វិស័យទេសចរណ៍

កោះភូកេតដាក់ក្តីរំពឹងខ្ពស់លើភ្ញៀវទេសចរចិន ក្នុងការជួយជំរុញវិស័យទេសចរណ៍ និងទីផ្សារខុនដូ


កោះភូកេតដែលត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ និងជាទីផ្សារអភិវឌ្ឈន៍ខុនដូដ៏លេចធ្លោមួយនៅក្នុងប្រទេសថៃ កំពុងរំពឹងលើការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន នៅចុងឆ្នាំ្ននេះ។ អ្នករកស៊ីក្នុងឧស្សាហកម្ម និងសេវាកម្មបដិសណ្ឋារកិច្ចរំពឹងថា ភ្ញៀវទេសចរចិននឹងត្រឡប់មកកម្សាន្តនៅកោះមួយនេះនៅក្នុងរង្វង់ត្រីមាសទី៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យធនាគារ
ដោយ

លោក ណាតថា កាហាប៉ាណា (Nattha Kahapana ) នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានអះអាងថា ជាធម្មតាក្រុមហ៊ុន និងទីភ្នាក់ងារទេសចរណ៍ចិន នឹងធ្វើដំណើរមកកាន់កោះភូកេត ចាប់ពីខែសីហា ដើម្បីស្វែងរកកន្លែងស្នាក់នៅ និងស្ទាបស្ទង់ផលិតផលទាក់ទងនឹងទេសចរណ៍ក្នុងការរៀបចំសម្រាប់សប្តាហ៍មាសរបស់ប្រទេសចិន នៅក្នុងអំឡុងខែតុលា។ ការមកដល់នៃបណ្តាទីភ្នាក់ងារទេសចរណ៍ចិន នៅខែក្រោយ នឹងបង្ហាញពីស្ថានភាពពិតនៃទីផ្សារអ្នកទេសចរមកពីមកហាយក្សចិន នៅកោះភូកេត សម្រាប់ត្រីមាសទី៤ នៃឆ្នាំនេះ។

លោកបានបន្តថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នការវិលត្រឡប់មកវិញរបស់អ្នកទេសចរចិន ពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ និងចំពោះទីផ្សារខុនដូនៅលើកោះនេះ ខណៈអ្នកទិញជនជាតិចិនជាធម្មតាស្ថិតក្នុងចំណោមអតិថិជនកំពូល។ គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ជនជាតិចិន និងរុស្ស៊ី គឺជាប្រភព និងជាទីផ្សារខុនដូដ៏ធំរបស់ថៃ។

អ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារខុនដូនៅកោះភូកេតនឹងមើលឃើញពីលំហូរចូលនៃយូនីតថ្មីៗជិត៦ពាន់យូនីតនៅក្នុងឆ្នាំនេះ ដូច្នេះការវិលរបស់ភ្ញៀវទេសចរចិន គឺពិតជាមានសារសំខាន់ក្នុងការស្រូបយកការផ្គត់ផ្គង់ដែលកំពុងកើនឡើងនេះ។ លោកបានអះអាងថា ទីផ្សារខុនដូនៅភូកេត បានមើលឃើញពីតម្រូវការដ៏រឹងមាំ និងការងើបឡើងវិញយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២២ មកម៉្លេះ។

យោងតាមក្រុមហ៊ុន Knight Frank Thailand ចំនួនខុនដូថ្មីដែលដាក់លក់នៅភូកេត បានកើនឡើងជិតដល់៥ពាន់យូនីត ក្នុងឆ្នាំ២០១៩ ខណៈដែលឆ្នាំ២០១៨ គឺមានត្រឹមតែ២ពាន់៥រយយូនីតតែប៉ុណ្ណោះ។ ក្រុមហ៊ុននេះអះអាងថា កំណើនខុនដូនេះត្រូវបានជំរុញដោយការកើនឡើងនៃចំនួនអ្នកទិញ និងអ្នកអភិវឌ្ឍន៍មកពីប្រទេសចិន។ កាលពីឆ្នាំ២០២៣ គម្រោងខុនដូនៅភូកេតដែលបានលក់ចេញមានប្រមាណជាង៣​៨០០ យូនីត នៅក្នុងចំណោមគម្រោងថ្មីសរុបជាង៤ពាន់យួនីត៕

ដោយ៖ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម អះអាងថា ក្រុមហ៊ុនផលិតស្ករស KSL ដែលប្រកាសដកការវិនិយោគពីកម្ពុជា កាលពីពេលថ្មីៗ មិនបានចុះបញ្ជីវិនិយោគនៅកម្ពុជានោះទេ

ព័ត៌មាន
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីពេលថ្មីៗថា មានក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទី៣របស់ថៃ KSL បានសម្រេចដកការវិនិយោគចេញពីកម្ពុជា ក្រោម…

ព្រះមហាក្សត្រចាត់ទុកការរក្សាធនធានព្រៃឈើ និងសត្វព្រៃ គឺជាការរក្សានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ

ព័ត៌មាន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពង់ក្នុងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ