អាហារូបករណ៍ចំនួន ៥០កន្លែង ពី ប៉េង ហួត គ្រុប

អង្គការមូលនិធិកុមារកម្ពុជា ទទួលជំនួយអាហារូបករណ៍ដ៏ធំជាលើកទី១ ក្នុងប្រទេសកម្ពុជា ពី ប៉េង ហួត គ្រុប


ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង គិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF) សម្រាប់ជួយសម្រួលដល់ជីវភាពខ្វះខាត និងជាស្ពានចម្លងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង របស់ប្អូនៗថ្នាក់ទី១២ សរុបចំនួន ៥០នាក់ ដែលនឹងត្រៀមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ២០២៣ ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង គិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារអាមេរិក ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)

ការចូលរួមផ្ដល់អាហារូបករណ៍ចំនួន ៥០កន្លែងនេះ គឺជាការរួមចំណែកមួយនៃវិស័យអប់រំ ដែលស្ថិតក្នុងចំណោមសសរស្ដម្ភធំៗទាំងបី នៃការងារសង្គមរបស់ ប៉េង ហួត គ្រុប ពោលគឺ៖ «ការងារបរិស្ថាន អប់រំ និង សង្គម»។

លោកជំទាវ ហុង ដានី អគ្គនាយិកាបុរី ប៉េង ហួត បានមានមតិសំណេះសំំណាលយ៉ាងដូច្នេះថា៖ «ការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៥០កន្លែង ដល់ប្អូនៗសិស្សានុសិស្ស របស់អង្គការមូលនិធិកុមារកម្ពុជា គឺជាការចូលរួមក្នុងវិស័យអប់រំ ដែលជាសសរស្ដម្ភធំទី១ នៃកិច្ចការសង្គមរបស់ក្រុមហ៊ុន ដែលក្នុងនោះអាទិភាពរបស់យើងក៏ស្របទៅនឹងគោលការណ៍ របស់អង្គការសហប្រជាជាតិផងដែរ ​ហើយយើងសង្ឃឹមថាប្អូនៗនឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាទំពាំងស្នងឫស្សី ដើម្បីជួយខ្លួនឯង គ្រួសារនិងតបស្នងដល់សង្គមយើងវិញ»។

លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិ នៃអង្គការមូលនិធិកុមារកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ប៉េង ហួត គ្រុប ដោយសង្កត់ធ្ងន់ថា៖ «នេះគឺជាលើកទី១ ហើយសម្រាប់ អង្គការមូនិធិកុមារកម្ពុជា របស់យើងខ្ញុំ ដែលទទួលជំនួយអាហារូបករណ៍ដ៏ធំដែលមិនធ្លាប់មានពីមុនមក ពីម្ចាស់ជំនួយក្នុងប្រទេសកម្ពុជា ខណៈដែលអាហារូបករណ៍ទាំងនេះ គឺជាស្ពានដើម្បីចម្លងកូនៗនៅទីនេះ ឱ្យទទួលបានការអប់រំ និងចំណេះដឹងកាន់តែខ្ពស់ ដើម្បីផ្លាស់ប្ដូរវាសនា ក៏ដូចជាបំពេញក្ដីសុបិន្តរបស់ពួកគេនាពេលអនាគត»។​

លោកបន្ថែមទៀតថា នេះមិនមែនជាលើកទី១ ទេដែល ប៉េង ហួត គ្រុប បានផ្ដល់ជំនួយមកអង្គការយើងខ្ញុំ កន្លងមកក្រុមហ៊ុនក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជាច្រើន ចែកជូនដល់ក្រុមគ្រួសារក្រីក្រក្នុងសហគមន៍ និងកូនៗដែលកំពុងសិក្សាក្រោមការផ្គត់ផ្គង់របស់អង្គការមូលនិធិកុមារកម្ពុជា ផងដែរ។

សូមបញ្ជាក់ផងដែរ ប៉េង ហួត គ្រុប បានកំណត់អាទិភាពការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ ពោលគឺ៖ ​«ការងារបរិស្ថាន អប់រំ និង សង្គម»។

កន្លងមកតាមរយៈការងារសង្គមដែលក្រុមហ៊ុនបានធ្វើរួមមាន៖ «ការចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សមាគមសិល្បៈ និង កីឡា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបៃតង ប្រកបទៅដោយផាសុកភាពនៅគ្រប់គម្រោងរបស់បុរី ប៉េង ហួត និងការចូលរួមសហការលើកកម្ពស់បរិស្ថានស្អាតជាមួយក្រសួងបរិស្ថាន ការសាងសង់ផ្លូវថ្នល់ កសាងព្រះវិហារ កសាងផ្ទះជូនអតីតយុទ្ធជន និង យោធិនពិការ កសាងសាលារៀន ការផ្តល់អាហារូបករណ៍ដល់និសិ្សតក្រីក្រ ផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ព្រមទាំងការឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សសាលាក្រីក្រនៅតាមបណ្តាខេត្តនានា»៕




អត្ថបទបន្ទាប់


ប្រធានាធិបតីបារាំង លោកម៉ាក្រុង សម្លឹងឃើញឱកាសក្លាយជាដៃគូសន្ទនារវាងបារាំង-អាស៊ាន

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក Emmanuel Macron អំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលAPEC នៅទីក្រុងបាងកកប្រទេសថៃ កាលពីសប្តាហ៍មុន បានបង្ហាញពីបំណង ច…

វៀតណាមនាំចេញផលិតផលកសិកម្មដល់ ៤៥ពាន់លានដុល្លារនៅ១០ខែឆ្នាំនេះ កើន១៤%

ព័ត៌មាន
នៅ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញផលិតផលកសិកម្មសរុបរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ សម្រេចបានក្នុងទំហំទឹកប្រាក់ដល់ទៅប្រមាណ ៤៥ពាន់លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ