ទីផ្សារអង្ករឥណ្ឌូនេស៊ី

តើមានកត្តាអ្វីជំរុញឱ្យឥណ្ឌូនេស៊ីដែលជាអ្នកផលិតអង្ករធំទី៤លើពិភពលោក នៅតែនាំចូលអង្ករ?


ឥណ្ឌូនេស៊ីជាប្រទេសផលិតអង្ករធំលំដាប់ទី៤ នៅលើពិភពលោក ដោយអាចផលិតអង្ករបានដល់ទៅជាង៣០លានតោន នៅក្នុងមួយឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែបើក និងជំរុញការនាំចូលអង្ករពីក្រៅប្រទេស ដើម្បីបំពេញស្តុក និងធានានិរន្តភាពស្បៀង។ ឥណ្ឌូនេស៊ីត្រូវការអង្ករយ៉ាងហោចណាស់១លាន២សែនតោន នៅត្រឹមដំណាច់ឆ្នាំនេះ។ តើមានអ្វីខ្លះធ្វើឱ្យប្រទេសដែលជាអ្នកផលិតថអង្ករធំជាងគេលំដាប់ទី៤ នៅលើពិភពលោកនាំចូលអង្ករពីប្រទេសដទៃ?
ទីផ្សារអង្ករឥណ្ឌូនេស៊ី
ដោយ

ទីភ្នាក់ងារស្បៀងអាហារជាតិ ឥណ្ឌូនេស៊ី បានអះអាងថា នៅពេលនេះរដ្ឋាភិបាលអាចធានានិរន្តភាពស្បៀងអាហារបាន ដោយខ្លួនមានអង្កររហូតដល់១លាន៣សែនតោន នៅក្នុងស្តុកអង្កររបស់រដ្ឋាភិបាល ក្នុងនោះបរិមាណអង្ករមួយភាគ គឺនាំចូលពីប្រទេសដទៃ រួមទាំងកម្ពុជា។

លោក អារីហ្វ ប្រាសេតយូ អាឌី (Arief Prasetyo Adi )ប្រធានទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃចន្ទថា នៅចុងឆ្នាំនេះទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូនេស៊ី បានកំណត់គោលដៅថា ឥណ្ឌូនេស៊ីត្រូវតែមានអង្ករយ៉ាងហោចណាស់១លាន២សែនតោននៅក្នុងស្តុក តែពេលនេះឥណ្ឌូនេស៊ីបានត្រៀមលើសមួយភាគ។

ជាមួយគ្នានេះ ទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូនេស៊ី រំពឹងថា ខ្លួននឹងអាចស្រូបយកផលិតកម្មស្រូវក្នុងស្រុកនៅក្នុងអំឡុងពេលប្រមូលផលខ្ពស់បំផុត ដែលរំពឹងធ្វើឡើងនៅក្នុងខែឧសភា និងមិថុនា ឆ្នាំក្រោយ។ លោកបានបន្តថា ផលិតកម្មក្នុងស្រុកចាំបាច់ត្រូវផ្តល់អាទិភាពក្នុងការពង្រឹងស្តុកអង្ករជាតិ។

បើតាមលោក អាឌី បរិមាណអង្ករសរុបរបស់ទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូនេស៊ី ចំនួន២លាន១សែនតោនត្រូវបានចែកជូនប្រជាពលរដ្ឋ និងសហគមន៍ ក្នុងនោះអង្ករជិត១លានតោនត្រូវបានចែកចាយតាមរយៈកម្មវិធីផ្គត់ផ្គង់ស្បៀង និងស្ថិរភាពតម្លៃ និងអង្ករ១លាន២សែនតោនទៀតត្រូវបានចែកក្នុងទម្រង់ជាជំនួយសង្គម។

លោកបានបញ្ជាក់ថា ប្រសិនបើមានការប្រែប្រួលតម្លៃក្នុងទីផ្សារ ទីភ្នាក់ងារនេះនឹងបញ្ចេញស្តុកអង្ករតាមរយៈការអន្តរាគមន៍ទីផ្សារ និងជំនួយសង្គម ដើម្បីរក្សាស្ថិរភាពតម្លៃ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូនេស៊ី នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះផលិតកម្មក្នុងស្រុកក្នុងការជួយបំពេញតម្រូវការស្បៀងនៅក្នុងប្រទេស។

មកទល់ពេលនេះឥណ្ឌូណេស៊ីត្រូវបានគេស្គាល់ គឺជាប្រទេសផលិតអង្ករធំជាងគេលំដាប់ទី៤នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងបង់ក្លាដែស។ នៅឆ្នាំ២០២២ កន្លងទៅ កសិករនៅក្នុងប្រទេសនេះអាចផលិតអង្ករបានសរុបជិត៣២លានតោន ខណៈឥណ្ឌូនេស៊ីមានតម្រូវការអង្ករប្រមាណ៣១លានតោន។

ប៉ុន្តែដោយសារតែកង្វល់នៃបាតុភូតធម្មជាតិ ជាពិសេសគឺបាតុភូតអែលនីណូ បានជំរុញឲ្យប្រទេសនេះត្រូវនាំចូលអង្ករពីប្រទេសដទៃ ដើម្បីបម្រុងទុក។

ឥណ្ឌូនេស៊ី គឺជាប្រទេសទីពីរនៅអាស៊ាន ដែលខ្វល់ខ្វាយខ្លាំងលើស្ថិរភាពតម្លៃស្បៀង ខណៈដែលគេដឹងថា ហ្វីលីពិនឯណោះវិញ លោក ហ្វឺឌីណង់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន បានលាលែងពីតំណែងរដ្ឋមន្រ្តីកសិកម្ម បន្ទាប់ពីបរាជ័យនៅក្នុងការទប់ស្កាត់អតិផរណានៃតម្លៃស្បៀង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញចាត់ទុកការសម្រេចរបស់រដ្ឋាភិបាលជាជំហានដ៏ល្អសម្រាប់វិស័យដឹកជញ្ជូន ទោះលទ្ធផលខុសពីការរំពឹងទុក

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានចាត់ទុកលទ្ធផល ដែលទទួលបានពីការសម្របសម្រួលរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទ…

សម្តេច ហ៊ុន ម៉ាណែត ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជន នឹងជួយលើកកម្ពស់ផលិតភាពការងារ និងកំណើនសេដ្ឋកិច្ចជាតិ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ជាមធ្យោបាយយូរអង្វែងជួយដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ