ការពង្រីកវិសាលភាពធនាគារឌីជីថល

ធនាគារអេស៊ីលីដា បង្កើនម៉ាស៊ីនអេធីអឹម ១១៥គ្រឿងបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពឌីជីថលទូទាំងប្រទេសកម្ពុជា


ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំ ជាងគេនៅប្រទេសកម្ពុជា បានប្រកាសថា ខ្លួនបានរៀបចំដាក់ម៉ាស៊ីនអេធីអឹម ១១៥គ្រឿងបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការ ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីក នូវវិសាលភាព គាំទ្រនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុជូនអតិថិជន និងសាធារណជន ឲ្យកាន់តែទូលំទូលាយ។
ធនាគារអេស៊ីលីដា បង្កើនម៉ាស៊ីនអេធីអឹម ១១៥គ្រឿងបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពឌីជីថលទូទាំងប្រទេសកម្ពុជា

បណ្ឌិត អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា «មានរយៈពេល១៣ឆ្នាំ គិតចាប់ពីឆ្នាំ២០០៧ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យដំណើរការ ប្រើប្រាស់​ម៉ាស៊ីនអេធីអឹម អេស៊ីលីដា ជូនអតិថិជនធ្វើប្រតិបត្តិការ​សេវាកម្ម​ធនាគារ​បានយ៉ាងរហ័ស ដោយអតិថិជន​អាចជ្រើសរើស​ទីតាំង​ដែលនៅជិតបំផុត ជំនួសឱ្យការធ្វើដំណើរមកកាន់ការិយាល័យ ធនាគារ»។

បណ្ឌិត អុិន ចាន់នី បានបន្ថែមថា «ស្របតាមយុទ្ធសាស្រ្ត​របស់ធនាគារ យើងខ្ញុំនឹង​អភិវឌ្ឍ​នូវមុខងាររបស់ ម៉ាស៊ីនអេធីអឹម ឱ្យកាន់តែច្រើន​បន្ថែមទៀត ដើម្បីបម្រើនូវសេវាហិរញ្ញវត្ថុយ៉ាងសំបូរបែប ជូនអតិថិជន និងសាធារណជន ស្របតាមយុគសម័យឌីជីថល»។

សូមជម្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ការបន្ថែមម៉ាស៊ីនអេធីអឹម អេស៊ីលីដា ចំនួន ១១៥ គ្រឿង ទៀតនេះ នាំឲ្យម៉ាស៊ីនអេធីអឹម អេស៊ីលីដាសរុបទាំងអស់ចំនួន ៧៥១ គ្រឿង នៅទូទាំងប្រទេស ដើម្បីបម្រើ​ជូនសាធារណជនអាចធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មានលក្ខណៈងាយស្រួល និងសុវត្ថិភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គេហដ្ឋាន​របស់​កំពូល​ស្ថាបត្យករ​កម្ពុជា លោក វណ្ណ មូលីវណ្ណ ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុល្លារ

ព័ត៌មាន
គេហដ្ឋាន​នៅ​ភ្នំពេញ​របស់​ស្ថាបត្យករ​គួរ​ឱ្យ​គោរព​បំផុត​មួយ​រូប​នៅ​កម្ពុជា គឺ​លោក វណ្ណ មូលីវណ្ណ ត្រូវ​បាន​ប្រកាស​ដាក់​លក់​តម្លៃ ៧​លាន​ដុ…

ក្រសួងអប់រំមិនទាន់អនុញ្ញាតឲ្យបើកដំណើរការក្លឹបហាត់ប្រាណវិញនៅឡើយទេ

ព័ត៌មាន
ក្រោយពីក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ទាំង១២២នាក់ បានជាសះស្បើយទាំងអស់ និងមិនមានរកឃើញករណីថ្មីៗផងទៀតនោះ គេសង្កេតឃើញថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ