ឱកាស ៥០% ដែលចិននឹងឈ្លានពានកោះតៃវ៉ាន់

អតីតមន្ត្រីអាមេរិកនិយាយថា មានឱកាសជាង ៥០% ដែលចិននឹងឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេល ១០ ឆ្នាំ

អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើបញ្ហាភាគច្រើនទាក់ទងនឹងប្រទេសចិន បាននិយាយថា លទ្ធភាពដែលថាប្រទេសចិននឹងឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល 10 ឆ្នាំខាងមុខ គឺច្រើនជាង ៥០ភាគរយ។ ដើម្បីបង្អាក់ទីក្រុងប៉េកាំងកុំឱ្យធ្វើដូច្នេះ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ដែលផ្អែកតាមអតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
អតីតមន្ត្រីអាមេរិកនិយាយថា មានឱកាសជាង ៥០% ដែលចិននឹងឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេល ១០ ឆ្នាំ
ដោយ

អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើបញ្ហាភាគច្រើនទាក់ទងនឹងប្រទេសចិន បាននិយាយ​ថា លទ្ធភាពដែលថាប្រទេសចិននឹងឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល ១០ឆ្នាំខាងមុខ គឺច្រើនជាង ៥០ ភាគរយ។ ដើម្បី​បង្អាក់​ទីក្រុង​ប៉េកាំងកុំឱ្យធ្វើដូច្នេះ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គួរតែបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និង​សន្តិសុខ។ នេះបើយោងតាមលោក ម៉ាត់ធ្យូ ផតធីនជើ (Matthew Pottinger) អតីតទីប្រឹក្សា​សន្តិសុខជាតិ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយ​ក្នុងបទសម្ភាសន៍ថ្មីៗនេះ​ជាមួយទីភ្នាក់ងារ​សារព័ត៌មាន​ក្យូដូ។

លោក ផតធីនជើ បាននិយាយថា ការបង្រួបបង្រួមកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ​គឺមិនអាចខ្វះបានទេ នៅក្នុង​គោលដៅ​របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងការសម្រេចបាននូវភាពរស់រវើកដ៏អស្ចារ្យរបស់ប្រជាជាតិចិន ហើយ​លោក​ ស៊ី បានប្តេជ្ញាចិត្តថានឹងធ្វើវាឱ្យបាន។ លោកបាននិយាយថា ឱកាសនៃការប្រើប្រាស់កម្លាំងរបស់ចិន ដើម្បីនាំយកតៃវ៉ាន់​មកដាក់​ក្រោម​ការគ្រប់គ្រងរបស់ខ្លួន នឹងមាន "ច្រើនជាង ៥០% នៅក្នុងទសវត្សរ៍ក្រោយ"។

លោក ផត់ធីនជើ ដែលជាអ្នកស្រាវជ្រាវនៅ វិទ្យាស្ថាន ហ៊ូវើ បានគាំទ្រគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ទាក់ទងនឹងប្រទេសចិន រួមទាំងវិធានការណ៍ដែលបានបង្ហាញក្នុងខែតុលា​ ក្នុងគោលបំណងពង្រឹងការរឹតបន្តឹងជាទូទៅ លើការនាំចេញឧបករណ៍ ស៊ឺមីខន់ដាក់ធឺ (semiconductors) ទំនើបបំផុត ទៅកាន់ប្រទេសចិន។

លោក ផត់ធិនជើ បាននិយាយថា លោក បៃឌិន បានរក្សាជំហររឹងប៉ឺងរបស់រដ្ឋបាលលោក ត្រាំ ចំពោះប្រទេសចិន និងបានជួយដល់កិច្ចប្រឹងប្រែងទាំងពីរគណបក្ស ក្នុងទំនាក់ទំនងជាមួយទីក្រុងប៉េកាំង នៅពេលដែលគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋបានបង្កើនការប្រជែងគ្នារបស់ពួកគេ ចំពេលមានការបែកបាក់កាន់តែជ្រាលជ្រៅនៅសហរដ្ឋអាមេរិក។

ប្រទេសជប៉ុន និងប្រទេសជាច្រើនផ្សេងទៀតបានតស៊ូក្នុងការដាក់ទណ្ឌកម្មលើប្រទេសចិន ទោះបីជាប្រទេសទាំងនេះមាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ជាមួយចិនរួចទៅហើយក្ដី។ លោក ផត់ធិនជើ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចជៀសរួចទេ សម្រាប់ប្រទេសទាំងនោះ ដែលត្រូវយកបញ្ហាសន្តិសុខជាត្រីមុខ ពីព្រោះភូមិសាស្ត្រនយោបាយ​នៅទីបំផុត​ នឹងធ្វើឱ្យដាច់ទំនាក់ទំនងសេដ្ឋកិច្ច ក្នុងករណីមានសង្គ្រាមកើតឡើង៕

អត្ថបទ ៖​ ឯម មាឃ

អត្ថបទបន្ទាប់

សេដ្ឋវិទូជាន់ខ្ពស់អាមេរិកអះអាងថា ចិនចង់ឲ្យប្រាក់ដុល្លារ ដែលជារូបិយបណ្ណបម្រុងអន្តរជាតិចុះខ្សោយ

ព័ត៌មាន
សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានអាមេរិក បានអះអាងថា ចិនចង់ឲ្យប្រាក់ដុល្លារដែលជារូបិយវត្ថុបម្រុងអន្តរជាតិចុះខ្សោយ ហើយថា សហរដ្ឋអាមេ…

ប្រធានគណៈកម្មការអឺរ៉ុបប្រាប់មេដឹកនាំអឺរ៉ុបកុំឱ្យចិនបំបែកបំបាក់ប្លុកនេះ បន្ទាប់ពីជំហរមេដឹកនាំបារាំងបង្កការប្រេះឆានិងងឿងឆ្ងល់

ព័ត៌មាន
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុន ដ័រ លីយេន កាលពីថ្ងៃអង្គារ បានជំរុញឱ្យមេដឹកនាំប្រទេសអឺរ៉ុបទាំងអស់ បង្ហាញសាមគ្គីភាព និងការរួ…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ