្យឆ្នាំថ្មីចូលមកដល់ខែក្រោយ


ក្រសួងសុខាភិបាលថៃ ពន្លឿនការចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ ដល់មនុស្សចាស់ឲ្យបាន ៧០% មុនថ្ងៃបុណ្យចូលឆ្នាំថ្មីនៅខែក្រោយនេះ ដោយសារមនុស្សចាស់ប្រឈមមុខនឹងហានិភ័យខ្ពស់ នៃការឆ្លង និង ការស្លាប់បាត់បង់ជីវិតដោយសារមេរោគកូវីដ១៩។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
រូបតំណាង៖ ក្រសួងសុខាភិបាលថៃ ពន្លឿនការចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ ដូសជំរុញ

លោក​វេជ្ជបណ្ឌិត Wicharn Pawan ប្រធាន​ផ្នែក​ជំងឺឆ្លង​ទូទៅ ដែល​ស្ថិត​ក្រោម​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ (DDC) បាន​និយាយ​ថា ការ​ឆ្លង និង​ការ​ស្លាប់​ដោយ​មេរោគ​កូ​វីត ១៩ បាន​កើនឡើង​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពិធីបុណ្យ​សង្ក្រាន្ត​ឆ្នាំ​មុន ដោយសារ​នៅ​គ្រានោះ ការ​ចាក់​វ៉ាក់សាំង​នៅ​មាន​កម្រិត ។ លោក​បាន​បន្ថែម​ថា ក្រសួង​នឹង​មិន​ព្រ​លែងដៃ​ទៀត​ទេ​នៅ​ក្នុងឆ្នាំនេះ ហើយនឹង​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​មនុស្ស​ចាស់ ឲ្យ​បាន​មុន​ថ្ងៃ​ឈប់​សម្រាក​មក​ដល់​។

លោក Wicharn បាន​អះអាង​ថា មនុស្ស​វ័យ​ចំណាស់​គួរតែ​ទទួល​បាន​វ៉ា​ក់​ស៊ាំ​ង ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​បី ព្រោះ​វា​នឹង​ជួយ​បន្ធូ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​មេរោគ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​។

ការិយាល័យ​សុខាភិបាល​សាធារណៈ​នៅ​ថ្នាក់​ខេត្ត​ត្រូវ​បាន​ស្នើ​ឲ្យ​មានការ​ពិនិត្យ​យ៉ាង​សកម្ម​នូវ​ស្ថានភាព​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​នៅ​តាម​តំបន់​នីមួយ​ៗ ពិសេស​ការ​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ដែល​ដល់​ពេល​ត្រូវ​ចាក់​ដូ​ស​ជំរុញ​ទាំងអស់ ឲ្យ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​លើក​ទី​បី​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។ ក្នុង​នោះ  វ៉ា​ក់​ស៊ាំ​ង​បង្ការ​កូ​វីត​១៩ ប្រហែល ៣ លាន​ដូ​ស ត្រូវ​បាន​រៀបចំ​សម្រាប់​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន​នេះ ប្រជាជន​ថៃ​ប្រហែល​ជាង ១០ លាន​នាក់​ដែល​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ ១៩ ដូ​ស​ទី​១ ដែល​ក្នុង​នោះ​មាន ១០ លាន​នាក់​ផ្សេង​ទៀត​បាន​ទទួល​ការ​ចាក់​លើក​ទី ២​។ ដោយឡែក យោង​តាម​តួលេខ​របស់​នាយកដ្ឋាន​បានឱ្យ​ដឹង​ថា មនុស្ស​ប្រហែល​ជាង ៤​លាន​នាក់​បាន​ទទួល​ការ​ចាក់​ដូ​ស​ជំរុញ​រួច​។

គួរ​ជម្រាប​ថា លោក Chawetsan Namwat នាយក​ផ្នែក​គ្រប់គ្រង​ហានិភ័យ​សុខភាព​បន្ទាន់ និង​ជំងឺ ក្រោម នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ កាលពី​ថ្ងៃ​ច័ន្ទ លើក​ឡើង​ពី​ការ​រក​ឃើញ នៃ​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​មហាវិទ្យាល័យ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ដែល​បង្ហាញ​ថា​ការ​ចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​បី​នឹង​ផ្តល់​នូវ​ការ​ការពារ ៦៨% ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង ខណៈ​ការ​ចាក់​ដូ​ស​ទី​បួន​នឹង​ជួយ​ការពារ​បាន​ជាង ៨២%៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុន សែន ប្រកាសកាសជាផ្លូវការនូវទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងទៅអរិយក្សត្រ

ព័ត៌មាន
នៅទីបំផុត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាផ្លូវការថា សម្ដេចបានកំណត់យកទីតាំងចំនួន២ ដើម្បីសាងសង់ស្ពានឆ្លងទន្លេមិត្ត…

យុទ្ធសាស្ត្រថ្មី អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា នឹងជំរុញវិស័យនេះយ៉ាងណាខ្លះ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវ«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា» ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងវិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ