វ៉ាក់សាំងមេរោគអេដស៍

សាកលវិទ្យាល័យ Oxford សាកល្បងចាក់វ៉ាក់សាំងបង្ការមេរោគអេដស៍


សាកលវិទ្យាល័យ Oxford នៅដើមខែកក្កដានេះបានចាប់ផ្ដើមសាកល្បងការចាក់វ៉ាក់សាំងបង្ការមេរោគអេដស៏នៅដំណាក់កាលនៅក្នុងប្រទេសអង់គ្លេស។ លោក Tomá Tom Hanke សាស្រ្តាចារ្យផ្នែកវ៉ាក់សាំងការពារភាពស៊ាំនៅវិទ្យាស្ថានជេនណឺ នៃសាកលវិទ្យាល័យស Oxford បញ្ជាក់ថា វ៉ាក់សាំងការពារមេរោគអេដស៍មានប្រសិទ្ធភាពក្នុងរយៈពេល៤០ឆ្នាំ។ វ៉ាក់សាំងនេះអាចបង្កើតប្រព័ន្ធភាពស៊ាំ ហើយអាចក្លាយជាវ៉ាក់សាំងការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍បាន។
រូបភាព៖ សកលវិទ្យាល័យOxford

ការចាក់សាកល្បងនៃវ៉ាក់សាំងនេះ ត្រូវបានគេឱ្យឈ្មោះថា HIV-CORE 0052 គឺជាការដើម្បីវាយតម្លៃសុវត្ថិភាព និងភាពស៊ាំនៃវ៉ាក់សាំង HIVconsvX ដែលក្នុងនោះវ៉ាក់សាំង ផ្តោតលើភាពខុសគ្នានៃ​មរោគ HIV-1 ដែលធ្វើឱ្យសភាព​ឆ្លងលឿននៃវីរុសHIVតំបន់ងាយឆ្លង។

មនុស្សចំនួន​​​​១៣នាក់ដែលជាអ្នកមាន​សុខភាពល្អ​គិតចាប់ពីអាយុ ១៨-៦៥ ឆ្នាំត្រូវបានគេចាត់ទុកថាមិនមាន​ហានិភ័យខ្ពស់​ក្នុងការឆ្លងនោះ នឹងត្រូវសាកល្បង​ទទួលការចាក់​ចាក់វ៉ាក់សាំងបង្ការមេរោគអេដស៍នេះសម្រាប់​ដូសទី១ដំបូង ហើយត្រូវរង់ចាំដល់​ដល់​៤សប្ដាហ៍ទើបចាក់​ដូសបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរថា ការសាកល្បងនេះ គឺជាផ្នែកមួយនៃ​គំនិតផ្តួចផ្តើម​វ៉ាក់សាំង​ការពារជម្ងឺអេដស៍អ៊ឺរ៉ុប (EAVI2020) ដែលជាគម្រោង​ស្រាវជ្រាវ​សហប្រតិបត្តិការ​អន្តរជាតិ ដែលផ្តល់មូលនិធិដោយគណៈកម្មការអឺរ៉ុប​ក្រោមកម្មវិធី​សុខភាព Horizon ២០២០ សម្រាប់ការស្រាវជ្រាវ និងការច្នៃប្រឌិត។

លោក Tomá Tom Hanke សាស្រ្តាចារ្យផ្នែកវ៉ាក់សាំង​នៅវិទ្យាស្ថានជេនណឺ នៃ​សាកលវិទ្យាល័យ Oxford និងជាអ្នកដឹកនាំការស្រាវជ្រាវ​លើការសាកល្បងនេះ​បាននិយាយថា“ វ៉ាក់សាំងការពារមេរោគអេដស៍មាន​ប្រសិទ្ធភាពក្នុងរយៈពេល ៤០ ឆ្នាំ។ ការសាកល្បងនេះ គឺជាលើកដំបូង​នៅក្នុងការវាយតម្លៃជាបន្តបន្ទាប់​នៃកាយុទ្ធសាស្ត្រ​វ៉ាក់សាំង​ថ្មី ដោយុទ្ធសាស្ត្រានេះ គឺមាន​ទាំងការ​ចាក់វ៉ាក់សាំង​ទៅឲ្យ​ទាំងបុគ្គលគ្មាន​ផ្ទុកមេរោគអេដស៍សម្រាប់​ការការពារ និងអ្នក​ផ្ទុកមេរោគអេដស៍​ដើម្បី​ព្យាបាល។

ទោះបីការឆ្លងនៃមេរោគអេដស៍​មានភាពធ្លាក់ចុះ​ស្របពេល​មេរោគអេដស៍ថ្មី​ការឆ្លងតិចជាង ៥ សែននាក់ក្នុងមួយឆ្នាំក្នុងឆ្នាំ ២០២០ក៏ដោយ ការចាក់វ៉ាក់សាំង HIV-1 បង្កើនការព្យាបាល​ និងការបង្ការប្រឆាំងនឹង​មេរោគអេដស៍ នៅតែជាដំណោះស្រាយ​ដ៏ល្អបំផុត ហើយទំនងជា​សមាសធាតុដ៏​សំខាន់ក្នុងការបញ្ចប់​ការរីករាលដាល​នៃជំងឺអេដស៍។ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា លទ្ធផលនៃការសាកល្បងការចាក់វ៉ាក់សាំង HIV-CORE 0052 នឹងចេញនៅត្រឹមខែ​មេសាឆ្នាំ ២០២២ ។

សាកលវិទ្យាល័យ​ Oxford ក៏មានផែនការ​នឹង​ចាប់ផ្ដើម​ចាក់វ៉ាក់សាំងសាកល្បង​ស្រដៀងគ្នានេះ នៅក្នុង​តំបន់អឺរ៉ុប អាហ្វ្រិក និងអាមេរិកផងដែរ៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងធំវៀតណាមចំនួន២ហើយត្រូវបានបិទខ្ទប់ បន្ទាប់ពីមានការផ្ទុះជម្ងឺកូវីដ-១៩រាលដាលខ្លាំង

ព័ត៌មាន
ប្រទេសវៀតណាមថ្មីៗនេះ បានសម្រេចដាក់ចេញវិធានការបិទខ្ទប់លើទីក្រុងធំៗរបស់ខ្លួនចំនួន២ហើយ គឺទីក្រុងហានូយ និងហូជីមិញ បន្ទាប់ពីអាជ្ញាធរបានរកឃ…

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ!

ព័ត៌មាន
បច្ចុប្បន្នគេសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ