អង្គការណាតូ

លោក ពូទីន ព្រមានហ្វាំងឡង់ក្រោយពីប្រទេសនេះចូលក្នុងអង្គការណាតូ


ប្រធានាធិបតីរុស្ស៊ី លោ វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងមានបញ្ហាជាមួយប្រទេសក្បែរខាងហ្វាំងឡង់ បន្ទាប់ពីប្រទេសនេះបានចូលរួមជាសមាជិកក្នុងអង្គការសម្ព័ន្ធយោធាអាត្លង់ទិកខាងជើងកាលលពីដើមឆ្នាំនេះ។ ហ្វាំងឡង់ដែលជាប្រទេសមានព្រំប្រទល់ជាប់រុស្ស៊ីដ៏វែង និងជាប្រទេសអព្យាក្រឹតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក បានចូលជាសមាជិកទី៣១ នៃអង្គការណាតូកាលពីខែមេសា ក្រោយមើលឃើញពីហានិភ័យនៃការចូលឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំមុន។
អង្គការណាតូ
ដោយ

មេវិមានក្រឹមឡាំងលោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា បស្ចិមប្រទេសបានយកហ្វាំងឡង់ និងអូសចូលទៅក្នុងអង្គការណាតូ! ហេតុអ្វី? រុស្ស៊ីមិនដែលមានជម្លោះជាមួយហ្វាំងឡង់ទេ ហើយវិវាទទាំងអស់ រួមទាំងបញ្ហាទឹកដីនៅពាក់កណ្តាល​សតវត្សទី២០ទាំងអស់ ត្រូវបានដោះស្រាយជាយូរមកហើយ។ លោកបានបន្ថែមថា ប្រទេសទាំងពីរមិនដែលមានបញ្ហាអ្វីទេ ប៉ុន្តែឥឡូវនេះ«វានឹងមាន» ព្រោះយើងនឹងបង្កើតក្រុមយោធានៅតំបន់ Leningrad ដែលនៅជាប់ព្រំដែនប្រទេសហ្វាំងឡង់។

ក្នុងពេលជាមួយគ្នានេះ លោក ពូទីន ក៏បានច្រានចោលការលើកឡើងមិនសមហេតុសមរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក ដែលថាលោក ពូទីន នឹងបន្តទៅមុខទៀត ប្រសិនបើរុស្ស៊ីដណ្តើមយកអ៊ុយក្រែនបាន ហើយម៉ូស្គូអាចវាយប្រហារសម្ព័ន្ធមិត្តណាតូ និងអូសទាញទាហានអាម៉េរិកចូលទៅក្នុង ជម្លោះ។ បុរសខ្លាំងរុស្ស៊ីរូបនេះបាននិយាយថា រុស្ស៊ីគ្មានហេតុផលភូមិសាស្ត្រនយោបាយណាមួយក្នុងការប្រើកម្លាំងយោធាប្រយុទ្ធជាមួយប្រទេសណាតូនោះទេ។

ទោះជាយ៉ាងណាក៏ដោយ មុនពេលលោក ពូទីន ចាប់ផ្តើមការឈ្លានពានលើអ៊ុយក្រែន លោកបានទាមទារម្តងហើយម្តងទៀតឱ្យណាតូកុំបន្តពង្រីកខ្លួនមកកៀកនឹងព្រំដែនជាមួយរុស្ស៊ី។ ប៉ុន្តែសង្គ្រាមនៅតែផ្ទុះឡើងរវាងរុស្ស៊ី និងប្រទេសក្បែរខាង គឺអ៊ុយក្រែន ដែលការណ៍នេះហើយបានជំរុញឱ្យប្រទេសហ្វាំងឡង់ផ្លាស់ប្តូរបរិយាកាសសន្តិសុខរបស់ខ្លួន ហើយនៅប៉ុន្មានខែបន្ទាប់ពីការឈ្លានពាន ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinistö បានបង្ហាញពីបំណងចូលជាសមាជិកអង្គការណាតូ។

គួរជម្រាបថា យោងតាមមាត្រា៥ នៃសន្ធិសញ្ញាអង្គការអាត្លង់ទិកខាងជើង ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងប្រទេសណាតូណាមួយ នឹងត្រូវចាត់ទុកថា ជាការវាយប្រហារប្រឆាំងនឹងអង្គការណាតូទាំងមូល ហើយណតូនឹងឆ្លើយតបវិញ។

ក្រោយចូលជាសមាជិកពេញសិទ្ធកាលពីខែមេសា ឆ្នាំនេះ រដ្ឋាភិបាលហ្វាំងឡង់បាននិយាយថា ខ្លួននឹងចំណាយប្រាក់ប្រហែល១៤៣លានដុល្លារ សម្រាប់ការសាងសង់របងការពារនៅតាមព្រំដែនភាគខាងកើតជាមួយរុស្ស៊ី ដែលមានប្រវែងជាង១ពាន់៣រយគីឡូម៉ែត្រ ដែលធ្លាប់មានការការពារសន្តិសុខខ្សោយ។ ទន្ទឹមគ្នានេះ ហ្វាំងឡង់បានសម្រេចបិទព្រំដែនទាំងមូលរបស់ខ្លួនជាមួយរុស្ស៊ី ក្នុងសប្តាហ៍នេះ ដោយអះអាងថា មានមនុស្សរាប់រយនាក់កំពុងព្យាយាមឆ្លងកាត់ព្រំដែនហ្វាំងឡង់ដោយខុសច្បាប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិអចលនទ្រព្យនៅចិន កំពុងលេបត្របាក់ទ្រព្យសម្បត្តិរបស់ពលរដ្ឋវណ្ណៈកណ្តាល

ព័ត៌មាន
វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន កំពុងលេបត្របាក់ទ្រព្យសម្បត្តិរបស់ប្រជាជនវណ្ណៈកណ្តាលក្នុងទំហំដ៏មហាសាល ខណៈការវិនិយោគលើភាគហ៊ុនធ្លាក់ចុះ៣០% កញ្ច…

បញ្ហាបំណុលច្រើននៅតែជាកង្វល់សម្រាប់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបំណុលរបស់ពលរដ្ឋ ដែលមានជាង៩០% នៃ GDP

ព័ត៌មាន
ក្រុមអ្នកស្រាវជ្រាវ និងមេដឹកនាំឧស្សាហកម្ម បាននិយាយថា ការខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាបំណុលក្រៅផ្លូវការ និងប្រាក់កម្ចី គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ