លុយដុល្លារឌីជីថល

សហរដ្ឋអាម៉េរិក មានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល ប៉ុន្តែត្រូវបានលោក ដូណាល់ ត្រាំ ជំទាស់ដាច់ខាត


ធនាគារកណ្ដាលរបស់សហរដ្ឋអាម៉េរិក ដែលជាបងធំទី១ របស់ពិភពលោកទាំងផ្នែកយោធា និងសេដ្ឋកិច្ចមានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល (Digital Dollar) ប៉ុន្តែផែនការនេះត្រូវបានលោក ដូណាល់ ត្រាំ អតីតប្រធាធិបតីអាម៉េរិក និងជាបេក្ខជនឈរឈ្មោះជាប្រធានាធិបិតីបច្ចុប្បន្នជំទាស់ដាច់ខាត។ តើមានហេតុផលអ្វីបានជាលោក ដូណាល់ ត្រាំ ជំទាស់នឹងផែនការនេះ?
លុយដុល្លារឌីជីថល
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Bloomberg នៅថ្ងៃពុធ ទី២៤ ខែមករា ធនាគារកណ្ដាលអាម៉េរិក(Federal Reserve)កំពុងមានផែនការសម្ងាត់ប្រុងបង្កើតលុយដុល្លារឌីជីថល ប៉ុន្តែផែនការនេះត្រូវបានលោក ដូណាល់ ត្រាំ ជំទាស់ដាច់ខាត។

លោក ដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋបានបញ្ជាក់ប្រាប់ទៅក្រុមអ្នកគាំទ្ររបស់លោកក្នុងយុទ្ធនាការឃោសនា កាលពីយប់ថ្ងៃច័ន្ទ ទី២២ ខែមករា នៅរដ្ឋញូវហ៊ែមស័រ (New Hampshire) ថា លោកនឹងមិនអនុញ្ញាតឱ្យធនាគារកណ្ដាលអាម៉េរិក បង្កើតរូបិយប័ណ្ណឌីជីថលនោះឡើយ។

លោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) អតីតបេក្ខជនឈរឈ្មោះជាប្រធានាធិបតីអាម៉េរិក មកពីគណបក្សសាធារណរដ្ឋ ដែលកាលពីមុនមិនចូលចិត្តលោក ដូណាល់ ត្រាំ បានងាកមកកោតសរសេរលោក ដូណាល់ ត្រាំ យ៉ាងខ្លាំង ដែលបានចូលរួមជាមួយលោកក្នុងការជំទាស់នឹងផែនការបង្កើតលុយដុល្លារឌីជីថលនេះ។

ស្របគ្នាទៅនឹងជំហររបស់លោក ដូណាល់ ត្រាំ លោក វីវេក រ៉ាម៉ាស្វាមី (Vivek Ramaswamy) បានលើកឡើងថា រូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលអាចបង្កការគំរាមកំហែងដល់សិទ្ធិសេរីភាពបុគ្គល ព្រោះវាធ្វើឱ្យរដ្ឋាភិបាលមួយមានសិទ្ធិអំណាចធំដែលអាចលុបចោលគណនីធនាគារផ្ទាល់ខ្លួនរបស់បុគ្គលណាម្នាក់តាមអំពើចិត្តជាការដាក់ទណ្ឌកម្ម។

លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងម្ដងរួចមកហើយអំឡុងខែកក្កដា ឆ្នាំ២០១៩ ថា លោកមិនគាំទ្ររូបិយប័ណ្ណឌីជីថល Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀតនោះឡើយ ព្រោះវាមិនមែនជាក្រដាសប្រាក់ និងស្ថិតក្នុងលំហអាកាស ហើយតម្លៃរបស់វាទៀតសោតគឺប្រែប្រួលឡើងចុះមិនទៀង ពោលគឺមានហានិភ័យខ្ពស់។

លោកបានបន្ថែមថា រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ ដែលមិនត្រូវបានធ្វើនិយ័តកម្មឱ្យបានត្រឹមត្រូវអាចជួយសម្រួលដល់អំពើល្មើសច្បាស់រួមមានទាំងការការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងសកម្មភាពខុសច្បាស់ផ្សេងៗទៀតផងដែរ៕​​​​

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ូឡូញអាចទទួលបានមូលនិធិទំហំ៧៦ពាន់លានអឺរ៉ូ ដែលសហភាពអឺរ៉ុបបង្កកត្រឡប់មកវិញ

ព័ត៌មាន
ប៉ូឡូញដែលជាប្រទេសមួយស្ថិតនៅតំបន់អឺរ៉ុបកណ្តាលនឹងអាចទទួលកញ្ចប់មូលនិធិដែលមានតម្លៃរហូតដល់ទៅជាង៧៦ពាន់លានអឺរ៉ូឡើងវិញ បន្ទាប់ពីសហភាពអឺរ៉ុ…

ហេតុអ្វីមាសក្លាយជាទុនបម្រុងអន្តរជាតិដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនានាជុំវិញពិភពលោក?

ព័ត៌មាន
ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ