ហ្វីលីពីនប្រកាសឱ្យដឹងពីមូលដ្ឋានសម្រាប់ដាក់កងទ័ពអាមេរិក បួនកន្លែងថែមទៀត

ហ្វីលីពីនប្រកាសមូលដ្ឋានទ័ពបួនកន្លែងថែមទៀត សម្រាប់ឱ្យកងទ័ពសហរដ្ឋអាមេរិកប្រើការ


ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទបានប្រកាសអំពីទីតាំងមូលដ្ឋានយោធា 4 កន្លែងបន្ថែមទៀត ពីលើមូលដ្ឋានដែលមានស្រាប់ចំនួន 5 កន្លែង សម្រាប់ឱ្យកងទ័ពសហរដ្ឋអាមេរិកប្រើប្រាស់។ មូលដ្ឋានមួយក្នុងចំណោមនោះគឺនៅក្បែរនឹងដែនទឹកជម្លោះជាមួយប្រទេសចិនក្នុងសមុទ្រចិនខាងត្បូង និងបីទៀតគឺនៅមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់ទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានសឹង្ហបុរី CNA។
ហ្វីលីពីនប្រកាសមូលដ្ឋានទ័ពបួនកន្លែងថែមទៀត សម្រាប់ឱ្យកងទ័ពសហរដ្ឋអាមេរិកប្រើការ

ហ្វីលីពីន ដែលជាប្រទេសសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់អាមេរិកមួយនេះ កាលពីខែកុម្ភៈកន្លងទៅបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការក្នុង«តំបន់យុទ្ធសាស្ត្រ»មួយចំនួន ជាមួយយោធាសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណារាំងខ្ទប់ការពង្រីកខ្លួនយ៉ាងឆាប់រហ័សនៃយោធាចិនក្នុងការចិញ្ចឹមចិត្តក្ដោបយកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួន ក៏ដូចជាក្នុងការពង្រីកមូលដ្ឋានយោធាសិប្បនិម្មិតចិនក្នុងសមុទ្រចិនខាងត្បូង។

មែនទែនទៅ វាមិនមែនជារឿងចម្លែកនោះទេ។ កិច្ចព្រមព្រៀងសហប្រតិបត្តិការស៊ីជម្រៅលើវិស័យការពារជាតិឆ្នាំ២០១៤ (EDCA) រវាងហ្វីលីពីននិងសហរដ្ឋអាមេរិក បានផ្តល់សិទ្ធិឱ្យយោធាសហរដ្ឋអាមេរិកអាចប្រើប្រាស់មូលដ្ឋានយោធាចំនួនប្រាំក្នុងទឹកដីហ្វីលីពីនបាន។ ក្រោយមក កិច្ចព្រមព្រៀង EDCA នេះបានពង្រីកទៅដល់មូលដ្ឋានចំនួន 9 ទីតាំង បើទោះបីជា 4 ទីតាំងថ្មីនោះត្រូវបានលាក់ជាសម្ងាត់រហូតទាល់តែមកដល់ថ្ងៃចន្ទ ទី ៣ មេសា ទើបរដ្ឋាភិបាលទីក្រុងម៉ានីល និងមន្ត្រីពាក់ព័ន្ធប្រាប់ឱ្យដឹង។

ការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងមូលដ្ឋានទាំង 4 កន្លែងថ្មីនោះ ត្រូវបានវាយតម្លៃដោយយោធាហ្វីលីពីន ហើយចាត់ទុកថាមានលក្ខខណ្ឌសមរម្យ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា វានឹងមិនត្រឹមតែត្រូវប្រើប្រាស់សម្រាប់ផ្នែកយោធានោះទេ ថែមទាំងប្រើសម្រាប់ប្រតិបត្តិការមនុស្សធម៌ និងសង្គ្រោះ ក្នុងអំឡុងពេលមានគ្រោះមហន្តរាយកើតឡើងផងដែរ។

ស្របតាមការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីន មន្ត្រីអាមេរិកម្នាក់ក៏បានបញ្ជាក់ដូចគ្នាដែរលើរឿងនេះដោយថាកិច្ចព្រមព្រៀងសហប្រតិបត្តិការស៊ីជម្រៅលើវិស័យការពារជាតិឆ្នាំ២០១៤(EDCA) គឺមានការការជឿនលឿន។ បើតាមការឱ្យដឹង មូលដ្ឋានបីក្នុងចំណោមបួន គឺស្ថិតនៅភាគខាងជើងប្រទេសហ្វីលីពីនក្នុងខេត្តកាហ្គាយ៉ាន (Cagayan) ដែលរួមបញ្ចូលទាំងមូលដ្ឋានទ័ពជើងទឹក និងអាកាសយានដ្ឋាន ហើយមានបន្ទាយកងទ័ពមួយគឺស្ថិតនៅក្នុងខេត្តអ៊ីស្សាបែឡា (Isabela) ដែលនៅក្បែរនោះ។

កងទ័ពជើងទឹកនៅតំបន់ សាន់តា អាណា (Santa Ana) នៃខេត្តកាហ្គាយ៉ាន មានចម្ងាយប្រហែលជា ៤០០គីឡូម៉ែត្រប៉ុណ្ណោះ ពីកោះតៃវ៉ាន់។ ទីតាំងមួយទៀតនឹងស្ថិតនៅលើកោះបាឡាបាក់ (Balabac) ស្ថិតនៅភាគខាងត្បូងនៃកោះប៉ាឡាវ៉ាន់ (Palawan) ក្បែរសមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយចិន។

គួរបញ្ជាក់ថា ដំបូងឡើយអភិបាលខេត្តកាហ្កាយ៉ាន លោក ម៉ានុយអែល ម៉ាំបា (Manuel Mamba) បានជំទាស់ជាសាធារណៈ ចំពោះការតាំងមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងខេត្តរបស់លោក ដោយបារម្ភថាវាអាចមានទំនាស់ជាមួយនឹងការវិនិយោគពីប្រទេសចិន ហើយក្លាយជាគោលដៅនៃការវាយប្រហារនៅក្នុងជម្លោះជុំវិញកោះតៃវ៉ាន់នាពេលខាងមុខ។ ប៉ុន្តែរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិហ្វីលីពីនលោក កាលីតូ ហ្គាល់វ៉េស (Carlito Galvez) បានប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា រដ្ឋាភិបាលបានសម្រេចចិត្តរួចហើយ ហើយថាលោក ម៉ាំបា ក៏បានយល់ព្រម និងគោរពតាមការសម្រេចចិត្តនេះដែរ។

កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យទាហានអាមេរិកចល័តទ័ពនៅតាមមូលដ្ឋានទ័ពនីមួយៗក្នុងប្រទេសហ្វីឡីពីន ព្រមទាំងផ្ទុកសម្ភារៈយោធា និងផ្ដល់ការផ្គត់ផ្គង់នៅទីនោះទៀតផង។

ទីក្រុងប៉េកាំងតែងតែរិះគន់កិច្ចព្រមព្រៀងនេះ ហើយតាមរយៈស្ថានទូតរបស់ខ្លួននៅហ្វីលីពីនបាននិយាយនាពេលថ្មីៗនេះថា EDCA គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការឡោមព័ទ្ធ និងទប់ស្កាត់ប្រទេសចិន តាមរយៈសម្ព័ន្ធភាពយោធារបស់ខ្លួនជាមួយប្រទេសហ្វីលីពីន៕




អត្ថបទបន្ទាប់


ប្រធានសភាអាមេរិកកំណត់ថានឹងជួបមេដឹកនាំកោះតៃវ៉ាន់នៅនៅថ្ងៃពុធនេះ ទោះជាបីជាចិនព្រមានខ្លាំងៗក៏ដោយ

ព័ត៌មាន
ទីបំផុតប្រធានសភាសហរដ្ឋអាមេរិកលោក ខេវិន ម៉េកខាធី នឹងរៀបចំកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន នៅទីក្រុងឡូសអេនជឺឡេស…

តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងតែឈឺក្បាលវិលមុខ ដោយសារនាវាមុជទឹកនុយក្លេអ៊ែរចិនក្នុងសមុទ្រចិនខាងត្បូងមែនឬយ៉ាងណា?

ព័ត៌មាន
របាយការណ៍ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញថា នេះជាលើកដំបូងហើយដែលប្រទេសចិនបានរក្សាទុកនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរ យ៉ាងហោចណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ