វិស័យទេសចរណ៍

វៀតណាមកំពុងចរចាលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេស១៥បន្ថែមទៀត


ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ អាជ្ញាធរវៀតណាម កំពុងចរចាលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយនឹងប្រទេសចំនួន១៥បន្ថែមទៀត។ បច្ចុប្បន្នវៀតណាមបាន និងកំពុងអនុវត្តការលើកលែងទិដ្ឋាការជាមួយប្រទេសជាង២០រួចទៅហើយ ហើយក្រៅពីនោះ វៀតណាម ក៏មានការបន្ធូរបន្ថយដល់ពលរដ្ឋ៨០ប្រទេស ដែលកាន់លិខិតឆ្លងដែនពិសេសផងដែរ។
វិស័យទេសចរណ៍
ដោយ

ក្រសួងការបរទេសវៀតណាម កំពុងចរចាជាមួយប្រទេសចំនួន១៥បន្ថែមទៀត ដើម្បីលើកលែងទិដ្ឋាការទៅវិញទៅមក ខណៈបច្ចុប្បន្នវៀតណាមបាន និងកំពុងអនុវត្តគោលនយោបាយនេះជាមួយប្រទេសជាង២០រួចទៅហើយ ទាំងឯកតោភាគី ទ្វេភាគី និងថ្នាក់តំបន់។​នៅក្នុងសម័យប្រជុំរដ្ឋសភានៅដើមសប្តាហ៍នេះ លោកស្រី តា ធី យេន ( Ta Thi Yen) មន្រ្តីជំនាញខាងកិច្ចការនេះបានមានប្រសាសន៍ថា វៀត​ណាម ជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវទេសចរ ហើយប្រទេសនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

ជុំវិញបញ្ហានេះ ប៊ូ ថាញ់ សាន់ (Bui Thanh Son) រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បាននិយាយថា ភាគីពាក់ព័ន្ធកំពុងធ្វើការរួមគ្នា ដើម្បីសម្រួលនីតិវិធីអន្តោប្រវេសន៍ រួមទាំងការបន្តពន្យារពេលស្នាក់នៅសម្រាប់ជនបរទេសនៅវៀតណាម។ មកដល់ពេលនេះក្រៅពីប្រទេសចំនួន១៣ ដែលវៀតណាមបានលើកលែងទិដ្ឋាការជាឯកតោភាគី នៅមានកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់សរុបប្រមណ២៨ប្រទេស ហើយក្រសួងក៏កំពុងចរចាជាមួយប្រទេសចំនួន១៥ សម្រាប់ការលើកលែងគ្នាទៅវិញទៅមក និង៨០ប្រទេសទៀតសម្រាប់អ្នក ដែលកាន់លិខិតឆ្លងដែនផ្លូវការ។

ដោយឡែក លោក ហាវ វាន់ ខុង (Hoang Van Cuong ) សមាជិកសភារបស់ប្រទេសនេះ បាននិយាយថា វៀតណាម បានផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រទេសតិចតួចប៉ុណ្ណោះ ខណៈដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន បានលើកលែងទិដ្ឋការសម្រាប់ប្រទេសជាង១៥០ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។

ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក វៀតណាមបានផ្តល់ទិដ្ឋាការអេឡិចត្រូនិកសម្រាប់គ្រប់សញ្ជាតិ និងបានពន្យាពេលការស្នាក់នៅអតិបរមារសម្រាប់ជនបរទេសពី៣០ ទៅ ៩០ថ្ងៃ និងអនុញ្ញាតឱ្យពួកគេចូលដោយគ្មានដែនកំណត់។ អ្នកដែលទទួលបានការលើកលែងទិដ្ឋាការក្រោមគោលនយោបាយលើកលែងឯកតោភាគី ឥឡូវអាចស្នាក់នៅវៀតណាមបានដល់៤៥ថ្ងៃ ខណៈដែលកាលពីមុនអាចស្នាក់នៅត្រឹម១៥ថ្ងៃប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីក្រុងនៅអាស៊ីណាខ្លះ ដែលស្ថិតក្នុងតារាងកំពូលទាំង១០នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក?

ព័ត៌មាន
តារាងសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បានបង្ហាញថា មានទីក្រុងធំៗ៣ នៅតំបន់អាស៊ី បានជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមទីក្រុងកំពូលទាំង១០ ដែល…

Evergrande និងមេធំរបស់ក្រុមហ៊ុនអចលនទ្រព្យយក្សចិននេះ ត្រូវបានចោទប្រកាន់ពីបទបំប៉ោងតួលេខចំណូល៧៨ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Evergrande ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលជាង៣០០ពាន់លានដុល្លារ និងលោក ហួយ ខា យ៉ាន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ