ទីក្រុងម៉ានីល

ហ្វីលីពីនទទួលជួបមិត្តយល់ចិត្តអាម៉េរិកនៅសប្ដាហ៍ក្រោយ ចំពេលស្ថានភាពនៅតំបន់សមុទ្រចិនខាងត្បូងកំពុងកើនកម្ដៅ


ការិយាល័យរបស់មេដឹកនាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីយប់ថ្ងៃពុធថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក អេនថូនី ប្ល៊ីនខិន នៅសប្តាហ៍ក្រោយនេះ ដើម្បីដោះស្រាយកិច្ចសហប្រតិបត្តិការ និងបញ្ហាសន្តិសុខក្នុងតំបន់។
ទីក្រុងម៉ានីល
ដោយ

បើគ្មាការប្រែប្រួលទេមេដឹកនាំហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នឹងទទួលជួបមិត្តយល់ចិត្តអាម៉េ​រិកតំណាងដោយរដ្ឋមន្ត្រីការបរទេស អេនថូនី ប៊្លីនខិន នៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាលើកិច្ចការងារសំខាន់ៗមួយចំនួន។ ជំនួបរវាងមេដឹកនាំទាំងពីរនេះ ធ្វើឡើង​​ស្របពេលដែលភាពតានតឹងរវាងហ្វីលីពីន និងចិន នៅដែនជម្លោះក្នុងសមុទ្រចិនខាងត្បូង កំពុងឡើងកម្ដៅកាន់តែខ្លាំង។

ពាក់ព័ន្ធនឹងជម្លោះនេះ លោក ម៉ាកូស ធ្លាប់បាននិយាយដោយបានប្ដេជ្ញាចិត្តថា នឹងការពារការទាមទារយកដែនសមុទ្ររបស់ប្រទេសហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យកង​កម្លាំងប្រដាប់អាវុធរបស់ខ្លួនសម្របសម្រួលការត្រៀមខ្លួនសម្រាប់ជម្លោះយោធាដែលអាចកើតឡើងជាយថាហេតុនៅក្នុងដែនសមុទ្រនេះ។

លោក ម៉ាកូស បានប្រាប់សន្និសីទសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចការងារនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ នៅសប្ដាហ៍នេះថា លោកមិនបានភ្ញាក់ផ្អើលចំពោះបញ្ហានេះនោះទេ ប៉ុន្តែហ្វីលីពីននឹងបន្តធ្វើនូវអ្វីដែលហ្វីលីពីន អាចធ្វើបាន ដើម្បីការពារដែនសមុទ្ររបស់ខ្លួនក្នុងការប្រឈមមុខនឹងការប៉ុនប៉ងដ៏សកម្មជាងមុនរបស់ចិន ក្នុងការច្បាមយកទឹកដីមួយចំនួន​របស់ហ្វីលីពីន។ ​

កាសែតជប៉ុន Asahi ក៏បានរាយការណ៍ដែរថា មេដឹកនាំនៃ​ប្រទេសជប៉ុន សហរដ្ឋអាម៉េរិក និងហ្វីលីពីនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចប្រជុំកំពូ​លមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិកនៅខែក្រោយនេះ។

សូមរំលឹកថា សេចក្តីសម្រេចឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ នៅទីក្រុងឡាអេ ប្រទេសហូឡង់ បានរកឃើញថា ការទាមទារគ្រប់គ្រងដែនសមុទ្រទាំងស្រុងរបស់ចិន មិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលសេចក្តីសម្រេចនេះ ដោយទាមទារ «អធិបតេយ្យភាពមិនអាចប្រកែកបាន» ទៅលើផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនខ្នាតធំៗរបស់ជប៉ុន បង្កើនប្រាក់ឈ្នួលដល់បុគ្គលិកក្នុងការចាកចេញពីការវង្វេងផ្លូវជាច្រើនទសវត្សរ៍មកនេះ

ព័ត៌មាន
ក្រុមហ៊ុនខ្នាតធំៗមួយចំនួននៅប្រទេសជប៉ុន បានប្រកាសពីការដំឡើងប្រាក់ឈ្នួលជាប្រវត្តិសាស្ត្រដល់កម្មករនិយោជិតរបស់ពួកគេ កាលពីថ្ងៃពុធ។ នេះគឺជាសញ្ញ…

សម្តេច ហ៊ុន ម៉ាណែត បង្ហាញសមិទ្ធផលដើរទាយក្នុងរយៈពេល៦ខែ ដើម្បីឆ្លើយតបនឹងអ្នករិះគន់ឌឺដង

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកត់សម្គាល់ឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាចាប់បដិសន្ធិឡើង មានក្រុមហ៊ុនន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ