ជំនាញវិជ្ជាជីវៈ

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន នឹងជួយលើកកម្ពស់ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ជាមធ្យោបាយយូរអង្វែងជួយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចាកផុតពីភាពក្រីក្រ និងក្លាយជាគ្រួសារដែលមានជំនាញ អាចប្រកបការងារ និងមុខរបរដើម្បីបង្កើនចំណូលយូរអង្វែង ដ្បិតកាលណាមានជំនាញច្បាស់លាស់ នឹងអាចទទួលបានលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសការងារ ហើយវានឹងជួយដល់ការលើកកម្ពស់ផលិតភាពការងារ ក៏ដូចជាជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
3
ដោយ

នាពិធីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ នឹងធ្វើឲ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចមានជីវភាពល្អប្រសើរ តាមរយៈការទទួលបានជំនាញប្រចាំជីវិតពិតប្រាកដ ដើម្បីទទួលបាននូវឱកាសការងារ ក៏ដូចជាបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់ ព្រមទាំងបានឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារផងដែរ។

តួយ៉ាង តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញនេះ នឹងជួយកាត់បន្ថយគម្លាតជំនាញ និងលើកកម្ពស់ផលិតភាពនៅក្នុងសកម្មភាពផលិតកម្ម និងអាជីវកម្មនៅកម្ពុជា ខណៈដែលកម្ពុជាកំពុងខិតខំប្រែក្លាយខ្លួនពីឧស្សាហកម្មអត្តពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ ជាពិសេសវានឹងជំរុញដល់កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ តាមរយៈការផ្ដល់នូវកម្លាំងពលកម្មជំនាញដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនគប្បីត្រូវយកចិត្តដាក់ខ្ពស់ក្នុងការសិក្សាលើកម្មវិធីដែលរាជរដ្ឋាភិបាលបានដាច់ចេញនេះ ដើម្បីធ្វើយ៉ាងណាអាចលើកកម្ពស់ជីវភាពរបស់ខ្លួន និងគ្រួសារឱ្យកាន់តែប្រសើរ ដោយសម្តេចបានបានអំពាវនាវដល់យុវជនដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវដាក់ចិត្តសិក្សារៀនសូត្រឱ្យបានចប់ ព្រោះពេលវេលាមិនរងចាំមនុស្សនោះទេ ពោលគឺការចំណាយពេលវេលារយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ ដើម្បីទាញយកចំណេះជំនាញនៅក្នុងខ្លួននោះ យុវជនអាចមានជម្រើសច្រើនសម្រាប់អនាគតរបស់ពួកគេ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន រោងចក្រសហគ្រាស និងស្ថាប័ននានាបន្ថែមទៀត ដើម្បីទទួលយកយុវជនដែលទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅហាត់ការនៅតាមបណ្ដាក្រុមហ៊ុន រោងចក្រសហគ្រាស និងស្ថាប័នទាំងនោះ ខណៈបច្ចុប្បន្នក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានចុះកិច្ចព្រមព្រៀងជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ ដើម្បីបើកផ្លូវឱ្យមានការហាត់ការដល់អ្នកសិក្សាបច្ចេកទេសនិងវិជ្ជាជីវៈនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យឥណ្ឌូនេស៊ីដែលជាអ្នកផលិតអង្ករធំទី៤លើពិភពលោក នៅតែនាំចូលអង្ករ?

ព័ត៌មាន
ឥណ្ឌូនេស៊ីជាប្រទេសផលិតអង្ករធំលំដាប់ទី៤ នៅលើពិភពលោក ដោយអាចផលិតអង្ករបានដល់ទៅជាង៣០លានតោន នៅក្នុងមួយឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទ…

សហភាពអឺរ៉ុបយល់ព្រមកំណត់គោលដៅលើការផ្គត់ផ្គង់រ៉ែ កាត់បន្ថយការពឹងផ្អែកលើចិន

ព័ត៌មាន
ក្រុមអ្នកចរចាតំណាងឱ្យរដ្ឋាភិបាលសហភាពអឺរ៉ុប និងសមាជិកសភា សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ស្ដីពីការកំណត់គោលដៅសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ