ថាមពលប្រេងឥន្ធនៈ

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ជំរុញឱ្យប្រទេស OPEC+ ចូលរួមកាត់បន្ថយទិន្នផលប្រេងរួមគ្នា


អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក បានអំពាវនាវឱ្យសមាជិកអង្គការ OPEC+ ទាំងអស់ចូលរួមកិច្ចព្រមព្រៀង ស្តីពីការកាត់បន្ថយទិន្នផលប្រេងពិភពលោក។ ការអំពាវនាវឱ្យមានការកាត់បន្ថយនេះ បន្ទាប់ពីលោកពូទីន បានធ្វើទស្សនកិច្ចទៅជួបមេដឹកនាំអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមដោយបានសន្យាធ្វើឱ្យមានស្ថិរភាពតម្លៃប្រេងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ថាមពលប្រេងឥន្ធនៈ
ដោយ

ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅទីក្រុងរីយ៉ាដ ក្នុងដំណើរទស្សនកិច្ចយ៉ាងប្រញាប់ប្រញាល់ ដើម្បីជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Mohammed bin Sal​man ។

សេចក្តីថ្លែងការណ៍រួមរុស្ស៊ី-អារ៉ាប៊ីសាអូឌីត អំពីលទ្ធផក្រោយប្រជុំបង្ហាញថា ភាគីទាំងពីរបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ បណ្តាប្រទេស OPEC+ ក្នុងការលើកកម្ពស់ស្ថិរភាពនៃទីផ្សារប្រេងពិភពលោក។

ហើយវាចាំបាច់ណាស់សម្រាប់ប្រទេស OPEC+ទាំងអស់ ក្នុងការចូលរួមកិច្ចព្រមព្រៀងកាត់បន្ថយ ដើម្បីបម្រើផលប្រយោជន៍របស់អ្នកផលិតប្រេង និងអ្នកប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចពិភពលោក។

ប្រភពទីផ្សារប្រេងបានឲ្យដឹងថា សេចក្តីអំពាវនាវសាធារណៈច្បាស់លាស់បែបនេះពីវិមានក្រឹមឡាំងនិងអារ៉ាប៊ីសាអូឌីត អំពីការចូលរួមកាត់បន្ថយទិន្នផលប្រេង ហាក់ដូចជាចង់បញ្ជូន សារទៅកាន់សមាជិកប្រទេស OPEC+ ផ្សេងទៀត ដែលមិនបានឬមិនទាន់កាត់បន្ថយប្រេងបានគ្រប់គ្រាន់។

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលមានរុស្ស៊ី និងសម្ព័ន្ធមិត្តផ្សេងទៀតបានព្រមព្រៀងគ្នាកាលពីសប្តាហ៍​មុន ចំពោះការកាត់បន្ថយទិន្នផលប្រេងថ្មីប្រហែល២,២លានធុងបារ៉ែល ក្នុងមួយថ្ងៃ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី លើការកាត់បន្ថយតែឯងចំនួន១,៣លានធុងបារ៉ែល ក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សចិនទម្លាយផែនការច្រានចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់ថ្មរបស់សហរដ្ឋអាម៉េរិក គឺជាការបំពានច្បាប់អង្គការ WTO

ព័ត៌មាន
ប្រទេសចិន បានអះអាងថា រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក គ្រោងនឹងដាក់កម្រិតក្រុមហ៊ុនរបស់ចិន នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ថ្មអាគុ…

វិនិយោគចិន នៅវៀតណាម កើនឡើងខ្លាំង ខណៈអាម៉េរិកធ្លាក់ចុះ ចំពេលលោក ស៊ី ជិនពីង គ្រោងទៅហាណូយសប្តាហ៍ក្រោយ

ព័ត៌មាន
ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគរបស់ចិន នៅវៀតណាម បានកើនឡើងនៅឆ្នាំនេះ ផ្ទុយពីការធ្លាក់ចុះនៃការចំណាយ និងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ