តម្លៃប្រេងពិភពលោក

តម្លៃប្រេងពិភពលោកហក់ឡើងជាង២% ក្រោយពេលលោក ពូទីនប្រកាសចល័តទ័ពបន្ថែម


តម្លៃប្រេងពិភពលោកបានកើនឡើងជាង២% នៅថ្ងៃទី ២១ ខែកញ្ញា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកពូទីន បានប្រកាសពីការចល័តទ័ពផ្នែកខ្លះ ដោយធ្វើឲ្យបញ្ហាសង្គ្រាមនៅអ៊ុយក្រែនកាន់តែតានតឹងខ្លាំងឡើង និងបង្កើនការព្រួយបារម្ភអំពីស្ថានភាពយ៉ាប់យ៉ឺននៃការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងពិភពលោកបានកើនឡើងជាង២% នៅថ្ងៃទី ២១ ខែកញ្ញា ប

តម្លៃប្រេង​ឆៅ​នៅទីផ្សារអង់គ្លេស​នៅថ្ងៃទី ២១ ខែកញ្ញា​បានកើនឡើង​២ដុល្លារ២៨សេន ឬស្មើនឹងអត្រាកំណើន ២,៥%បន្ថែមទៀត នាំឲ្យប្រេងឆៅមួយបារ៉ែល​កើនឡើងតម្លៃដល់ ៩២ដុល្លារ៩០សេន បន្ទាប់ពីបានធ្លាក់ចុះអស់ ១ដុល្លារ​៣៨សេន​កាលពីថ្ងៃទី ២០ ខែកញ្ញា។

ប្រេងឆៅនៅទីផ្សារអាមេរិកវិញ ក៏បានកើនឡើងដល់តម្លៃ៨៦ដុល្លារ ១៦សេនក្នុងមួយធុងបារ៉ែលផងដែរ ពោលគឺកើនឡើង​២ដុល្លារ២២សេន ឬស្មើនឹងអត្រា២,៦%។

តម្លៃប្រេងឆៅពិភពលោកហក់ឡើងថ្លៃនេះ បន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី ពូទីន បាន​និយាយថា លោកបាន​ចុះហត្ថលេខាលើក្រឹតមួយ អំពីការចាប់ផ្ដើម​ចល័តកងទ័ពតាមផ្នែក នៅថ្ងៃទី ២១ ខែកញ្ញា ដោយ​លោកបាន​សង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺដើម្បីការពា​រ​បូរណភាពទឹកដីរបស់រុស្ស៊ី និងបានចោទលោកខាងលិចថា ចង់បំផ្លាញ​ប្រទេសរុស្ស៊ី។

ប្រធានផ្នែកស្រាវជ្រាវទីផ្សារទំនិញនៃក្រុមហ៊ុន ING លោក Warren Patterson បានគូសបញ្ជាក់ថា ភាពតានតឹងចុងក្រោយនេះ នឹងបង្កើនភាពមិនច្បាស់លាស់​កាន់តែខ្លាំង​ចំពោះការផ្គត់ផ្គង់ថាមពល​របស់រុស្ស៊ី។ លោកបន្ថែមថា ទង្វើនេះ នឹងអាចនាំទៅដល់​ការអំពាវនាវ​ឲ្យមានសកម្មភាព​កាន់តែខ្លាំងក្លា​ប្រឆាំងតបតនឹងរុស្ស៊ីវិញ ទាក់ទងនឹងការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចជាដើម។

តម្លៃប្រេងពិភពលោក​ហក់ឡើងខ្ពស់​ចាប់តាំង​ពីខែមីនាមក គឺនៅក្រោយពេល សង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង។ យ៉ាងណាមិញ ការដាក់ទណ្ឌកម្ម​ពីសហភាពអឺរ៉ុបហាមឃាត់លើ​ការនាំចូលប្រេងពីរុស្ស៊ី​នឹងចូលជាធរមាន​ចាប់ពីថ្ងៃទី៥ខែធ្នូឆ្នាំនេះតទៅហើយ ខណៈតាំងពីដើមខែកញ្ញាមក រុស្ស៊ីក៏បាន​បិទបំពង់បង្ហូរឧស្ម័ន​​ទៅកាន់សហភាពអឺរ៉ុប នៅមិនទាន់បើកឡើងវិញនៅឡើយទេមកទល់ពេលនេះ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដើម្បីចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រ…

ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនឹងកើន៦ដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣

ព័ត៌មាន
បន្ទាប់ពីមានការចរចាជាច្រើនលើករវាងតំណាងសហជីព តំណាងថៅកែរោងចក្រ និងក្រសួងការងារនៅឆ្នាំនៅទីបំផុត ក្រសួងការងារបានសម្រេចនឹងបង្កើនប្រាក់ឈ្នួល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ