ភូមិសាស្រ្តនយោបាយ

នាវាហ្វីលីពីន និងនាវាចិន ប៉ះទង្គិចគ្នាជាថ្មីនៅសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង


ឆ្មាំសមុទ្ររបស់ចិន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយអះអាងថា នាវារបស់ប្រទេសហ្វីលីពីន មិនដែលអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់ចិន នោះឡើយ។ ការចេញមកអះអាងបែបនេះធ្វើឡើងក្រោយមានការប៉ះទង្គិចគ្នាជាថ្មីរវាងនាវាហ្វីលីពីន និងនាវាចិនប្រកបដោយគ្រោះថ្នាក់នៅសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ភូមិសាស្រ្តនយោបាយ
ដោយ

ឆ្មាំសមុទ្រចិន បានឱ្យដឹងថា ឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នារវាងនាវាហ្វីលីពីន និងនាវាចិននេះ បានកើតឡើងនៅម៉ោងប្រហែល៣ព្រឹកនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ក្រោយការប៉ះទង្គិចគ្នារួច នាវារបស់ហ្វីលីពីន បានបើកចូលទៅក្នុងដែនទឹកជិតតំបន់ សឹខិនថូម៉ាស់សូល ក្រោយឆ្មាំសមុទ្រចិន ហាមមិនឱ្យបើកចូលដែនទឹកនៅតំបន់ សាប៊ីណាសូល។

អ្នកនាំពាក្យឆ្មាំសមុទ្រចិន លោក ហ្កាន យូ (Gan Yu) បានអះអាងថា នាវាឆ្មាំសមុទ្រហ្វីលីពីន ចំនួនពីរគ្រឿង បានរំលោភបំពានដោយខុសច្បាប់ចូលទៅក្នុងដែនទឹកដែលនៅជាប់តំបន់ សាប៊ីណាសូល ដោយគ្មានការអនុញ្ញាតនៅព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍នេះ ហើយថា ហ្វីលីពីនតែងតែបង្កបញ្ហាជាបន្តបន្ទាប់នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ តែយ៉ាងណាមិនទាន់មានការប្រតិកម្មពីភាគីហ្វីលីពីនជុំវិញករណីនេះនៅឡើយទេ។

ឆ្មាំសមុទ្ររបស់ចិន បាននិយាយទៀតថា ខ្លួនបានចាត់វិធានការគ្រប់គ្រងស្ថានការណ៍ទៅលើនាវាហ្វីលីពីន ស្របតាមច្បាប់នៅក្នុងឧប្បត្តិហេតុប៉ះទង្គិចគ្នានេះ ហើយក៏បានព្រមានហ្វីលីពីន ឱ្យបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពាន និងការបង្កហេតុ បើមិនដូច្នេះទេហ្វីលីពីន អាចជួបការលំបាកផ្សេងៗ។

សូមរំលឹកថា ប្រទេសចិន និងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងខែកក្កដា បន្ទាប់ពីមានជម្លោះម្តងហើយម្តងទៀតនៅជិតតំបន់ឆ្នេរសមុទ្រ សឹខិនថូម៉ាសសូល។ ចិនបានរងការរិះគន់យ៉ាងខ្លាំងពីបណ្ដាប្រទេសបស្ចិមលោកចំពោះការឈ្លានពាន និងការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងការផ្គត់ផ្គង់ដល់ទាហានឡើងវិញនៅលើខ្មោចនាវាទ័ពជើងទឹកមួយគ្រឿងដែលហ្វីលីពីនបានផ្អាកដំណើរការកាលពី២៥ឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃកាហ្វេហក់ឡើងលើស៤ពាន់ដុល្លារ ក្នុង១តោន នៅលើទីផ្សារអន្តរជាតិ?

ព័ត៌មាន
បច្ចុប្បន្នកាហ្វេ គឺជាមុខទំនិញដ៏សំខាន់មួយមិនអាចខ្វះបាន ព្រោះមនុស្សស្ទើរតែពេញមួយដែនដីទៅហើយដែលផឹកកាហ្វេជារៀងរាល់ថ្ងៃ មិនថា ប្រុសស្រី ក្មេង …

យុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ក្ដៅគគុកកំពុងរារាំងដល់ការបញ្ចេញទុនវិនិយោគសាធារណៈរបស់វៀតណាម

ព័ត៌មាន
ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសវៀតណាម នៅពេលនេះ កំពុងប្រឈមមុខនឹងការលំបាកក្នុងការពន្លឿនការចំណាយសាធារណៈ ដោយសារតែយុទ្ធនាការប្រឆាំងអំពើពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ