តួគី-បាតុកម្ម-អតិផរណា

ពលរដ្ឋតួគីចេញធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ ជុំវិញការឡើងថ្លៃទំនិញ ខណៈប៉ូលីសឃាត់ខ្លួនរាប់សិបនាក់


ពលរដ្ឋតួគី នៅដើមសប្ដាហ៍នេះ បានចេញធ្វើបាតុកម្មតវ៉ាតាមដងផ្លូវ ជុំវិញការឡើងថ្លៃទំនិញ ខណៈប៉ូលីសឃាត់ខ្លួនរាប់សិបនាក់!! ប្រឈមមុខនឹងវិបត្តិអតិផរណា ទំនិញចេះតែបន្តឡើងថ្លៃខ្លាំង ពលរដ្ឋតួគីជាច្រើនរយនាក់ បាននាំគ្នាចេញធ្វើបាតុកម្មនៅតាមដងផ្លូវ ប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលតួគី។
ក្រុមបាតុករត្រូវប៉ូលីសឃាត់ខ្លួនក្នុងទីក្រុងអ៊ីងស្តង់ប៊ុល ប្រទេសតួគី
ដោយ

ប៉ូលិស​ប្រឆាំង​បាតុកម្ម បាន​ឃាត់​និង​ឃុំខ្លួន​បាតុករ​តួ​គី​រាប់​សិប​នាក់ ក្រោយ​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ចំ​កណ្តាល​ក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​រដ្ឋបាល​ក្រុង​មួយ​នេះ​អះអាង​ថា ជា​បាតុកម្ម​ដែល​គ្មាន​ការ​អនុញ្ញាត និង ខុសច្បាប់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

បាតុករ​ត្រូវ​បាន​រារាំង​និង​ឃាត់ខ្លួន​ក្នុង​ពេល​ដែល​ពួក​គេ​ព្យាយាម​ចូល​ទៅ​កាន់​ទីលាន តាក់ស៊ី​ម​(Taksim) ជាទី​ដែល​ពួក​គេ​គ្រោង​នឹង​ធ្វើការ​សម្តែង​មតិ​។ ការ​ឈាន​ដល់​ការ​ចាប់ខ្លួន​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ការិយាល័យ​របស់​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​អះអាង​ថា គេ​បាន​អនុញ្ញាត​ឱ្យ​បាតុករ​សម្តែង​មតិ​តែ​នៅ​ក្នុងស្រុក​មួយ​ផ្សេង​ទៀត​ប៉ុណ្ណោះ មិនមែន​ក្នុង​ក្រុង​អ៊ី​ស្តង់​ប៊ុល​ឡើយ ហើយ​បាន​ចាត់​ទុក​ការ​ជួបជុំ​គ្នា​នៅ​គ្រប់​ទីតាំង​ផ្សេង​ពី​នេះ រួម​ទាំង​ក្រុង​អ៊ី​ស្តង់​ប៊ុល​ផង​ដែរ ថា​គ្មាន​ការ​អនុញ្ញាត និង​ខុសច្បាប់​។

បាតុករ​ខ្លះ​ត្រូវ​បាន​ប៉ូ​លី​ស​បង្ក្រាប​បាតុកម្ម​វាយតប់ មុន​នឹង​វាយ​ខ្នោះ​ហើយ​បោះ​ចូល​ទៅ​ក្នុង​រថយន្ត រួច​ក៏​បើក​ចេញ​ទៅ​។ រូបភាព​ទាំងនេះ​ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​ក្នុងស្រុក​របស់​តួ​គី​ផង​ដែរ​។ ក្រៅពី​នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប៉ូ​លី​ស​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣០​នាក់​ផ្សេង​ទៀត​នៅ​កណ្តាល​ទីក្រុង ប៉េ​ស៊ី​ក​តាស់​(Besiktas) និង​មនុស្ស​២២​នាក់​ផ្សេង​ទៀត​នៅ​ក្នុងស្រុក ស៊ី​ស្លី​(Sisli)​។

សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី បាន​និយាយ​ថា អ្នក​តវ៉ា​សរុប​ចំនួន​១៦៤​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ទូ​ទាំង​ទីក្រុង ពី​បទ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ខុសច្បាប់​។

គួរ​បញ្ជាក់​ថា អត្រា​អតិផរណា​ប្រចាំឆ្នាំ​របស់​ប្រទេស​តួ​គី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់ ៦៨%​ឯណោះ​នៅ​ក្នុង​ខែមេសា ខណៈ​ដែល​ធនាគារកណ្ដាល​របស់​ប្រទេស​នេះ រំពឹង​ថា អតិផរណា​នៅ​ពេញ​មួយ​ឆ្នាំ​២០២២​នេះ មាន​ជិត​៤៣%​។ សម្ទុះ​អតិផរណា​ដ៏​ខ្ពស់​នេះ ត្រូវ​បាន​ជំរុញ​ដោយ​បញ្ហា​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​ក្នុង​ប្រទេស បង្ក​ឡើង​ដោយ​គោលនយោបាយ​មិន​ត្រឹម​ត្រឹម​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​។ អត្រា​អតិផរណា​នៅ​តួ​គី បាន​បន្ត​កើនឡើង​រហូត​មក តាំង​តែ​ពី​ខែធ្នូ​ចុងឆ្នាំ​២០២១​មក​។

បញ្ហា​សេដ្ឋកិច្ច​តួ​ក​គី​មាន​ឫសគល់​យ៉ាង​ជ្រៅ ប៉ុន្តែ​បញ្ហា​ដែល​រាលដាល​ពី​ខែធ្នូ​ឆ្នាំ​២០២១​គឺ​បណ្ដាល​មក​ពី​ការ​ទទូច​របស់​ប្រធានាធិបតី​លោក អែរ​ដូ​ហ្គែ​ន ដើម្បី​បញ្ចុះ​ការ​ប្រាក់​ក្នុង​ប្រព័ន្ធ​ធនាគារ​តួ​គី ខណៈ​ពេល​ដែល​អតិផរណា​កំពុង​កើនឡើង​ស្រាប់​ទៅ​ហើយ​នោះ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​ផ្ទុយ​ស្រឡះ​ទាំងស្រុង​ពី​ការ​ណែនាំ​របស់​សេដ្ឋវិទូ​។

សូម​ជម្រាប សូ​ម្បី​តែ​នៅ​អំឡុង​ពេល​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩ និង​ការ​រាំងស្ទះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ដែល​បាន​ចាប់ផ្តើម​រារាំង​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​តួ​ក​គី​បាន​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​រួច​ស្រេច​ទៅ​ហើយ ខណៈ​ពេល​ដែល​ប្រទេស​មួយ​នេះ​ព្យាយាម​ដោះស្រាយ​បញ្ហា​បំណុល​ដ៏​ធំ និង​ការ​ធ្លាក់​តម្លៃ​រូបិយ​បណ្ណ លី​រ៉ា​របស់​ខ្លួន គួប​ផ្សំ​នឹង​ការ​កើនឡើង​អតិផរណា​។

សេដ្ឋកិច្ច​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំ​២០២១ សម្រេច​បាន​កំណើន​ដល់​ទៅ ១១% ប៉ុន្ដែ នៅ​ឆ្នាំ​២០២២ ត្រូវ​បាន​គេ​ព្យាករ​ចុង​ក្រោយ​នេះ​ថា នឹង​មាន​កំណើន​ត្រឹមតែ​៣%​ប៉ុណ្ណោះ​៕

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវើលដ៍ប៊្រីដ ចាប់ដៃជាមួយក្រុមហ៊ុនសិង្ហបុរី YCH បង្កើតមជ្ឈមណ្ឌលភស្តុភារកម្មតម្លៃ២០០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុបរបស់អ្នកឧកញ៉ា សៀ ឬទ្ធី បានចាប់ដៃគ្នាជាមួយក្រុមហ៊ុន YCH មកពីសិង្ហបុរី ដើម្បីសិក្សាលើគម្រោងបង្កើតមជ្ឈមណ្ឌលភស្តុភារកម្…

មេដឹកនាំឥណ្ឌាទស្សនកិច្ចនៅអឺរ៉ុប ក្រោយរងការរិះគន់មិនថ្កោលទោសរុស្ស៊ី និងបង្កើនការទិញប្រេងច្រើនជាងមុន

ព័ត៌មាន
នៅចំពោះមុខការរិះគន់ខ្លាំងៗថា មិនបានថ្កោលរុស្ស៊ីលើសង្គ្រាមឈ្លានពានអ៊ុយក្រែន ព្រមទាំងឆ្លៀតឱកាសបង្កើនការនាំចូលប្រេងពីរុស្ស៊ីកាន់តែច្រើនជាងមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ