អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ចាប់ដៃគ្នាជាមួយក្រុមហ៊ុនបារាំង TotalEnergies លើគម្រោងស្វែងរកថាមពលកកើតឡើងវិញនៅកម្ពុជា


ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ាគិត ម៉េង ថ្មីៗនេះ បានបង្កើតកិច្ចព្រមព្រៀងមួយតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនលក់ និងផលិតថាមពលចម្រុះរបស់បារាំង ដើម្បីសហការគ្នាក្នុងគម្រោងស្វែងរកថាមពលកកើតឡើងវិញនៅកម្ពុជា និងស្វែងរកឱកាសសម្រាប់គំនិតផ្តួចផ្តើមការកាត់បន្ថយកាបូនឌីអុកស៊ីត ។
1
ដោយ

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្នុងប្រទេសសិង្ហបុរី ដោយមានវត្តមានលោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំអាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group។

អ្នកឧកញ៉ា គិត ម៉េង ជឿជាក់ថាកិច្ចសហការនេះ គឺមានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់គម្រោងកកើតឡើងវិញដ៏ល្អប្រសើរបំផុតនៅក្នុងប្រទេសកម្ពុជា ដើម្បីបន្តការផ្លាស់ប្តូរថាមពលរបស់ប្រទេសជាតិ និងគោលដៅបរិស្ថាន ហើយរំពឹងថា គម្រោងនេះនឹងទទួលបានជោគជ័យរួមគ្នាជាច្រើននៅពេលខាងមុខឆាប់ៗនេះ។

យ៉ាងណាមិញ តាមការអះអាងរបស់អ្នកឧកញ៉ា គិត ម៉េង កិច្ចសហការជាមួយក្រុមហ៊ុនបារាំង TotalEnergiesនេះ ក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនធ្វើជាសម្ព័ន្ធមិត្តដ៏ខ្លាំងក្លា ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពប្រតិបត្តិរួមគ្នា។

អ្នកឧកញ៉ា បន្ថែមថា មូលដ្ឋានគ្រឹះនៃភាពជឿជាក់ និងភាពជាដៃគូដ៏រឹងមាំនៅក្នុងការបណ្តាក់ទុននេះកំពុងតែចាប់ផ្តើមមានរូបរាងជាមួយនឹងក្រុមហ៊ុន TotalEnergies។

លោក Ting Wee Liang ប្រធានប្រចាំ ប្រទេសសិង្ហបុរី និងជាប្រធានគ្រប់គ្រងទីផ្សារ និងសេវាកម្មប្រចាំ អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា របស់ក្រុមហ៊ុន TotalEnergies បានលើកឡើងដែរថា ក្រុមហ៊ុន TotalEnergies បានចូលមកទីផ្សារកម្ពុជារយៈពេល៣ទសវត្សរ៍មកហើយ ដោយមានដំណើរការនូវបណ្ដាញស្ថានីយ, ការលក់ប្រេងរំអិលយានយន្ដ និងប្រេងយន្ដហោះជាដើម។ លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនពហុថាមពល ក្រុមហ៊ុន TotalEnergies ប្ដេជ្ញាចិត្តអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញថ្មី និងផ្ដល់នូវអត្ថប្រយោជន៍នៅជុំវិញពិភពលោករួមទាំងកម្ពុជា ដើម្បីគាំទ្រដល់ការការផ្លាស់ប្ដូរថាមពលនៅក្នុងប្រទេសនេះ។

គួររំឭកថា នៅខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវើ (RGP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុន Keppel Energy (KE) របស់ប្រទេសសិង្ហបុរី ដើម្បីរួមគ្នាស្វែងរកការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រឿងរ៉ែនីកែល ធ្វើឱ្យព្រឹទ្ធសមាជិកអាម៉េរិកប្រឆាំងការចុះ FTA ជាមួយឥណ្ឌូនេស៊ី

ព័ត៌មាន
ព្រឹទ្ធសមាជិកអាម៉េរិក មួយចំនួនបានប្រឆាំងនឹងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ជាមួយនឹងប្រទេសឥណ្ឌូនេស៊ី ដោយពួកគេលើកឡើងអំពីការព្រួយប…

ចិនព្រមពិភាក្សាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែជាមួយអាម៉េរិក

ព័ត៌មាន
ប្រទេសចិន និងសហរដ្ឋអាម៉េរិកនឹងពិភាក្សាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែ នៅសប្តាហ៍ក្រោយ បន្ទាប់ពីអាក់ខានជាច្រើនឆ្នាំចាប់តាំងពីរដ្ឋបាលលោក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ