ប្រទេសប៉ូឡូញ

ប៉ូឡូញអាចទទួលបានមូលនិធិទំហំ៧៦ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបង្កកត្រឡប់មកវិញ


ប៉ូឡូញដែលជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្តាលនឹងអាចទទួលកញ្ចប់មូលនិធិដែលមានតម្លៃរហូតដល់ទៅជាង៧៦ពាន់លានអឺរ៉ូឡើងវិញ បន្ទាប់ពីសហភាពអឺរ៉ុបបានបង្កកកញ្ចប់មូលនិធិដ៏ច្រើននេះ ដោយសារតែក្តីមន្ទិលអំពីបញ្ហាទាក់ទងនឹងឯករាជ្យភាពនៃប្រព័ន្ធតុលាការរបស់ប្រជាជាតិមួយនេះ។
ប្រទេសប៉ូឡូញ
ដោយ

ពាក់ព័ន្ធនឹងកញ្ចប់មូលនិធិនេះ គណៈកម្មការអឺរ៉ុបបានអះអាងថា អ្នកជំនាញនឹងប្រើប្រាស់រយៈពេល៣ខែ ដើម្បីពិនិត្យឡើងវិញនូវអ្វី ដែលសហភាពអឺរ៉ុបព្រួយបារម្ភ។

គណៈកម្មការអឺរ៉ុបបានចាប់ផ្តើមដំណើរការ ពិនិត្យឡើងវិញលើកញ្ចប់មូលនិធិទំហំប្រមាណ៧៦ពាន់លានអឺរ៉ូរបស់ប៉ូឡូញ ដែលខ្លួនបានបង្កក ក្រោយព្រួយបារម្ភអំពីឯករាជ្យភាពរបស់តុលាការ នៅប្រទេសដែលមានប្រជាជនជិត៤០លាននាក់មួយនេះ។ បច្ចុប្បន្នតម្រូវការសាច់ប្រាក់ ឫកញ្ចប់មូលនិធិអភិវឌ្ឈន៍ គឺជាបញ្ហាអាទិភាពចម្បងសម្រាប់ប្រទេសប៉ូឡូញ ដើម្បីយកមកបំពេញ និងដំណើរការគម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេស សំដៅធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គម្លាតជាមួយរដ្ឋជាសមាជិកអឺរ៉ុបផ្សេងទៀត។

ប៉ុន្តែកំណែទម្រង់ប្រព័ន្ធតុលាការ ដ៏ធំទូលាយ ដែលណែនាំដោយរដ្ឋាភិបាលស្តាំនិយមនៅក្នុងប្រទេសនេះ នាំឱ្យទីក្រុងប្រ៊ុចសែលបង្កកកញ្ចប់មូលនិធិខាងលើ ដោយបារម្ភពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ គណកម្មការអឺរ៉ុបព្រួយបារម្ភថា កំណែទម្រង់ប្រព័ន្ធតុលាការ ដែលប៉ូឡូញកំពុងតែធ្វើនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចំណាយ និងការត្រួតពិនិត្យប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប ដែលជាម្ចាស់មូលនិធិដ៏មហាសាលនេះ។

អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប បាននិយាយថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបលើកញ្ចប់ជំនួយដែលបង្កកនេះ គឺត្រូវបានពិចារណាឡើងវិញក្រោយប៉ូឡូញ បានជូនដំណឹងជាផ្លូវការថា ខ្លួននឹងពិចារណាបំពេញលក្ខខណ្ឌនានា ដើម្បីធានាឯករាជ្យភាពរបស់តុលាការ។

តំណាងគណៈកម្មការអឺរ៉ុប បាននិយាយថា ឥឡូវនេះខ្លួនកំពុងវិភាគលើលិខិត ដែលបានដាក់ជូនដោយអាជ្ញាធរប៉ូឡូញ ដើម្បីវាយតម្លៃថា តើលក្ខខណ្ឌនៃការអនុញ្ញាតនៅក្នុងសំណើរ ត្រូវបានបំពេញដែរឬទេ ហើយខ្លួនកំពុងទាក់ទងជាទៀងទាត់ជាមួយអាជ្ញាធរប៉ូឡូញទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ ដើម្បីធ្វើបច្ចុប្បន្នភាពនៃព័ត៌មាន។

ប្រភពដដែលបានបន្តថា ការពិនិត្យឡើងវិញនូវសំណើរំលាយការបង្កកកញ្ចប់មូលនិធិនេះអាចចំណាយពេលដល់ទៅ៣ខែ ឬយូរជាងនេះ ប្រសិនបើគណៈកម្មការអឺរ៉ុបស្នើសុំឱ្យប៉ូឡូញធ្វើការបំភ្លឺ។ នៅពេលនេះគេដឹងថា ប៉ូឡូញកំពុងត្រូវការនូវកញ្ចប់ឥណទានជាប្រាក់កម្ចី និងប្រាក់ជំនួយឥតសំណងពីសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចបន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ-១៩ និងពង្រឹងការតភ្ជាបផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្លាំងជាមួយសមាជិកអឺរ៉ុបផ្សេងៗទៀត៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើបារាំងដែលជាបងធំទី២នៅសហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងបញ្ហាធំៗអ្វីខ្លះនៅឆ្នាំ២០២៤ នេះ?

ព័ត៌មាន
ប្រទេសបារាំង ដែលជាមហាអំណាចយោធា និងសេដ្ឋកិច្ចមួយនៅលើពិភពលោក ត្រូវបានគេអះអាងថា កំពុងប្រឈមមុខនឹងបញ្ហាធំៗយ៉ាងហោចណាស់ចំនួន៤។ សារព័ត៌មាន…

សហរដ្ឋអាម៉េរិក មានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល ប៉ុន្តែត្រូវបានលោក ដូណាល់ ត្រាំ ជំទាស់ដាច់ខាត

ព័ត៌មាន
ធនាគារកណ្ដាលរបស់សហរដ្ឋអាម៉េរិក ដែលជាបងធំទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចមានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល (Digita…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ