ហេដ្ឋារចនាសម្ព័ន្ធ

ផ្លូវភ្ជាប់ពីផ្លូវ៦០ម៉ែត្រទៅព្រលានយន្តហោះភ្នំពេញថ្មី សម្រេចការសាងសង់បានជាង៦៧% ខណៈព្រលានសម្រេចបាន៥៥%


ផ្លូវភ្ជាប់ពីផ្លូវសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅសម្រេចការសាងសង់បានជាង៦៧%ហើយ ដោយគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នខាងក្រុមហ៊ុនកំពុងសម្រុកសាងសង់យ៉ាងសស្រាក់សស្រាំ។ ជាមួយគ្នានេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅមកទល់ពេលនេះសម្រេចបានជាង៥៥%ហើយ ដោយបានចំណាយទុនវិនិយោគអស់ប្រមាណ៨រយលានដុល្លារ។
1
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះការស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានប្រវែងជាង១៣គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង៦៧% ហើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍន៍កំពុងសម្រុកការសាងសង់យ៉ាងសស្រាក់សស្រាំ។ ក្រោយផ្លូវនេះសាងសង់រួច វាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់ក្បែរនោះ ឬធ្វើដំណើរចេញចូលអាកាសយានដ្ឋាននេះប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញឱ្យតម្លៃអចលនទ្រព្យនៅតំបន់មាននោះកាន់តែមានតមម្លៃខ្ពស់ផងដែរ។

ជុំវិញវឌ្ឍនភាពនៃការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ឯកឧត្តម ស៊ីន ចាន់​សិរីវុត្ថា បានអះអាងថា មកទល់ពេលនេះស្ថាបនាជំហានទី១ សម្រេចបានប្រមាណ៥៥%ហើយ ជាមួយការចំណាយទុនវិនិយោគអស់ប្រមាណ៨រយលានដុល្លារអាម៉េរិក។ បើគ្មានការប្រែប្រួលទេ មន្ត្រីជាន់ខ្ពស់រូបនេះវាយតម្លៃថា អាកាសយានដ្ឋានដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ​មួយនេះ អាចនឹងបញ្ចប់ការសាងសង់នៅត្រឹមចុងឆ្នាំ២០២៤ និងដាក់ឱ្យដំណើរការនៅអំឡុងឆមាសទី១ឆ្នាំ២០២៥។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពេលកន្លងទៅបានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ គឺជាសមិទ្ធផលដ៏មហិមាមួយសម្រាប់រដ្ឋបាលខេត្តកណ្តាល និងជាប្រភពចំណូលដ៏ធំសម្រាប់ខេត្តនេះផងដែរ។ ឯកឧត្តមជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឲ្យដំណើរការ វានឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ក៏ដូចជាជួយជំរុញកំណើន GDP សម្រាប់ពលរដ្ឋម្នាក់ៗ ដែលបច្ចុប្បន្នមានជាង២ពាន់ដុល្លារក្នុងម្នាក់ឲ្យមានការកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្មអះអាងថា វិស័យកសិកម្មកំពុងមានតម្រូវការឥណទានខ្ពស់ ដើម្បីពង្រីកផលិតកម្ម

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសស្វែងរកកិច្ចសហការជាមួយបណ្ដាធនាគារនានានៅកម្ពុជា ដើម្បីផ្ដល់កម្ចីឥណទានដល់កសិករ និងសហ…

ធនាគារជាតិចាប់ដៃជាមួយ Alipay Plus ដើម្បីពង្រីកការទូទាត់ប្រាក់រៀលទៅកាន់ពិភពលោក

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Alipay Plus ក្នុងគោលបំណងជំរុញការទូទាត់របស់អ្នកប្រើប្រាស់ឲ្យកាន់តែប្រសើរឡើង។ ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ