អ្នកឆ្លង​កូវីដ-១៩នៅកម្ពុជា

ច្រើនបំផុតមិនធ្លាប់មាន! អ្នកឆ្លងថ្មីកូវីដ-១៩ ចំនួន​១៧៩នាក់ កម្ពុជារកឃើញត្រឹមតែរយៈពេល១ថ្ងៃ!


ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ ដល់ទៅ ១៧៩នាក់ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ គិតត្រឹមព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២១នេះ ដែលនេះគឺជាចំនួនអ្នកឆ្លងថ្មីដែលបានរកឃើញច្រើនបំផុតមិនធ្លាប់មានឡើយតាំងពីពេលដែលកម្ពុជាបានចាប់ផ្ដើមផ្ទុះឆ្លងកូវីដ-១៩ដំបូងក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ កំពុងយកសំណាកនិងទិន្នន័យពលរដ្ឋអំឡុងការរាលដាលកូវីដ១៩ក្នុងសហគមន៍
ដោយ

បើតាម​របាយការណ៍​ពីក្រសួង​សុខាភិបាល​នៅព្រឹក​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ អ្នកឆ្លងថ្មីទាំងនោះ មាន១៧៨នាក់​ជាករណីឆ្លង​ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​ និងមានតែម្នាក់គត់ ដែលជាករណីនាំចូល។ ហើយក្នុងនោះ ចំណោមករណីឆ្លងថ្មីទាំងនោះ គឺភាគច្រើនបំផុត​​ត្រូវបាន​រកឃើញ​នៅខេត្តព្រះសីហនុ បន្ទាប់មកនៅ​រាជាធានីភ្នំពេញ ខេត្តកណ្ដាល និងព្រៃវែង ។

យោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលដដែល គិតត្រឹមព្រឹក​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ ចំនួន​អ្នកឆ្លង​កូវីដ-១៩ សរុប​ទាំងអស់មាន ២.១៤៧ នាក់ហើយក្នុងនោះ មាន​ដល់ទៅ១.៦២២នាក់ គឺជាករណីឆ្លង​ចូលក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។ ទោះយ៉ាងណា​ចំនួន​អ្នក​ដែលបាន​ជាសះស្បើយ​ក៏មាន​ការកើនឡើង​សរុប​ដល់ទៅ ១.១៣២នាក់ ខណៈដែល​នៅព្រឹកថ្ងៃទី ២៧ ខែមីនានេះអ្នកជាសះស្បើយថ្មី​មានចំនួន៥៨នាក់។

មួយរយៈចុងក្រោយនេះ បន្ទាប់ពីរាជាធានីភ្នំពេញ ខេត្ត​កណ្ដាល និងខេត្តព្រះសីហនុ ត្រូវបាន​គេមើលឃើញថា​មាន​ករណីឆ្លង​កូវីដ-១៩​ច្រើនជាងគេ។

កាលពីថ្ងៃទី ២៦ ខែមីនា កម្ពុជា​ក៏ទើបទទួលបាន​វ៉ាក់សាំង​ Sinovac ដែលខ្លួនបានបញ្ជាទិញ​ពី​ប្រទេស​ចិន​ចំនួន​១,៥លានដូស តម្លៃ​១៥លាន​ដុល្លារអាមេរិកផងដែរ ហើយគិតត្រឹមថ្ងៃទី ២៧ ខែមីនា កម្ពុជា​ទទួលបានវ៉ាក់សាំង​ដើម្បីចាក់ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រមាណជាង​២លាន​៤សែនដូសហើយ។

ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បន្ដអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទាំងអស់​​ចូលរួម​​អនុវត្ត​វិធានការ​ការពារមួយចំនួន​ដូចជា វិធានការ ៣ ការពារ (ពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និងវិធានការ៣កុំ (កុំទៅកន្លែងមាន​មនុស្សច្រើនកកកុញ, កុំទៅកន្លែង​បិទជិត​គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសក្បែរខាងភូមាផ្តើមរឹតត្បិតតាមព្រំដែនក្រោយពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួន

ព័ត៌មាន
បាតុកម្មនិងអំពើហិង្សាបន្តអូសបន្លាយក្នុងប្រទេសភូមា ជាហេតុនាំឲ្យពលរដ្ឋកាន់តែច្រើនរត់ចោលផ្ទះសម្បែងនៅទីក្រុង មកនៅតាមជនបទ និងខ្លះភៀសខ្លួនទៅតាមព្…

តើនរណាជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងប្រទេសចិន?

ព័ត៌មាន
ប្រទេសចិន កាលពីឆ្នាំមុនបាននាំមុខសហរដ្ឋអាមេរិក ដែលមានកំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេបំផុត ប៉ុន្ដែ ចំពោះតំណែងថានរជាកំពូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ