អត្ថបទពាណិជ្ជកម្ម

សមាគមឧកញ៉ាកម្ពុជារៀបចំកម្មវិធីជួបជុំនៅភោជនីយដ្ឋានចិន ដឹ ព្រេមៀ ដើម្បីហាត់សមត្រៀមចូលគាល់ព្រះមហាក្សត្រ


សមាគមឧកញ៉ាកម្ពុជា ដែលមានសមាជិកជាអ្នកឧកញ៉ា និងឧកញ៉ា សរុបចំនួន១៥០រូប បានជួបជុំ និងហាត់សម ដើម្បីត្រៀមខ្លួនចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ មករា ឆ្នាំ ២០២៤ខាងមុខនេះ ។
ថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជារៀបចំកម្មវិធីជួបជុំនៅភោជនីយដ្ឋានចិន ដឹ ព្រេមៀ ដើម្បីហាត់សមត្រៀមចូលគាល់ព្រះមហាក្សត្រ
ដោយ
អំពី ឧកញ៉ា

ពិធីជួបជុំនិងហាត់របស់គណៈគ្រប់គ្រង និងសមាជិកសមាគមឧកញ៉ាកម្ពុជា ធ្វើឡើងនៅល្ងាចថ្ងៃទី១៣មករា ២០២៤ នៅភោជនីយដ្ឋានចិន ដឹព្រេមៀ ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខ ។ នៅក្នុងឱកាសនោះ ក៏មានការជជែកពីរបៀបវារៈមួយចំនួន មុនចូលគាល់ព្រះមហាក្សត្រ នៅពេលខាងមុខ និងមានការទទួលទានអាហារសាមគ្គីពេលល្ងាចនៅក្នុងភោជនីយដ្ឋាន ដឹ ព្រេមៀ ដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីក្រុងគ័ងចូវ ប្រទេសចិនផងដែរ ។

គួរបញ្ជាក់ថា ភោជនីយដ្ឋាន3 គឺ The Premier Chinese Omakase , The Premier Chinese Restaurant និង The Premier Hot Pot ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LYP Group ទើបបើកដំណើរការជាផ្លូវ ខណៈសណ្ឋាគារ The Premier Palace Hotel and SPA ដែលស្ថិតនៅក្នុង​អគារតែមួយដែរនោះនឹងត្រូវបើកដំណើរការអំឡុងខែមីនាខាងមុខ។

ក្រៅពីរសជាតិនិងគុណភាពម្ហូបអាហារដែលចម្អិនដោយចុងភៅល្បីៗឈ្មោះមកពីទីក្រុងគ័ងចូវប្រទេសចិន ភោជនីដ្ឋានទាំង៣នេះ​មានតម្លៃម្ហូបអាហារសមរម្យជាទីតាំងដែលស័ក្ដិសមបំផុតសម្រាប់ការជួបជុំទទួលទានទាហារលក្ខណៈគ្រួសារ មិត្តភក្ដិ ឬប្រជុំពិភាក្សា​ធុរកិច្ចដោយមានបន្ទប់ទទួលទានអាហារលក្ខណៈឯកជនធំទូលាយ បំពាក់ដោយគ្រឿងបិក្ខាទំនើប ភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន និង LED សម្រាប់បទបង្ហាញ ឬការប្រជុំអនឡាញ។

ភោជនីយដ្ឋានមានចំណតរថយន្តរហូតដល់250ចំណតងាយស្រួលសម្រាប់ការទទួលរៀបចំកម្មវិធីតូចធំរបស់អតិថិជន។

ភោជនីយដ្ឋានលំដាប់ផ្កាយទាំង3 The Premier Chinese Omakase – The Premier Chinese Restaurant និង The Premier Hot Pot បើកទទួលភ្ញៀវពេលថ្ងៃត្រង់ចាប់ពីម៉ោង 11:30ព្រឹក ដល់ 2:30រសៀល និងពេលល្ងាចចាប់ពីម៉ោង 6 ដល់ម៉ោង 10:30នាទីយប់៕




អត្ថបទបន្ទាប់


សកម្មភាពសាងសង់ទីក្រុងរណបធំៗនៅកម្ពុជា នៅតែបន្តដំណើរការជាធម្មតា ទោះជាវិស័យសំណង់ និងអចលនទ្រព្យបន្ដនៅទ្រឹងក្ដី

ព័ត៌មាន
បើទោះបីជាស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នៅរយៈពេលចុងក្រោយនេះ មានសភាពនៅទ្រឹងយ៉ាងណាក្ដី ប៉ុន្ដែ គម្រោងសាងសង់ទីក្រុងរណបធំៗនៅកម្ព…

ធនាគារខេប៊ីប្រាសាក់ នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័ត

ព័ត៌មាន
ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ សូមជម្រាបជូនអតិថិជននិងសាធារណជនមេត្តាជ្រាបអំពីការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល និងសេវាធនាគារចល័តរបស់ខ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ